ព័ត៌មានជាតិ

លោក ស៊ុម សុជាតិ ស្នងការរង ​នគរបាល​ខេត្តកំពង់ឆ្នាំង​រង​ ការរិះគន់​ទន្ទ្រា​ន​កាន់កាប់​ដីព្រៃ​លិ​ច​ទឹក​រាប់ពាន់​ហិ​កតា

​កំពង់ឆ្នាំង៖ បើតាមប្រភពពីប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថាដីព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣ជម្រក​ត្រី​ពង​កូន​ក្នុង​មូលដ្ឋាន​ពួកគាត់​ត្រូវ​អ្នកមាន​លុយ អ្នកមានអំណាចទន្ទ្រាន​កាន់កាប់​រាប់ពាន់​ហិកតា​យ៉ាង​រលូន​។បើតាមប្រភពដដែលបាន​លើកឡើងថា ក្នុងចំណោម​អ្នក​ប្រើ​អំណាច​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣ជម្រក​ត្រី​ពង​កូន​នៅ​ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង គឺ​លោក ស៊ុម សុជាតិ ដែលជា​ស្នងការរង​នគរបាល​ខេត្តកំពង់ឆ្នាំង ។​ តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​ច្រ​ណូ​កបាន​ឲ្យ​ដឹងទៀតថា កន្លងមក​លោក ស៊ុម សុជាតិ ស្នងការរង​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ប្រមូល​គ្នីគ្នា​យក​គ្រឿងចក្រ​ជាច្រើន​គ្រឿង​ទៅ​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣យ៉ាងគឃ្លើន។ ប្រជា​នេសាទ​នៅ​ឃុំ​ច្រ​ណូ​កបាន​ឲ្យ​ដឹងបន្ថែមថាដីព្រៃ​លិច​ទឹក​នៅ​ចំណុច​តា​ប្រូច និង​ចំណុច​ជុំវិញ​បឹង​ត្រពាំង​រាំង ប្រមាណ​១០០០​ហិកតា​ត្រូវបាន​លោក ស៊ុម សុជាតិស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងទន្ទ្រានកាន់កាប់ដើម្បីប្រយោជន៏ផ្ទាលខ្លួន​​។ជុំវិញបញ្ហា​ខាងលើនេះសារពត៌មានយើងបានទាក់ទងលោក ស៊ុម សុជាតិស្នងការរងនគរបាល​ខេត្តកំពង់ឆ្នាំង​នៅព្រឹកថៃ្ង៥ខែឧសភាឆ្នាំ២០១៩នេះដែរលោ​កបានឆ្លើយថាមិនជាការពិតឡើយយកតែកន្លែងអាស្រ័យផលនិងធើ្វចំការតែប៉ុណ្ណោះហើយកុំយករឿងដដែលៗមកចុះផ្សាយ។ប្រភពពី​ប្រជាពលរដ្ឋ​និង​ប្រជា​នេសាទ​ក្នុង​ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំងឲ្យដឹងបន្ថែមទៀតថាចាប់តាំងពី​អំឡុង​ចុងឆ្នាំ​២០១៨ រហូតមកដល់​ពេលនេះ​លោក ស៊ុម សុជាតិ ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣ អស់​រាប់ពាន់​ហិកតា​រួចទៅហើយ ។ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ខូវ លី ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង និង​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ធ្វើ​មិនដឹងមិនឮអ្វីទាំងអស់។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ក្រោយពេល​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​អស់​ពាន់​ហិកតា ហើយ​មាន​គម្រោង​ធ្វើ​ប្រឡាយទឹក​ក្នុង​តំបន់​នោះ គឺ​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​នៅ​ចំណុច​តា​ប្រូច និង​ជុំវិញ​បឹង​ត្រពាំង​រាំង រាលដាល​កាន់តែខ្លាំង​ឡើងថែមទៀតផង។សូមរម្លឹកថាលោកនេត្រ ភក្រ្តារដ្ឋលេខាធិការនិង​ជាអ្នកនាំពាក្យក្រសួងបរិស្ថានបានលើកឡើងថាស្របពេលដែលទីផ្សារដីធ្លីនៅកម្ពុជា​​មា​តម្លៃខ្ពស់ក្រុមមេខ្យល់ជាជនខិលខូចមួយចំនួនបានប្រើប្រាស់ប្រជាពលរដ្ឋជា​ខែល ដើម្បី រំលោភបំពានទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋ ដែលស្ថិតនៅក្នុងឧទ្យានជាតិ និងតំបន់ការពារធម្មជាតិ នានាក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ដើម្បីមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ ទន្ទឹមនេះក្រុមជនខិលខូចបានប្រើប្រាស់ប្រជាពលរដ្ឋស្លូតត្រង់ឱ្យបំពានចូលកាន់កាប់ដីធ្លីដែលមានកម្មសិទ្ធិត្រឹមត្រូវដើម្បីយកមកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន។ […]

ព័ត៌មានជាតិ របាយកាណ៍ទូទៅ

មេឈ្មួញឈ្មោះ ឆាយ សុរិទ្ធ នៅតែបន្តភាពល្បីល្បាញ ដើម្បីបង្កើនសកម្មភាព បំផ្លាញព្រៃឈើក្នុង ខេត្តព្រះវិហារយ៉ាងមហន្តរាយ(១)

ខេត្តព្រះវិហារ: សកម្មជន ព្រៃឈើ និង មន្ត្រី អង្គការក្រៅរដ្ឋាភិបាល ក្នុង ខេត្តព្រះវិហារ បាន លេីកឡេីងថា មួយរយៈ ចុងក្រោយ នេះ មេ ឈ្មួញ ឆាយ សុរិទ្ធ បានសម្រុកកាប់ឈើនិងដឹកជញ្ជូនឈើ ចេញពី តំបន់ ដែនជម្រកសត្វព្រៃ

ព័ត៌មានជាតិ

អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង ដាស់តឿន​ឲ្យ​ជនរងគ្រោះ​ដោយ​គ្រឿងញៀន​ខិតខំ​កែ​ខ្លួន​ឡើងវិញ ដើម​ចូលរួម​បម្រើ​សង្គម​

(​ភ្នំពេញ​)៖ អភិបាល​រាជធានី​ភ្នំពេញ ឃួ​ង ស្រេង បាន​ដាស់តឿន​ដល់​ជនរងគ្រោះ​ដោយ​គ្រឿងញៀន​នៅ​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ ឲ្យ​ប្តេជ្ញាចិត្ត​រស់នៅ​ជាមួយ​គ្រួសារ និង​រស់នៅ​ក្នុង​សង្គម​ឲ្យបាន​ល្អ​លើ​ង​វិញ ហើយ​ចាប់​យក​មុខរបរ​ប្រកប​អាជីវកម្ម ក៏ដូចជា​ការរៀនសូត្រ​ឲ្យបាន​ល្អ​ប្រសើរ​ឡើងវិញ​។​ ​ការ​ដាស់តឿន​យ៉ាង​ដូច្នេះ ត្រូវបាន​លើកឡើង​ក្នុងឱកាស​លោក​រួម​ជាមួយ​មន្ត្រី ចុះសួរសុខទុក្ខ​សំណេះសំណាល និង ពិនិត្យ ស្ថានភាព រស់នៅ ជាក់ស្ដែង របស់ ជនរងគ្រោះ​ដោយ​គ្រឿងញៀន ដែល ត្រូវបាន​បញ្ជូន​មក ព្យាបាល​បន្សាប គ្រឿង ញៀន នៅ មជ្ឈមណ្ឌល ឱកាស​ខ្ញុំ ស្ថិតនៅ​ក្នុង​សង្កាត់​ឈ្មួញ ខណ្ឌ​សែន​សុខ រាជធានី ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៩​។​ ​លោក ឃួ​ង ស្រេង បាន​ថ្លែង​ទៀតថា ប្អូនៗ​ត្រូវ​ចាំ​ថា​យើង​ទាំងអស់គ្នា​នេះ ជួយ​ប្អូនៗ​បាន​តែ​មួយ​រយៈ​ទេ ពេល​ណាមួយ​នោះ​ទេ តែ​ប្អូនៗ​ខ្លួនឯង​ដាច់ខាត​ត្រូវ​ជួយ​ខ្លួនឯង​នោះ​។ ដូច្នេះ​ចូរ​ប្អូនៗ​ប្តេជ្ញាចិត្ត​កសាង​ខ្លួន និង​អំពើ​ល្អ ដូច​ពុទ្ធដីកា​ថា «​គ្មាន​អ្នក​ជួយ​ខ្លួនឯង ជាង​ខ្លួន​ឯង​នោះទេ​»​។​ ​លោក​អភិបាល​រាជធានី​បន្តថា «​រាជរដ្ឋាភិបាល ក៏​ដូច​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ មិន​ចង់​យក​ប្អូនៗ​មក​កន្លែង​ហ្នឹង​ទេ ក្នុងករណី​ប្អូន​មិន​ពាក់ព័ន្ឋ​គ្រឿងញៀន តើ​យក​ប្អូនៗ​មក​ធ្វើ​អី តែ​ប្អូន​មាន​ញៀន​នៅក្នុង​ខ្លួន ត្រូវតែ​យក​ប្អូន​មក​បន្សាប […]

ព័ត៌មានជាតិ របាយកាណ៍ទូទៅ

ឈ្មួញចាក់ដីលុបឆ្នេរសមុទ្រ នៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ដោយសារមានការឃុបឃិតជាប្រព័ន្ធ

ខេត្តកោះកុង÷ ថ្មីៗនេះប្រភពពីប្រជាពលរដ្ឋរស់នៅភូមិជ្រោយស្វាយ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង បានឲ្យដឹងថា

ព័ត៌មានជាតិ

មេគយខេត្ត​កោះកុង​លោកសំ កុស​ល​​កំពុងល្បីល្បា​ញ​ ខា​ងប្រព្រឹត្តអំ​​ពើពុករលួយ

ខេត្តកោះកុង៖ លោកសំ កុសលប្រធាន​សាខាគយ​ខេត្តកោះកុងមួយរយៈនេះកំពុងល្បីល្បាញ​កាន់តែខ្លាំង​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់​ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់

ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជាខេត្តកែប នាំយកអំណោយមក ផ្តល់ជូនក្រុមគ្រួសារសព លោក កុល សុខុម នាយប៉ុស្តិ៍រដ្ឋបាល សង្កាត់ព្រៃធំ

ខេត្តកែប៖ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម កែន សត្ថា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប អមដំណើរដោយហការីជាច្រើនរូប ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ

ព័ត៌មានជាតិ របាយកាណ៍ទូទៅ

សេចក្តីប្រកាសស្តីពី គណបក្សនយោបាយទាំងអស់ ដែលឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោតតែ៨ថ្ងៃ ប៉ុណ្ណោះ

(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាស របស់ គ.ជ​.ប គ្រប់គណបក្សនយោបាយទាំងអស់ ដែលបានឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាទាំងអស់ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត តែរយៈពេល៨ថ្ងៃប៉ុណ្ណោះ សម្រាប់ការបោះឆ្នោត នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩។ បើតាម លោក ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប ដែលថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការឃោសនាបោះឆ្នោត ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផលនៃការបោះឆ្នោត នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ គឺការឃោសនាបោះឆ្នោតត្រូវធ្វើឡើងតាមមណ្ឌលរាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ នីមួយៗដែលគណបក្សនយោបាយបានចុះបញ្ជីឈរឈ្មោះ។ សូមអានសេចក្តីប្រកាសនៅខាងក្រោម ដើម្បីដឹងនៅព័ត៌មានលំអិត៖

ព័ត៌មានជាតិ

អបអរសាទរ ពិធីប្រកាសតែ​ងតាំង​មុខតំណែង អភិបាល នៃគ​ណៈអភិបាល ក្រុង​ប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖​ នាព្រឹកថ្ងៃទី១៨ ខែ​មេសា ឆ្នាំ២០១៩ ឯក​ឧត្តម សួន បវរ អភិបាល នៃគណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ​,ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ សុខ​ ភាព​ រដ្ឋលេខាធិការ​ក្រសួង​ការពា​រជាតិ

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ថ្លែង ក្នុងឱកាសទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ «គ្មានជំងឺគ្រុនចាញ់ ផ្ដើមចេញពីខ្ញុំ»

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចេញសារលិខិតថ្លែង ថ្លែងក្នុងឱកាសទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ និងទិវាគ្រុនបាញ់ពិភពលោក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ក្រោមប្រធានបទ «គ្មានជំងឺគ្រុនបាញ់ ផ្ដើមចេញពីខ្ញុំ»។ ក្នុងឱកាសនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បាន សម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះគ្រប់សកម្មភាពទាំងអស់ ដែលបាននិងកំពុងអនុវត្តក្នុងការជំរុញ និងបំផុសការយល់ដឹងជាសាធារណៈឲ្យកាន់តែទូលំទូលាយនៅ ទូទាំងប្រទេស ពិសេសនៅតាមទីជនបទ ដើម្បីផ្លាស់ប្តូរផ្នត់គំនិត និងទម្លាប់ប្រជាជនក្នុងការប្រតិបត្តិលើការ រស់នៅស្អាត។  

ព័ត៌មានជាតិ របាយកាណ៍ទូទៅ

ល្បែងស៊ីសង រីកដុះដាលដូចផ្សិត លោកស្នងការនគរបាល ខេត្តសៀមរាប មិនឃើញចុះបង្ក្រាប ព្រោះទុកទាក់ទាញភ្ញៀវទេសចរ

ខេត្តសៀមរាប:ប្រភពចេញពីប្រជាពលរដ្ឋតាមបណ្ដាសង្កាត់មួយចំនួនក្នុងក្រុងសៀមរាប ខេត្តសៀមរាបបាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ល្បែងស៊ីសង​ តាមប្រព័ន្ធអ៊ីនធឺណេត ក៏ដូចជាល្បែងកន្ទុយលេខ