ព័ត៌មានជាតិ

តើថៅកែការ៉ាស់សាំង PTT ជាកូនប្រុសតំណាងរាស្ត្រ ច័ន្ទ សារុន អាចរួចខ្លួនដែរឬទេ ? ករណីវៃគ្រូបង្រៀនយ៉ាងឃោរឃៅ រួចថតបង្ហោះដូចសត្វធាតុ

ភ្នំពេញ៖រឿងរ៉ាវរបស់លោក សារុន វិថូរ៉ាត់ ថៅកែការ៉ាស់សាំង PTT រង្វង់មូលគួរស្រូវ ជាប់ផ្លូវជាតិលេខ២ ក្នុងខណ្ឌដង្កោ និង ជាកូនប្រុសលោក ច័ន្ទ សារុន តំណាងរាស្រ្តមណ្ឌលតាកែវ កំពុងល្បីរន្ទឺកាន់តែខ្លាំងក្លា ពេញបណ្តាញសង្គម ដោយសារតែសកម្មភាពដ៏ព្រហើន នៃការចាប់ព្រួតវៃគ្រូបង្រៀនម្នាក់ ដោយចោទប្រកាន់ទាំងគ្មានភស្តុតាង ថា បានលួចថតរូបនារីក្នុងបន្ទប់ទឹក ។ នៅពេលនេះ មហាជនកំពុងរង់ចាំមើលថា តើច្បាប់អាចចាត់ការដោយតម្លាភាពលើ លោក សារុន វិថូរ៉ាត់ និង កូនចៅរបស់គាត់ បានដែរឬទេ ? ខណៈលោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាអោយមន្ត្រីនគរបាលយុត្តិធម៌ បញ្ជូនសំណុំរឿងនេះមកតុលាការ ។ លោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ថ្លែងប្រាប់ ថា លោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាអោយមន្ត្រីនគរបាលយុត្តិធម៌ បញ្ជូនសំណុំរឿងនេះមកតុលាការ ។ ទោះបីយ៉ាងណា ព័ត៌មានលម្អិត អ្នកនាំពាក្យរូបនេះ បដិសេធមិនធ្វើអត្ថាធិប្បាយទេ […]

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន៖ ក្របខ័ណ្ឌគ្រូពេទ្យ និងគ្រូបង្រៀន ទទួលបានប្រាក់បៀវត្សរ៍ខ្ពស់ជាងក្របខ័ណ្ឌដទៃ ដោយសារតែក្របខ័ណ្ឌពីរនេះ ត្រូវព្យាបាលជំងឺ និងបណ្ដុះបណ្ដាលធនធានមនុស្ស

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ បានលើកឡើងថា ក្របខ័ណ្ឌគ្រូពេទ្យ និងគ្រូបង្រៀន ទទួលបានប្រាក់បៀវត្សរ៍ខ្ពស់ជាងក្របខ័ណ្ឌផ្សេងៗទៀត ដោយសារតែក្របខ័ណ្ឌពីរនេះ ត្រូវព្យាបាលជំងឺ និងបណ្ដុះបណ្ដាលធនធានមនុស្ស។ ក្នុងពិធីចែកសញ្ញាបត្រជូនដល់និស្សិតពេទ្យ ក្រោយបញ្ចប់ការសិក្សាដោយជោគជ័យ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញក្ដីរំពឹងថា កងកម្លាំងប្រដាប់អាវុធ និងមន្ត្រី ក្របខណ្ឌក្រសួង ស្ថាប័នផ្សេង មិនច្រណែនគ្រូពេទ្យ និងគ្រូបង្រៀននោះទេ ព្រោះពួកគេសុទ្ធតែមានកូនទៅរៀន ហើយក៏មានសាច់ញាតិមានជំងឺ ត្រូវទៅរកការព្យាបាលពីគ្រូពេទ្យ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ឥឡូវសូមបញ្ជាក់ជូន មានតែក្របខ័ណ្ឌពីរទេដែលខ្ពស់ជាងគេ គឺក្របខ័ណ្ឌពេទ្យ និងក្របខណ្ឌគ្រូបង្រៀន ប្រាក់ខែដូចគ្នា ច្រើនជាងទាហាន ច្រើនប៉ូលិស ច្រើនជាងក្របខ័ណ្ឌអីដ៏ទៃ។ ប៉ុន្ដែខ្ញុំសង្ឃឹមថា ទាហានក៏ដោយ ប៉ូលិសក៏ដោយ និងមន្ដ្រីរាជការដ៏ទៃក៏ដោយ មិនច្រណែនជាមួយគ្រូពេទ្យ និងគ្រូបង្រៀនទេ ដោយសារតែអ្នកទាំងអស់ត្រូវការគ្រូពេទ្យព្យាបាល កូនចៅត្រូវទៅរៀនសូត្រ»។ លើសពីនេះ សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់គ្រូពេទ្យទាំងអស់ […]

ព័ត៌មានជាតិ

ទូកឈើមួយគ្រឿងអស់លក័្ខជាប់អន្ទាក់សម្ថកិច្ចក្របួចបានទាំងយប់

ក្រចេះ÷ ក្រោយពីទទួលបានការចង្អុលបង្ហាញអំពីឯកឧត្តម្ភ ឧត្តម្ភសេនីយ៍ត្រី សាន ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តក្រចេះ ភ្លាមៗនោះ លោកវរ:សេនីយ៍ត្រី អឹុម ចិត្រា មេបញ្ជាការកងរាជអាវុធហត្ថស្រុកចិត្របុរីុ បានសហការជាមួយលោក. ឡាយ ធុច នាយរងផ្នែករដ្ឋបាលព្រៃឈើ ខេត្តក្រចេះ និងលោក ផេង លួង នាយរងសង្កាត់ថ្មគ្រៃ បានដឹកនាំកម្លាំងចុះផ្ទាល់ដើម្បីត្រួតពិនិត្យនិងចាប់បានទូកដឹកឈើប្រភេទឈើគ្រឿងនិងក្តារមួយគ្រឿងពេញប្រៀបដែលកំពុងតែធ្វើចរាចរណ៍ពីលើចុះមកនៅកណ្តាលទន្លេមេគង្គ ត្រង់ចំណុចភូមិឬស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរីុ ខេត្តក្រចេះ វេលាម៉ោង១០យប់ ថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០១៩ ។ ខណ:ពេលនោះកម្លាំងអាវុធហត្ថស្រុកចិត្របុរីុដែលដឹកនាំដោយលោកវរ:សេនីយ៍ត្រី អឺុម ចិត្រា ក៍បានធ្វើការបង្ក្រាបភ្លាមៗនោះដែរតែដោយឈ្មួញដែលនៅលើទូកនោះដឹងខ្លួនទាន់ពួកគេក៍លោតចូលក្នុងទឹកគេចខ្លួនបាត់ស្រម៉ោលតែម្តង់។ បើតាមការអោយដឹងពីកម្លាំងអាវុធហត្ថស្រុកចិត្របុរីុបានប្រាប់ភ្នាក់ងារសារព័ត៌មាន រស្មីឦសាន យើងអោយដឹងថា ឈើមួយទូកនេះមានចំនួនប្រហែលជា៦មែត្រគូប ហើយកម្លាំងរបស់លោកក្រោយធ្វើការបង្ក្រាបក៍បានប្រគល់ទៅអោយកម្លាំងរដ្ឋបាលព្រៃឈើថ្មគ្រែបន្តដើម្បីធ្វើការវាស់វែងនិងបញ្ជូនយកទៅរក្សារទុកនៅថ្នាលបណ្តុះកូនឈើខ្សារ ក្នុងស្រុកចិត្របុរី ខេត្តក្រចេះ ដើម្បីចាត់ការទៅតាមនិតិវិធីនៃច្បាប់ ហើយម្ចាស់ឈើឈ្មោះអ្វីនោះក៍កម្លាំងលោកមិនទាន់បានដឹងនោះដែរព្រោះពួកគេបានលោតទឹកគេចខ្លួនបាត់។

ព័ត៌មានជាតិ

ប្រជាពលរដ្ឋ ១០ គ្រួសាររស់នៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ បានដាក់ពាក្យបណ្ដឹងគោរពជូន ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ មេត្តាជួយដោះស្រាយ នឹងរកយុត្តិធម៌

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋ ១០ គ្រួសាររស់នៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ បានដាក់ពាក្យបណ្ដឹងគោរពជូន ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ មេត្តាជួយដោះស្រាយ នឹងរកយុត្តិធម៌ ខណៈប្រជាពលរដ្ឋអះអាងថា ជាជនរងគ្រោះត្រូវបានលោកឧត្តមសេនីយ៍ កែវ តាំ រំលោភយកដីរបស់ពួកគាត់និងរំលោភលើ (ស.ជ.ណ)របស់ទីស្ដីការគណរដ្ឋមន្ត្រី។ យោងតាមប្រភពពីប្រជាពលរដ្ឋឈ្មោះ អន់ រិទ្ធី និងឈ្មោះ ពៅ ធារិទ្ធ តំណាងប្រជាពលរដ្ឋ ១០ គ្រួសារ រស់នៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ បានអះអាងថាកាលពីអំឡុងឆ្នាំ១៩៩៣ ពួកគាត់ដោយមានជីវភាពខ្សត់ខ្សោយ គ្មានដីស្រែចម្ការសម្រាប់អាស្រ័យផល ក៏បាននាំគ្នាមកកាប់ស្កា និងកាន់កាប់ដីនៅត្រង់ចំណុច ជាប់មាត់ស្ទឹងសំរោង និងពាមស្ទឹងខ្សាច់ ស្ថិតនៅក្នុងអតីតភូមិស្ទឹងសំរោង បច្ចុប្បន្នគឺភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា។ ដោយពួកគាត់បានធ្វើស្រែនិងចំការ ដាំចេក ខ្នុរនិងដូងជាដើម រហូតដល់ឆ្នាំ ១៩៩៦ ក្រុមហ៊ុនយូនីភ្លែនបានទៅហាមឃាត់ ពួកគាត់ជាប្រជាពលរដ្ឋ ១០ គ្រួសារមិនឲ្យអាស្រ័យផលលើដីនោះ ហើយបានបំផ្លាញផលដំណាំនិងដុតរោងចម្ការចោលថែមទៀតផង ។ […]

ព័ត៌មានជាតិ

អុញនោះ!!!ក្រុមចោរប្រដាប់អាវុធថ្លើមធំហ៊ានភ្ជង់ប្លន់យកម៉ូតូស្កុបពីសេរីឆ្នាំ២០២០ទាំងព្រឹកនៅខណ្ឌពោធិសែនជ័យ

ភ្នំពេញ៖ស្ត្រីម្នាក់ត្រូវបានក្រុមជនសង្ស័យដកកាំភ្លើងភ្ជង់ប្លន់យកម៉ូតូម៉ាកហុងដាស្កុបពីពណ៍ក្រហមពាក់ស្លាកលេខភ្នំពេញ1HE 5464យកទៅបាត់។ ហេតុការណ៍ភ្ជង់ប្លន់យ៉ាងសាហាវខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០១៩ស្ថិតនៅចំនុចផ្លូវលំម្តុំលក់ទឹកត្នោតជូ ភូមិទួលពង្រសង្កាត់ចោមចៅទី១ខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ។ ស្ត្រីរងគ្រោះខាងលើមានឈ្មោះឡាយ​ពៅអាយុ៣៨ឆ្នាំមុខរបរលក់កាេហ្វស្នាក់នៅម្តុំកើតហេតុខាងលើ។ បើយោងតាមសម្តីស្ត្រីរងគ្រោះខាងលើបានរៀបរាប់ទាំងទឹកភ្នែករលីងរលោងដោយរូបគាត់សោកស្តាយម៉ូតូដែលទើបនិងទិញមកបានមួយសប្តាហ៏និងទើបយកទៅកិបស្លាកលេខកាលពីម្សិលមិញជនរងគ្រោះបានបន្តអោយដឹងទៀតថានៅមុនពេលកើតហេតុរូបគាត់បានជិះម៉ូតូយកបាយទៅអោយម្តាយរបស់គាត់នៅម្តុំបន្ទាយរថពាសដែកទួលពង្រលុះត្រលប់មកវិញក៏មានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងតាមក្រោយគាត់រហូតដល់ផ្លូវស្ងាត់ជនសង្ស័យម្នាក់បានដកកាំភ្លើងខ្លីពុំស្គាល់ម៉ាកតំរង់ភ្ជង់ប្លន់គាត់ហើយក៏បាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថភាពដោយគ្មានការរំខានដល់សមត្ថកិច្ចខណ្ឌពោធិសែនជ័យនោះឡើយ។ ក្រោយពេលកើតហេតុទើបឃើញកម្លាំងសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុហើយក៏បានដឹកស្ត្រីរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ចោមចៅទី១៕

ព័ត៌មានជាតិ

បង្រ្កាប​សង្វៀន​ជល់មាន់​ តើ​​ ​លោក​ ​ពេជ្រ​ ​កែវ​មុនី​ ធ្វើល្អតែភ្នែកទេ ដឹង? ​ ​

​ ភ្នំពេញ​៖​ ​ថ្ងៃទី 21 ខែវិច្ឆិកា ឆ្នាំ2019 ​បានបិទ​ទីតាំង​សង្វៀន​ជល់មាន់​ខុសច្បាប់​ ​ដុះស្លែ​មួយ​កន្លែង​ ​ស្ថិតនៅ​ផ្ទះលេខ២១៩​ ​ផ្លូវ​ជាប់មាត់​ប្រឡាយ​ទឹក​ស្អុយ​ ​ចូល​តាម​ស្ពាន​ទី២​(​មុខ​មន្ទីរពេទ្យ​រុស្សី​)​ ​ស្ថិត​ក្នុង​ក្រុម​ទី២​ ​ភូមិ​ភ្នា​ត​ ​សង្កាត់​ស្ទឹងមានជ័យ​ទី២​ ​ខណ្ឌមានជ័យ​ ​រាជធានី​ភ្នំពេញ​។​ ​អាជ្ញាធរ​ខណ្ឌ​ ​ក៏បាន​តម្រូវ​ឱ្យ​ម្ចាស់​ទីតាំង​ធ្វើ​កិច្ចសន្យា​ ​បញ្ឈប់​ការ​ជល់មាន់​នៅ​ទីតាំង​នេះ​ ​ដែល​កិច្ចសន្យា​លើក​ចុងក្រោយ​ផង​ដែរ​ ​ហើយ​ប្រសិនបើ​ផ្គើន​ ​ឬ​ហ៊ាន​បើក​លេង​ទៀត​ ​នឹង​ត្រូវ​ប្រឈមមុខ​ចំពោះមុខ​ច្បាប់​ ​ដោយ​មិន​អាច​លើកលែង​បាន​ឡើយ​ ​។​ ​ ​ ​ប្រភព​ព័ត៌មាន​ពី​អ្នកភូមិ​រស់នៅ​ជុំវិញ​ទីនោះ​ ​បានឱ្យ​ដឹង​ថា​ ​រាល់ពេល​ចូលក្នុង​ទីតាំង​ជល់មាន់​ ​បៀរ​ ​និង​អាប៉ោង​ដុះស្លែ​នេះ​ ​អ្នកលេង​ទាំងអស់​ ​ត្រូវ​ចូលលេង​ដោ​យស្ងា​ត់ៗ​ ​ទោះជា​ពេល​ចាប់គូ​ ​តថ្លៃ​ភាគរយ​ ​ក៏​មិន​ត្រូវ​ស្រែក​ឡូឡា​ឡើយ​ ​ត្រូវ​រក្សា​ភាព​ស្ងៀមស្ងាត់​ជានិច្ច​ ​កុំឱ្យ​រំខាន​ដល់​ការរស់នៅ​របស់​ពលរដ្ឋ​នៅ​ជិត​នោះ​ ​ហើយ​ពេល​ចេញ​មកវិញ​ ​ក៏​ត្រូវតែ​ស្ងាត់​ដែរ​ ​ទាំង​អ្នក​ចាញ់​ ​អ្នកឈ្នះ​ ​ត្រូវតែ​ធ្វើបែប​នេះ​ទាំងអស់គ្នា​ ​ទើប​អាច​លេង​បាន​យូរ​។​ ​ ​ទោះ​យ៉ាងណាក៏ដោយ​ ​ចំពោះ​ការ​ឆ្មក់​ចូល​ទីតាំង​ខាងលើ​នេះ​ ​មិនបាន​ដកហូត​សម្ភារៈ​អ្វី​ឡើយ​ ​គ្រាន់តែ​ដាក់​លក្ខខណ្ឌ​ ​មិន​ឱ្យ​មានការ​លួច​បើក​លេងល្បែង​អ្វី​ទៀត​ឡើយ​ ​ប្រសិនបើ​មាន​ ​លោកម្ចាស់​ទីតាំង​ ​នឹង​ប្រឈមមុខ​ចំពោះ​ច្បាប់​ ​មិន​អាច​លើកលែង​បាន​ឡើយ​ […]