ខេត្តកែប៖ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម កែន សត្ថា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប អមដំណើរដោយហការីជាច្រើនរូប ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ
ព័ត៌មានជាតិ
សេចក្តីប្រកាសស្តីពី គណបក្សនយោបាយទាំងអស់ ដែលឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោតតែ៨ថ្ងៃ ប៉ុណ្ណោះ
(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាស របស់ គ.ជ.ប គ្រប់គណបក្សនយោបាយទាំងអស់ ដែលបានឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាទាំងអស់ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត តែរយៈពេល៨ថ្ងៃប៉ុណ្ណោះ សម្រាប់ការបោះឆ្នោត នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩។ បើតាម លោក ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប ដែលថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការឃោសនាបោះឆ្នោត ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផលនៃការបោះឆ្នោត នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ គឺការឃោសនាបោះឆ្នោតត្រូវធ្វើឡើងតាមមណ្ឌលរាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ នីមួយៗដែលគណបក្សនយោបាយបានចុះបញ្ជីឈរឈ្មោះ។ សូមអានសេចក្តីប្រកាសនៅខាងក្រោម ដើម្បីដឹងនៅព័ត៌មានលំអិត៖
សម្ដេចតេជោ ហ៊ុន សែន ថ្លែង ក្នុងឱកាសទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ «គ្មានជំងឺគ្រុនចាញ់ ផ្ដើមចេញពីខ្ញុំ»
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចេញសារលិខិតថ្លែង ថ្លែងក្នុងឱកាសទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ និងទិវាគ្រុនបាញ់ពិភពលោក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ក្រោមប្រធានបទ «គ្មានជំងឺគ្រុនបាញ់ ផ្ដើមចេញពីខ្ញុំ»។ ក្នុងឱកាសនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បាន សម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះគ្រប់សកម្មភាពទាំងអស់ ដែលបាននិងកំពុងអនុវត្តក្នុងការជំរុញ និងបំផុសការយល់ដឹងជាសាធារណៈឲ្យកាន់តែទូលំទូលាយនៅ ទូទាំងប្រទេស ពិសេសនៅតាមទីជនបទ ដើម្បីផ្លាស់ប្តូរផ្នត់គំនិត និងទម្លាប់ប្រជាជនក្នុងការប្រតិបត្តិលើការ រស់នៅស្អាត។
លោក ឈុន សុភមង្គល កំពុងចាប់ផ្តើមបើកដៃឲ្យឈ្មួញ នាំចូលទំនិញមកពីថៃអត់បង់ពន្ធ
ខេត្តឧត្តរមានជ័យ ៖ លោក ឈុន សុភមង្គល ប្រធានសាខាគយ និងរដ្ឋាករខេត្តឧត្ដរមានជ័យ ដែលទើបនឹងឡើងកាន់ដំណែងថ្មី បាននឹងកំពុងឃុបឃិតបើកដៃឲ្យក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ដែលជាថ្នូរនឹងការប្រមូលលុយដាក់ហោប៉ៅរបស់ខ្លួនប៉ុណ្ណោះ។ បច្ចុប្បន្នទំនិញដែលឈ្មួញនាំចូលតាមច្រកជាំ ស្រុកអន្លង់វែង តាមច្រកអូរស្មាច់ ក្រុងសំរោង និងតាមច្រកជប់គគីរ ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ រាល់ទំនិញដែលឈ្មួញនាំចូលមកកម្ពុជា ដែលសុទ្ធសឹងតែមិនបានបង់ពន្ធចូលរដ្ឋ ឲ្យបានគ្រប់មុខទំនិញ ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់ចំណូលថវិការបស់រដ្ឋ។ ក្រៅពីនេះ ក្រុមឈ្មួញបានចែករំលែកលុយ ដែលមិនបង់ពន្ធទុកឲ្យ លោក ឈុន សុភមង្គល ប្រធានសាខាគយ និងរដ្ឋាករ ខេត្តឧត្ដរមានជ័យ ទើបរាល់រថយន្តដឹកទំនិញធំៗ អាចឆ្លងកាត់តាមច្រកព្រំដែនបានដោយសេរី។ តាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្រោយពីលោក ឈុន សុភមង្គល ដែលទើបតែផ្លាស់មកកាន់ជាប្រធានសាខាគយ និងរដ្ឋាករ ខេត្តឧត្ដរមានជ័យ បានឃុបឃិតជាមួយប្រធានស្នាក់ការគយ និងរដ្ឋាករ ប្រចាំច្រកអន្តរជាតិជាំ ច្រកអន្តរជាតិអូរស្មាច់ និងច្រកជប់គគីរ បាននឹងកំពុងបើកដៃឲ្យក្រុមឈ្មួញនាំចូលទំនិញ គេចពន្ធទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ ដោយគាបសង្កត់លើក្រុមអាជីវករដែលរកស៊ីតូចតាចទៅវិញ។ តាមប្រភពពីប្រជាពលរដ្ឋរស់ នៅក្បែរច្រកទ្វារអន្តរជាតិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញមួយចំនួនអាចនាំចូលជ្រូករស់ […]