ខេត្តប៉ៃលិនៈ ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន បានបង្ហើបឲ្យដឹងថា ចាប់តាំងពីលោក ទី ប៊ុនឡង់ ទទួល បានតំណែងជាប្រធានការិយាល័យ គយច្រកទ្វារអន្តរជាតិព្រំ រួចមកគឺលោក ទី ប៊ុនឡង់
ព័ត៌មានជាតិ
ឯកឧត្តម ឃួង ស្រេង ដាក់ផែនការដ៏ម៉ឺងម៉ាត់ នៃការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ នៅរាជ ធានីភ្នំ ពេញ
រាជធានីភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់បណ្ដាញព័ត៌មានក្នុងស្រុកថា លោកបានដាក់ផែនការឲ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ ហើយឈានទៅដល់ការបង្ក្រាបល្បែងគ្រប់ប្រភេទដែលកំពុងលេងភ្នាល់គ្នាយ៉ាងគគិកគគ្រេងនៅរាជធានីភ្នំពេញ។ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា៖ឯកឧត្តមនឹងបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរបស់ខ្លួននៅពេលខាងមុខដ៏ខ្លីនេះ ដើម្បីចាត់វិធានការដ៏ម៉ឺងម៉ាត់នៃការបង្ក្រាបល្បែងស៊ីសងនៅរាជធានីភ្នំពេញ ដែលកំពុងកើតមានឡើង បន្ទាប់ពី។ ឯកឧត្តមបានបញ្ជាក់ទៀតថា«ខ្ញុំបានដាក់ផែនការនេះ ឲ្យស្នងការរាជធានីភ្នំពេញ ចុះធ្វើការស្រាវជ្រាវ ហើយឈានទៅដល់ការបង្ក្រាបតែម្ដង ពីព្រោះវាដូចជាគគិ្រកគគ្រេងពេក ហើយខ្ញុំនឹងបើកកិច្ចប្រជុំ គណៈបញ្ជាការឯកភាពលើរឿងនេះផងដែរ»។ ជាក់ស្ដែង កាលពី ១៧ ឧសភា ២០១៩ លោកអភិបាល បានបញ្ជាឲ្យអាជ្ញាធរខណ្ឌដូនពេញ ចុះបង្ក្រាបទីតាំងលួចបើកហ្គេម និងចាក់បាល់មួយកន្លែង គ្មានស្លាកយីហោ នៅសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ ដោយឃាត់ខ្លួនអ្នកប្រចាំការប្រុសស្រីចំនួន០២នាក់ ព្រមទាំងវត្ថុតាងមួយចំនួនទៀតផង៕
ទំនិញគេចពន្ធគ្រប់ប្រភេទ ដឹកឆ្លងកាត់លោក ម៉ៅ សាមឿន ប្រធានគយចល័តខេត្តសៀមរាបបានយ៉ាងរលូន
សៀមរាប ៖ តាមការបង្ហើបពីឈ្មួញមួយចំនួនដែលរកស៊ីនាំទំនិញគេចពន្ធនិងទំនិញបង់ ពន្ធមិនគ្រប់ពីប្រទេសសៀមនិងប្រទេសយួន មកលក់ចែកចាយតាមទីផ្សារក្នុងខេត្ត សៀមរាប បានឲ្យដឹងថាការដែលពួកគេអាចរកស៊ីកាក់កបដូចសព្វថ្ងៃនេះគឺត្រូវបង់លុយ តាមការកំណត់របស់លោក ម៉ៅ សាមឿន ដែលជាប្រធានគយចលត័ខេត្តសៀមរាប។ ប្រភពពីឈ្មួញទាំងនោះ បានបញ្ជាក់ទៀតថា ពួកគេនិងលោក ម៉ៅសាមឿនមានទំនាក់ ទំនងជិតស្និទ្ធដូចបងប្អូនទៅហើយទើបអាចដឹកជញ្ជូនទំនិញគេចពន្ធនិងទំនិញបង់ពន្ធ មិនគ្រប់មកលក់ចែកចាយដោយ គ្មានការត្រួតពិនិត្យពីមន្ត្រីគយក្នុងខេត្តសៀមរាប។ ឈ្មួញខ្លះបានឲ្យដឹងថា ពួកគេបង់លុយ លើតុ បង់លុយក្រោមតុ និងបង់លុយលុយ ថ្លៃបាយទឹកឲ្យសមត្ថកិច្ចគយក្នុងខេត្តសៀមរាប តាមការកំណត់ បើមិនដូច្នេះទេអាច ត្រូវប្រឈមនឹងការបង្ក្រាបជាមិនខាន។ សមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តសៀមរាប បានឲ្យដឹងថាឈ្មួញមួយចំនួននាំទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ហើយជួនកាលមានទាំងទំនិញខុសច្បាប់ផងដែរចូលតាមច្រក ប៉ោយប៉ែត ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ និងច្រកជាំស្រងាំ ច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ យកមកលក់ចែកចាយក្នុងខេត្តសៀមរាប ស្រេចតែអំពើចិត្តព្រោះពួកគេមាន ទំនាក់ទំនង ជាមួយលោក ម៉ៅ សាមឿន ជាមុនទៅហើយ។ ទំនិញទាំងនោះមានដូចជា គ្រឿងសំណង់គ្រប់ ប្រភេទ គ្រឿងកំប៉ុង ទំនិញចាប់ហួយ និងប្រេងសាំងផងដែរ ដូច្នេះលោក ម៉ៅសាមឿន និង ក្រុមមន្ត្រីក្រោមឱវាទអាចរកប្រាក់ចំណូលតាមរបៀបពុករលួយ បានយ៉ាងច្រើនការដែល លោក ម៉ៅសាមឿន […]
រដ្ឋាភិបាលមិនគួរមើលរំលង រឿងខឹម ចិត្រា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖ គេនៅចាំបានថា នៅក្នុងពិធីប្រកាសតែងតាំង លោកវរសេនីយ៍ទោ ខឹម ចិត្រា នាយប៉ុស្ត៍នគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្ថរជាតិប៉ោយប៉ែតថ្មីជុំនួសលោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត កាលពីវេលាម៉ោង០២រសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករងនៃអគ្គនាយកដ្ឋអន្តោប្រវេសន៍ ។ នៅក្នុងពធីនោះដែរ បន្ទាប់ពីលោក ខឹម ចិត្រា នាយប៉ុស្ត៍ថ្មី ឡើងសច្ចារថា នឹងខិតខំយកចិត្តទុកដាក់ បំពេញការងារបំរើជាតិ ប្រជាពលរដ្ឋ ឲ្យបានល្អ សាមគ្គីភាពផ្ទៃក្នុងអង្គភាព សហការល្អជាមួយស្ថាបន័ពាក់ពន្ធ័ ជាមួយអាជ្ញាធរដែនដី នឹងសហការល្អជាមួយភាគីថៃ។ ឯកឧត្តម ឃុន សំបូរ បានធ្វើការផ្ដាំផ្ញើ ដោយគូសបញ្ជាក់ ពីការរឹតបន្តឹង ចំណងសាមគ្គីភាពផ្ទៃក្នុងអង្គភាពខិតខំបំពេញភារកិច្ចឲ្យបានល្អ,សហការជាមួយអាជ្ញាធរ,ស្ថាបន័ពាក់ពន្ធ័, រក្សាបានល្អនូវក្រមសិលធម៌វិជ្ជាជីវះ ក្នុងនាមថ្នាក់ដឹកនាំ(អត់ច្រង៉េងច្រង៉ាង ដឹងចាស់ទំ នេះជាអំពើល្អរបស់យើង)យកចិត្តទុកដាក់ខ្ពស់បំផុត នូវតួនាទី ភារកិច្ចថ្មី ជានាយប៉ុស្ត៏នគបាលច្រកទ្វារ នឹងបន្តគោរព នឹង អនុវត្តន៍ឲ្យបាន នូវគោលនយោបាយ នឹងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល […]
លោក ស៊ុម សុជាតិ ស្នងការរង នគរបាលខេត្តកំពង់ឆ្នាំងរង ការរិះគន់ទន្ទ្រានកាន់កាប់ដីព្រៃលិចទឹករាប់ពាន់ហិកតា
កំពង់ឆ្នាំង៖ បើតាមប្រភពពីប្រជាពលរដ្ឋរស់នៅឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថាដីព្រៃលិចទឹកក្នុងតំបន់៣ជម្រកត្រីពងកូនក្នុងមូលដ្ឋានពួកគាត់ត្រូវអ្នកមានលុយ អ្នកមានអំណាចទន្ទ្រានកាន់កាប់រាប់ពាន់ហិកតាយ៉ាងរលូន។បើតាមប្រភពដដែលបានលើកឡើងថា ក្នុងចំណោមអ្នកប្រើអំណាចទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកក្នុងតំបន់៣ជម្រកត្រីពងកូននៅឃុំច្រណូក ស្រុកកំពង់លែង គឺលោក ស៊ុម សុជាតិ ដែលជាស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅឃុំច្រណូកបានឲ្យដឹងទៀតថា កន្លងមកលោក ស៊ុម សុជាតិ ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានប្រមូលគ្នីគ្នាយកគ្រឿងចក្រជាច្រើនគ្រឿងទៅឈូសឆាយដីព្រៃលិចទឹកក្នុងតំបន់៣យ៉ាងគឃ្លើន។ ប្រជានេសាទនៅឃុំច្រណូកបានឲ្យដឹងបន្ថែមថាដីព្រៃលិចទឹកនៅចំណុចតាប្រូច និងចំណុចជុំវិញបឹងត្រពាំងរាំង ប្រមាណ១០០០ហិកតាត្រូវបានលោក ស៊ុម សុជាតិស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងទន្ទ្រានកាន់កាប់ដើម្បីប្រយោជន៏ផ្ទាលខ្លួន។ជុំវិញបញ្ហាខាងលើនេះសារពត៌មានយើងបានទាក់ទងលោក ស៊ុម សុជាតិស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងនៅព្រឹកថៃ្ង៥ខែឧសភាឆ្នាំ២០១៩នេះដែរលោកបានឆ្លើយថាមិនជាការពិតឡើយយកតែកន្លែងអាស្រ័យផលនិងធើ្វចំការតែប៉ុណ្ណោះហើយកុំយករឿងដដែលៗមកចុះផ្សាយ។ប្រភពពីប្រជាពលរដ្ឋនិងប្រជានេសាទក្នុងឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងឲ្យដឹងបន្ថែមទៀតថាចាប់តាំងពីអំឡុងចុងឆ្នាំ២០១៨ រហូតមកដល់ពេលនេះលោក ស៊ុម សុជាតិ ទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកក្នុងតំបន់៣ អស់រាប់ពាន់ហិកតារួចទៅហើយ ។ចំណែកលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង និងលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ប្រជាពលរដ្ឋបានឲ្យដឹងថា ក្រោយពេលទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកអស់ពាន់ហិកតា ហើយមានគម្រោងធ្វើប្រឡាយទឹកក្នុងតំបន់នោះ គឺបទល្មើសទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកនៅចំណុចតាប្រូច និងជុំវិញបឹងត្រពាំងរាំង រាលដាលកាន់តែខ្លាំងឡើងថែមទៀតផង។សូមរម្លឹកថាលោកនេត្រ ភក្រ្តារដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានលើកឡើងថាស្របពេលដែលទីផ្សារដីធ្លីនៅកម្ពុជាមាតម្លៃខ្ពស់ក្រុមមេខ្យល់ជាជនខិលខូចមួយចំនួនបានប្រើប្រាស់ប្រជាពលរដ្ឋជាខែល ដើម្បី រំលោភបំពានទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋ ដែលស្ថិតនៅក្នុងឧទ្យានជាតិ និងតំបន់ការពារធម្មជាតិ នានាក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ដើម្បីមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ ទន្ទឹមនេះក្រុមជនខិលខូចបានប្រើប្រាស់ប្រជាពលរដ្ឋស្លូតត្រង់ឱ្យបំពានចូលកាន់កាប់ដីធ្លីដែលមានកម្មសិទ្ធិត្រឹមត្រូវដើម្បីយកមកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន។ […]
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ដាស់តឿនឲ្យជនរងគ្រោះដោយគ្រឿងញៀនខិតខំកែខ្លួនឡើងវិញ ដើមចូលរួមបម្រើសង្គម
(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ ឃួង ស្រេង បានដាស់តឿនដល់ជនរងគ្រោះដោយគ្រឿងញៀននៅមជ្ឈមណ្ឌលឱកាសខ្ញុំ ឲ្យប្តេជ្ញាចិត្តរស់នៅជាមួយគ្រួសារ និងរស់នៅក្នុងសង្គមឲ្យបានល្អលើងវិញ ហើយចាប់យកមុខរបរប្រកបអាជីវកម្ម ក៏ដូចជាការរៀនសូត្រឲ្យបានល្អប្រសើរឡើងវិញ។ ការដាស់តឿនយ៉ាងដូច្នេះ ត្រូវបានលើកឡើងក្នុងឱកាសលោករួមជាមួយមន្ត្រី ចុះសួរសុខទុក្ខសំណេះសំណាល និង ពិនិត្យ ស្ថានភាព រស់នៅ ជាក់ស្ដែង របស់ ជនរងគ្រោះដោយគ្រឿងញៀន ដែល ត្រូវបានបញ្ជូនមក ព្យាបាលបន្សាប គ្រឿង ញៀន នៅ មជ្ឈមណ្ឌល ឱកាសខ្ញុំ ស្ថិតនៅក្នុងសង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានី ភ្នំពេញ នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩។ លោក ឃួង ស្រេង បានថ្លែងទៀតថា ប្អូនៗត្រូវចាំថាយើងទាំងអស់គ្នានេះ ជួយប្អូនៗបានតែមួយរយៈទេ ពេលណាមួយនោះទេ តែប្អូនៗខ្លួនឯងដាច់ខាតត្រូវជួយខ្លួនឯងនោះ។ ដូច្នេះចូរប្អូនៗប្តេជ្ញាចិត្តកសាងខ្លួន និងអំពើល្អ ដូចពុទ្ធដីកាថា «គ្មានអ្នកជួយខ្លួនឯង ជាងខ្លួនឯងនោះទេ»។ លោកអភិបាលរាជធានីបន្តថា «រាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មិនចង់យកប្អូនៗមកកន្លែងហ្នឹងទេ ក្នុងករណីប្អូនមិនពាក់ព័ន្ឋគ្រឿងញៀន តើយកប្អូនៗមកធ្វើអី តែប្អូនមានញៀននៅក្នុងខ្លួន ត្រូវតែយកប្អូនមកបន្សាប […]