ខេត្តកំពង់ចាម ៖ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកព្រៃឈរ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមៀន សហគមន៍នេសាទសាមគ្គីឃុំមៀន និងសហគមន៍នេសាទវិហារធំ បានចុះបង្រ្កាបបទល្មើសជលផលបានចំនួន ០៣ករណី ព្រមទាំងបានបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់ និងប្រលែងកូនត្រីចូលទៅក្នុងបឹងធម្មជាតិវិញផងដែរ ។ លោក អ៊ុក ណារិន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម បានឲ្យដឹងថា ការចុះបង្ក្រាបនេះកម្លាំងសមត្ថកិច្ច ចម្រុះបានធ្វើការ ករណីទី០១ រឹបអូសបានលូស្បៃមុងចំនួន ១៥មាត់ របាំងស្បៃមុងប្រវែង ៧៥០ម៉ែត្រ និងបង្គោលចម្រឹងឬស្សីចំនួន ២២៥ដើម ព្រមទាំងចាក់លែងត្រីចម្រុះទម្ងន់ ១០គីឡូក្រាម ចូលក្នុងបឹងធម្មជាតិវិញ នៅចំណុចជ្រោយអណ្តូង ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ ករណីទី០២ រឹបអូសបាន លូស្បៃមុងចំនួន ១២មាត់ របាំងស្បៃមុងប្រវែង ៦០០ម៉ែត្រ និងបង្គោលចម្រឹងឬស្សីចំនួន ១៨០ដើម ព្រមទាំងចាក់ប្រលែងត្រីចម្រុះទម្ងន់ ០៨គីឡូក្រាម ចូលក្នុងបឹងធម្មជាតិវិញ នៅចំណុចបាំងដៃ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ និងករណីទី០៣ រឹបអូសបានលូស្បៃមុងចំនួន […]
Author: mean
សត្វជ្រូកដឹកមកពីប្រទេសថៃនាំចូលមកក្នុងទឹកដីកម្ពុជា នាំចេញទៅប្រទេសវៀតណាមតាមច្រកទ្វារអន្តរជាតិព្រែកចាកនោះ ត្រូវបានងាប់ជាបន្តបន្ទាប់
ខេត្តកំពត ៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩នេះ បើយោងតាមការរាយការណ៍ពីប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំឬស្សីស្រុក បានឲ្យដឹងថា ជ្រូកដែលនាំចូលពីប្រទេសថៃដឹកមកស្តុបទុកនៅឯចំណុច ឃុំឬស្សីស្រុក ខាងលិចស្រុកកំពង់ត្រាច ខេត្តកំពត បានងាប់ជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃ ។ ហើយខាងក្រុមហ៊ុនក៍បាន ដឹកបន្តយកទៅលក់នៅប្រទេសវៀតណាមបន្តទៀត ប្រជាពលរដ្ឋនៅស្រុកកំពង់ត្រាច កំពុងតែព្រួយបារម្ភយ៉ាងខ្លាំងចំពោះការទទួលទានសាច់ជ្រូកដោយសារតែអ្នកលក់សាច់ជ្រូកនៅផ្សារកំពង់ត្រាចខ្លះ បានទៅទិញជ្រូកមកពីក្រុមហ៊ុនដឹកជញ្ជូនជ្រូកពីប្រទេសថៃមកកម្ពុជា ដឹកពីកម្ពុជាយកទៅប្រទេសវៀតណាមវិញ ។ ប្រជាពលរដ្ឋបាននាំគ្នាលើកឡើងថា បើអ្នកកាប់ជ្រូកនៅក្នុងស្រុកកំពង់ត្រាច នៅតែបន្តលួចទិញជ្រូកងាប់ពីក្រុមហ៊ុន ដឹកជញ្ជូនជ្រូកពីប្រទេសថៃ នាំចូលមកកម្ពុជាហើយចេញពីកម្ពុជា ឆ្ពោះទៅប្រទេសវៀតណាមវិញនោះ អាចនឹងរងផលប៉ះពាល់ដល់ប្រជាពលរដ្ឋ នៅក្នុងស្រុកនេះផ្ទាល់ផងដែរ ។ លោកប្រធានការិយាល័យពេទ្យសត្វស្រុកកំពង់ត្រាចបានឲ្យដឹងថា ជ្រូកដែលដឹកមកស្តុកទុកនៅឃុំឬស្សីស្រុកខាងលិចនេះ ជារបស់ក្រុមហ៊ុន ហើយជ្រូកនោះបានដឹកមកពីប្រទេសថៃឆ្លងកាត់ចូលមកប្រទេសកម្ពុជា និង ដឹកបន្តយកទៅលក់នៅឯប្រទេសវៀតណាម ចេញតាម ច្រកទ្វារអន្តរជាតិព្រែកចាក លោកបានបន្តទៀតថា សព្វថ្ងៃនេះមានជ្រូកងាប់ជាបន្តបន្ទាប់ មិនដឹងមូលហេតុងាប់ដោយសារអ្វីនោះទេ ប្រហែលក្តៅពេក ឬមួយក៏អត់ចំណីក៏មិនដឹងនោះដែរ ។ បើតាមសេចក្តីរាយការណ៍ ពីភ្នាក់ងារអ្នកយកព័ត៌មានបានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ ០៨ៈ៤០នាទី លោកម៉េង សន្តិភាព ប្រធានពេទ្យសត្វខេត្តកំពត បានប្រើពាក្យសម្ដីមិនសមរម្យ មកលើអ្នកសារព័ត៌មាន ដែលកំពុងតែទៅថត និងផ្តិតយករូបភាព នៅទីតាំងកន្លែងស្តុកជ្រូកមួយកន្លែងនេះផងដែរ […]
ក្រុមចោរបំពុលឆ្កែ៤ក្បាល និងធ្វើសកម្មភាពកាត់សោរ លួចយកម៉ូតូអស់២គ្រឿងនៅស្រុកស្វាយទាប ខេត្តស្វាយរៀង
ខេត្តស្វាយរៀង ៖ នៅវេលាម៉ោងប្រហែល៤ៈ១០នាទីទៀបភ្លឺថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ មានករណីមួយបានកើតឡើង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ខណៈដែលម្ចាស់ផ្ទះទើបដឹងខ្លួនពីដំដេក ថាមានករណីចោរលួចម៉ូតូ ដោយបំពុលឆ្កែរួចចូលយកម៉ូតូបាត់អស់០២គ្រឿង ។ បើយោងតាមសមត្ថកិច្ចឲ្យដឹងថា មានក្រុមចោរមួយក្រុមបានធ្វើសកម្មភាពបំពុលសត្វឆ្កែលួចយកម៉ូតូរបស់ប្រជាពលរដ្ឋចំនួន ០២គ្រឿង ទី១ ម៉ាកហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅ សេរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ១CZ-៧២៧៣ និងមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម សេ១២៥ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ស្វាយរៀង១N-១៩៤១(ម៉ូតូបង់រំលោះ) ដែលទុកនៅក្នុងបន្ទប់ក្រោមផ្ទះចាក់សោ ម្ចាស់ម៉ូតូឈ្មោះមុំ សារិន អាយុ៦២ឆ្នាំ ភេទប្រុសមុខរបរកសិករ មានទីលំនៅភូមិស្វាយគយ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង ។ ប្រភពដដែលបន្តថា មុននឹងក្រុមចោរចូលកាត់សោបន្ទប់លួចយកម៉ូតូនោះ ក្រុមចោរបានធ្វើសកម្មភាពបំពុលសត្វឆ្កែចំនួ ន ០៤ក្បាល បណ្តាលឲ្យសត្វឆ្កែងាប់អស់០២ក្បាល និងកំពុងពុលងីងើ ជិតងាប់២ក្បាលទៀត ។ ចំពោះថ្នាំពុលដែលក្រុមចោរប្រើប្រាស់ មានពណ៌ខៀវ ។ បើតាមជនរងគ្រោះឈ្មោះមុំ សារិន បានឲ្យដឹងថា ម៉ូតូ០២គ្រឿងនេះ ១គ្រឿងជារបស់កូន គឺបានដាក់ក្នុងបន្ទប់ក្រោមផ្ទះដូចសព្វដង លុះព្រឹកម៉ោង៤ៈ១០នាទីទៀបភ្លឺថ្ងៃទី២៥ ខែធ្នូ […]
ជនសង្ស័យបាញ់តដៃ ទៅលើកម្លាំងការិយាល័យគ្រឿងញៀនក៦ ទាំងយប់នៅជិតផ្សារមាន់អាំង ខណ្ឌទួលគោក ត្រូវបានចាប់ខ្លួន
រាជធានីភ្នំពេញ ៖ នៅយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ មានករណីបាញ់តដៃគ្នារវាងជនសង្ស័យ និងកម្លាំងការិយាល័យ គ្រឿងញៀន ក៦ ជាច្រើនគ្រាប់តែមិនបណ្តាលឲ្យមានរងរបួសនោះទេ ទីតាំងកើតហេតុនៅតាមបណ្តោយលេខ៣១៥ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ប្រភពពីកម្លាំងការិយល័យគ្រឿងញៀន ក៦ បានឲ្យដឹងថា មុនពេលកើតហេតុ គឺកម្លាំងបានតាមមុខសញ្ញា ៤ ទៅ៥នាក់ ចេញពីម្តុំពេទ្យលោកសង្ឃកំពុងតែតាមដាន ជនសង្ស័យក៏ដឹងខ្លូន បានជិះម៉ូតូគេចពីកម្លាំងតាមផ្លូវ៥៩៨ បត់មកផ្សារមាន់អាំង លុះបត់បានបន្តិចមានការជិះប្រដេញពីកម្លាំងនគរបាលផង ជនសង្ស័យបានបត់ម៉ូតូចូលក្នុងផ្ទះ រួចដកកាំភ្លើងបាញ់មកលើកម្លាំងនគរបាលជាច្រើនគ្រាប់ តែមិនត្រូវ ហើយកម្លាំងនគរបាលបានរត់គេចចេញពីគ្រាប់កាំភ្លើង រីឯជនសង្ស័យបានរត់ចូលក្នុងផ្ទះ ក្រោយមកត្រូវបានកម្លាំងការិយាល័យគ្រឿងញៀន ក៦ ក៏បានហៅខាងកម្លាំងខណ្ឌទួលគោក មកជួយឡោមព័ទ្ធចាប់បាន២នាក់ ដកហូតបានអាវុធខ្លីមួយដើម និងសំបកគ្រាប់ដែលបាញ់រួចមួយចំនួនផងដែរ ។ ជនសង្ស័យដែលប្រើប្រាស់កាំភ្លើងបាញ់តដៃជាមួយសមត្ថកិច្ច ទី១ឈ្មោះ គិត ម៉េងលី ភេទប្រុស អាយុជាង២០ឆ្នាំ ទី២ឈ្មោះ មាស សីលា ហៅអាទាល់ ភេទប្រុសអាយុជាង២០ឆ្នាំ ។ ក្រោយកើតហេតុជនសង្ស័យទាំង២នាក់ ត្រូវកម្លាំងការិយាល័យ គ្រឿងញៀន ក៦ […]
ក្រុមមន្ត្រី ប្រចាំស្ថានី យ៍ជញ្ជីងថ្លឹងរ ថយន្តផ្លូវជា តិលេខ៧ស្រុក ស្នួលឃុបឃិត ជាប្រព័ន្ធលោ ក សេង ឈួន មេជញ្ជីង ថ្លឹងរថយន្តទូទាំង ប្រទេសរ ក្សាភាពស្ងៀម ស្ងាត់
ប្រភពពី ក្រុម ឈ្មួញ ដឹកជញ្ជូន ដំឡូង មី ទៅ ស្រុក យួន បាន ឲ្យ ដឹងថា សម្រាប់ រថយន្ត ធុន ធំ ដឹក ដំឡូង មី ១ គ្រឿង ត្រូវ បង់លុយ ឲ្យ លោក អ៊ុយ ហឿន ប្រធាន ស្ថានីយ៍ ជញ្ជីង ថ្លឹង រថយន្ត ផ្លូវជាតិ លេខ ៧ ឃុំ ស្រែ ចារ ស្រុក ស្នួល ចំនួន ១៥ ម៉ឺន រៀល ជា ថ្នូរ មិនបាច់ ចូល ថ្លឹង ។ ទន្ទឹមនឹងនេះ គ្រប់ រថយន្ត ដឹកទំនិញ ដឹក […]
ពិធីបុណ្យសមុទ្រខេត្តកំពត បានបញ្ចប់ប្រកបដោយភាពជោគជ័យ ភ្ញៀវជិតឆ្ងាយបានអញ្ជើញមកចូលរួមកម្សាន្តប្រមាណ ៩០ម៉ឺននាក់
ខេត្តកំពត ៖ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការរៀបចំបុណ្យសមុទ្រលើកទី៨បានអញ្ជើញជាអធិបតីក្នុងពិធីបិទព្រឹត្តិការណ៍បុណ្យសមុទ្រនៅខេត្តកំពត ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត ព្រមទាំងថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត ភ្ញៀវជាតិ អន្តរជាតិយ៉ាងច្រើនកុះករ ។ បញ្ជាក់ឱ្យដឹងក្នុងពិធីបិទព្រឹត្តិការណ៍បុណ្យសមុទ្រ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពតបានមានប្រសាសន៍ថា រយៈពេលបីថ្ងៃ នៃពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ ភ្ញៀវជិតឆ្ងាយបានអញ្ជើញមកចូលរួមកម្សាន្តប្រមាណ ៩០ម៉ឺននាក់ ។ ក្នុងនោះ សម្រាប់ថ្ងៃដំបូងមានប្រហែល២០ម៉ឺននាក់ ។ ចំណែកថ្ងៃបន្ទាប់ចំនួនភ្ញៀវបានកើនឡើងរហូតដល់ប្រមាណ ៤០ម៉ឺននាក់ ។ ដោយឡែកថ្ងៃបញ្ចប់ បរិមាណភ្ញៀវមានប្រហែល៣០ម៉ឺននាក់ ។ ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ថោង ខុន […]
តើថៅកែការ៉ាស់សាំង PTT ជាកូនប្រុសតំណាងរាស្ត្រ ច័ន្ទ សារុន អាចរួចខ្លួនដែរឬទេ ? ករណីវៃគ្រូបង្រៀនយ៉ាងឃោរឃៅ រួចថតបង្ហោះដូចសត្វធាតុ
ភ្នំពេញ៖រឿងរ៉ាវរបស់លោក សារុន វិថូរ៉ាត់ ថៅកែការ៉ាស់សាំង PTT រង្វង់មូលគួរស្រូវ ជាប់ផ្លូវជាតិលេខ២ ក្នុងខណ្ឌដង្កោ និង ជាកូនប្រុសលោក ច័ន្ទ សារុន តំណាងរាស្រ្តមណ្ឌលតាកែវ កំពុងល្បីរន្ទឺកាន់តែខ្លាំងក្លា ពេញបណ្តាញសង្គម ដោយសារតែសកម្មភាពដ៏ព្រហើន នៃការចាប់ព្រួតវៃគ្រូបង្រៀនម្នាក់ ដោយចោទប្រកាន់ទាំងគ្មានភស្តុតាង ថា បានលួចថតរូបនារីក្នុងបន្ទប់ទឹក ។ នៅពេលនេះ មហាជនកំពុងរង់ចាំមើលថា តើច្បាប់អាចចាត់ការដោយតម្លាភាពលើ លោក សារុន វិថូរ៉ាត់ និង កូនចៅរបស់គាត់ បានដែរឬទេ ? ខណៈលោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាអោយមន្ត្រីនគរបាលយុត្តិធម៌ បញ្ជូនសំណុំរឿងនេះមកតុលាការ ។ លោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ថ្លែងប្រាប់ ថា លោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាអោយមន្ត្រីនគរបាលយុត្តិធម៌ បញ្ជូនសំណុំរឿងនេះមកតុលាការ ។ ទោះបីយ៉ាងណា ព័ត៌មានលម្អិត អ្នកនាំពាក្យរូបនេះ បដិសេធមិនធ្វើអត្ថាធិប្បាយទេ […]
សម្ដេចតេជោ ហ៊ុន សែន៖ ក្របខ័ណ្ឌគ្រូពេទ្យ និងគ្រូបង្រៀន ទទួលបានប្រាក់បៀវត្សរ៍ខ្ពស់ជាងក្របខ័ណ្ឌដទៃ ដោយសារតែក្របខ័ណ្ឌពីរនេះ ត្រូវព្យាបាលជំងឺ និងបណ្ដុះបណ្ដាលធនធានមនុស្ស
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ បានលើកឡើងថា ក្របខ័ណ្ឌគ្រូពេទ្យ និងគ្រូបង្រៀន ទទួលបានប្រាក់បៀវត្សរ៍ខ្ពស់ជាងក្របខ័ណ្ឌផ្សេងៗទៀត ដោយសារតែក្របខ័ណ្ឌពីរនេះ ត្រូវព្យាបាលជំងឺ និងបណ្ដុះបណ្ដាលធនធានមនុស្ស។ ក្នុងពិធីចែកសញ្ញាបត្រជូនដល់និស្សិតពេទ្យ ក្រោយបញ្ចប់ការសិក្សាដោយជោគជ័យ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញក្ដីរំពឹងថា កងកម្លាំងប្រដាប់អាវុធ និងមន្ត្រី ក្របខណ្ឌក្រសួង ស្ថាប័នផ្សេង មិនច្រណែនគ្រូពេទ្យ និងគ្រូបង្រៀននោះទេ ព្រោះពួកគេសុទ្ធតែមានកូនទៅរៀន ហើយក៏មានសាច់ញាតិមានជំងឺ ត្រូវទៅរកការព្យាបាលពីគ្រូពេទ្យ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ឥឡូវសូមបញ្ជាក់ជូន មានតែក្របខ័ណ្ឌពីរទេដែលខ្ពស់ជាងគេ គឺក្របខ័ណ្ឌពេទ្យ និងក្របខណ្ឌគ្រូបង្រៀន ប្រាក់ខែដូចគ្នា ច្រើនជាងទាហាន ច្រើនប៉ូលិស ច្រើនជាងក្របខ័ណ្ឌអីដ៏ទៃ។ ប៉ុន្ដែខ្ញុំសង្ឃឹមថា ទាហានក៏ដោយ ប៉ូលិសក៏ដោយ និងមន្ដ្រីរាជការដ៏ទៃក៏ដោយ មិនច្រណែនជាមួយគ្រូពេទ្យ និងគ្រូបង្រៀនទេ ដោយសារតែអ្នកទាំងអស់ត្រូវការគ្រូពេទ្យព្យាបាល កូនចៅត្រូវទៅរៀនសូត្រ»។ លើសពីនេះ សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់គ្រូពេទ្យទាំងអស់ […]
ទូកឈើមួយគ្រឿងអស់លក័្ខជាប់អន្ទាក់សម្ថកិច្ចក្របួចបានទាំងយប់
ក្រចេះ÷ ក្រោយពីទទួលបានការចង្អុលបង្ហាញអំពីឯកឧត្តម្ភ ឧត្តម្ភសេនីយ៍ត្រី សាន ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តក្រចេះ ភ្លាមៗនោះ លោកវរ:សេនីយ៍ត្រី អឹុម ចិត្រា មេបញ្ជាការកងរាជអាវុធហត្ថស្រុកចិត្របុរីុ បានសហការជាមួយលោក. ឡាយ ធុច នាយរងផ្នែករដ្ឋបាលព្រៃឈើ ខេត្តក្រចេះ និងលោក ផេង លួង នាយរងសង្កាត់ថ្មគ្រៃ បានដឹកនាំកម្លាំងចុះផ្ទាល់ដើម្បីត្រួតពិនិត្យនិងចាប់បានទូកដឹកឈើប្រភេទឈើគ្រឿងនិងក្តារមួយគ្រឿងពេញប្រៀបដែលកំពុងតែធ្វើចរាចរណ៍ពីលើចុះមកនៅកណ្តាលទន្លេមេគង្គ ត្រង់ចំណុចភូមិឬស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរីុ ខេត្តក្រចេះ វេលាម៉ោង១០យប់ ថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០១៩ ។ ខណ:ពេលនោះកម្លាំងអាវុធហត្ថស្រុកចិត្របុរីុដែលដឹកនាំដោយលោកវរ:សេនីយ៍ត្រី អឺុម ចិត្រា ក៍បានធ្វើការបង្ក្រាបភ្លាមៗនោះដែរតែដោយឈ្មួញដែលនៅលើទូកនោះដឹងខ្លួនទាន់ពួកគេក៍លោតចូលក្នុងទឹកគេចខ្លួនបាត់ស្រម៉ោលតែម្តង់។ បើតាមការអោយដឹងពីកម្លាំងអាវុធហត្ថស្រុកចិត្របុរីុបានប្រាប់ភ្នាក់ងារសារព័ត៌មាន រស្មីឦសាន យើងអោយដឹងថា ឈើមួយទូកនេះមានចំនួនប្រហែលជា៦មែត្រគូប ហើយកម្លាំងរបស់លោកក្រោយធ្វើការបង្ក្រាបក៍បានប្រគល់ទៅអោយកម្លាំងរដ្ឋបាលព្រៃឈើថ្មគ្រែបន្តដើម្បីធ្វើការវាស់វែងនិងបញ្ជូនយកទៅរក្សារទុកនៅថ្នាលបណ្តុះកូនឈើខ្សារ ក្នុងស្រុកចិត្របុរី ខេត្តក្រចេះ ដើម្បីចាត់ការទៅតាមនិតិវិធីនៃច្បាប់ ហើយម្ចាស់ឈើឈ្មោះអ្វីនោះក៍កម្លាំងលោកមិនទាន់បានដឹងនោះដែរព្រោះពួកគេបានលោតទឹកគេចខ្លួនបាត់។
ប្រជាពលរដ្ឋ ១០ គ្រួសាររស់នៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ បានដាក់ពាក្យបណ្ដឹងគោរពជូន ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ មេត្តាជួយដោះស្រាយ នឹងរកយុត្តិធម៌
ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋ ១០ គ្រួសាររស់នៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ បានដាក់ពាក្យបណ្ដឹងគោរពជូន ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ មេត្តាជួយដោះស្រាយ នឹងរកយុត្តិធម៌ ខណៈប្រជាពលរដ្ឋអះអាងថា ជាជនរងគ្រោះត្រូវបានលោកឧត្តមសេនីយ៍ កែវ តាំ រំលោភយកដីរបស់ពួកគាត់និងរំលោភលើ (ស.ជ.ណ)របស់ទីស្ដីការគណរដ្ឋមន្ត្រី។ យោងតាមប្រភពពីប្រជាពលរដ្ឋឈ្មោះ អន់ រិទ្ធី និងឈ្មោះ ពៅ ធារិទ្ធ តំណាងប្រជាពលរដ្ឋ ១០ គ្រួសារ រស់នៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ បានអះអាងថាកាលពីអំឡុងឆ្នាំ១៩៩៣ ពួកគាត់ដោយមានជីវភាពខ្សត់ខ្សោយ គ្មានដីស្រែចម្ការសម្រាប់អាស្រ័យផល ក៏បាននាំគ្នាមកកាប់ស្កា និងកាន់កាប់ដីនៅត្រង់ចំណុច ជាប់មាត់ស្ទឹងសំរោង និងពាមស្ទឹងខ្សាច់ ស្ថិតនៅក្នុងអតីតភូមិស្ទឹងសំរោង បច្ចុប្បន្នគឺភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា។ ដោយពួកគាត់បានធ្វើស្រែនិងចំការ ដាំចេក ខ្នុរនិងដូងជាដើម រហូតដល់ឆ្នាំ ១៩៩៦ ក្រុមហ៊ុនយូនីភ្លែនបានទៅហាមឃាត់ ពួកគាត់ជាប្រជាពលរដ្ឋ ១០ គ្រួសារមិនឲ្យអាស្រ័យផលលើដីនោះ ហើយបានបំផ្លាញផលដំណាំនិងដុតរោងចម្ការចោលថែមទៀតផង ។ […]