ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ របាយកាណ៍ទូទៅ

ឯកឧត្តម ឧត្តមសេនីយ៍ត្រី ថុល សុធី មេបញ្ជាការរង និងជានាយសេនាធិការ យោធភូមិភាគទី២

ឯកឧត្តម ឧត្តមសេនីយ៍ត្រី ថុល សុធី មេបញ្ជាការរង និងជានាយសេនាធិការ យោធភូមិភាគទី២ បានអញ្ជើញទទួលប្រតិភូយោធាក្រុងហូជីមិញ កងទ័ពប្រជាជនវៀតណាម ក្នុងដំណើរសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ គ.ស ២០២២ ដល់នាយទាហាន នាយទាហានរង ពលទាហាន នៅទីបញ្ជាការកងពលតូចលេខ២១ យោធភូមិភាគទី២។ ក្នុងនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ថុល សុធី បានមានមតិស្វាគមន៍ និងថ្លែងអំណរគុណ ដល់ប្រតិភូយោធាក្រុងហូជីមិញ ដែលកន្លងមកតែងតែជួយ ទាំងស្មារតី សម្ភារ: និងថវិកា ពិសេសក្នុងដំណាក់កាលជម្ងឺ Covid-19 រាតត្បាតកន្លងទៅនេះ។ សូមបញ្ជាក់ជូនថា ពិធីទទួលប្រតិភូយោធាក្រុងហូជីមិញ កងទ័ពប្រជាជនវៀតណាមនេះ បានធ្វើឡើង កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២កន្លងទៅ។

ព័ត៌មានវិទ្យា ព័ត៌មានអន្តរជាតិ របាយកាណ៍ទូទៅ

ប្រធានាធិបតីបារាំង លោក អេម៉ានូអ៊ែល ម៉ាក្រុន បាននិយាយនៅក្នុងវិទ្យុបារាំង Inter កាលពីថ្ងៃចន្ទថា ប្រទេសបារាំងនឹងពិភាក្សាជាមួយបណ្តាដៃគូនៅសហភាពអឺរ៉ុប អំពីការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី ជុំវិញស្ថានភាពនៅទីក្រុងប៊ូចារបស់ប្រទេសអ៊ុយក្រែនដែលនៅក្បែរទីក្រុងគៀវ ហើយនឹងមិនបដិសេធចំពោះការរឹតបន្តឹងលើការផ្គត់ផ្គង់ប្រេង និងធ្យូងថ្មរបស់រុស្ស៊ីនោះទេ

ប្រធានាធិបតីបារាំង លោក អេម៉ានូអ៊ែល ម៉ាក្រុន បាននិយាយនៅក្នុងវិទ្យុបារាំង Inter កាលពីថ្ងៃចន្ទថា ប្រទេសបារាំងនឹងពិភាក្សាជាមួយបណ្តាដៃគូនៅសហភាពអឺរ៉ុប អំពីការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី ជុំវិញស្ថានភាពនៅទីក្រុងប៊ូចារបស់ប្រទេសអ៊ុយក្រែនដែលនៅក្បែរទីក្រុងគៀវ ហើយនឹងមិនបដិសេធចំពោះការរឹតបន្តឹងលើការផ្គត់ផ្គង់ប្រេង និងធ្យូងថ្មរបស់រុស្ស៊ីនោះទេ។ លោកបាននិយាយថា អ្វីដែលបានកើតឡើងនៅក្នុងទីក្រុងប៊ូចា បានទាមទារឱ្យមានការដាក់ទណ្ឌកម្មជាបន្តបន្ទាប់។ យើងគ្រោងនឹងសម្របសម្រួលដល់កិច្ចខិតខំប្រឹងប្រែងជាមួយបណ្តាដៃគូនៅអឺរ៉ុបរបស់យើង ជាពិសេសជាមួយប្រទេសអាល្លឺម៉ង់។ ឆ្លើយតបទៅនឹងសំណួរអំពីការត្រៀមខ្លួនរបស់សហភាពអឺរ៉ុបក្នុងការបដិសេធការចែកចាយប្រេង និងធ្យូងថ្មពីប្រទេសរុស្ស៊ី លោកប្រធានាធិបតីបារាំងបាននិយាយថា «ការរឹតបន្តឹងក្នុងវិស័យនេះនឹងជាការផ្តល់ការលំបាកជាពិសេសមួយ»។ លោកសង្ឃឹមថា បញ្ហានេះនឹងត្រូវបានលើកយកមកពិភាក្សានៅថ្នាក់សហភាពអឺរ៉ុបនាពេលខាងមុខនេះ។ លោក ម៉ាក្រុន បាននិយាយថា ខ្ញុំគិតថាបញ្ហាទាក់ទងនឹងប្រេង និងធ្យូងថ្ម យើងអាចឆ្ពោះទៅមុខ ហើយយើងគួរតែឆ្ពោះទៅមុខក្នុងលក្ខខណ្ឌនៃការដាក់ទណ្ឌកម្ម។ កាលពីថ្ងៃទី៣ ខែមេសា ក្រសួងការពារជាតិរុស្ស៊ីបានបដិសេធចំពោះការចោទប្រកាន់របស់របបទីក្រុងគៀវអំពីការសម្លាប់រង្គាលជនស៊ីវិលនៅក្នុងទីក្រុងប៊ូចា។ ទីភ្នាក់ងារយោធាបាននិយាយថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានចាកចេញពីទីក្រុងប៊ូចាកាលពីថ្ងៃទី៣០ ខែមីនា ខណៈដែលភស្តុតាងនៃឧក្រិដ្ឋកម្មបានលេចឡើងត្រឹមតែ ៤ថ្ងៃក្រោយមក បន្ទាប់ពីមន្រ្តីសេវាសន្តិសុខអ៊ុយក្រែនបានទៅដល់ទីក្រុងនោះ។ ក្រសួងនេះបានសង្កត់ធ្ងន់ថា នៅថ្ងៃទី៣១ ខែមីនា អភិបាលទីក្រុងប៊ូចា លោក Anatoly Fedoruk បានបញ្ជាក់នៅក្នុងវីដេអូមួយថា មិនមានកងទ័ពរុស្ស៊ីនៅក្នុងទីក្រុងប៊ូចាទេ។ ទោះជាយ៉ាងណា លោកមិនបាននិយាយអ្វីមួយពីជនស៊ីវិលដែលត្រូវបានគេបាញ់សម្លាប់នៅតាមដងផ្លូវដោយមានដៃជាប់ចំណងទៅក្រោយខ្នងនោះទេ។

ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ណាហ្វតាលី បេនណេត កាលពីថ្ងៃពុធ ដើម្បីពិភាក្សាអំពីស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ណាហ្វតាលី បេនណេត កាលពីថ្ងៃពុធ ដើម្បីពិភាក្សាអំពីស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន។ វិមានក្រឹមឡាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា លោក បេនណេត បានសម្តែងការវាយតម្លៃរបស់លោកអំពីស្ថានភាពទាក់ទងនឹងអ៊ុយក្រែន និងដំណើរការនៃកិច្ចចរចាដែលកំពុងបន្តរវាងគណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែន។ សេចក្តីថ្លែងការណ៍នេះបាននិយាយបន្ថែមថា លោក ពូទីន បានចែករំលែកទស្សនៈរបស់លោកទៅលើកិច្ចចរចាសន្តិភាពរវាងទីក្រុងមូស្គូ និងទីក្រុងគៀវ និងការអភិវឌ្ឍប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។ នៅព្រឹកថ្ងៃដដែលនោះ លោក ពូទីន បានសន្ទនាតាមទូរស័ព្ទជាមួយអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្កូលហ្ស៍ ដើម្បីពិភាក្សាអំពីបញ្ហាដូចគ្នានេះ៕(ប្រភព People’s Daily បកប្រែដោយលោក យា ចិន្តាខន្តី)។

ព័ត៌មានអន្តរជាតិ

ប្រទេសអ៊ុយក្រែនបង្កើតច្រករបៀងមនុស្សធម៌ចំនួន ៩បន្ថែមទៀត

សេវាសារព័ត៌មានប្រធានាធិបតីបានរាយការណ៍ដោយដកស្រង់សម្តីរបស់ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Iryna Vereshchuk ដែលបាននិយាយថា ប្រទេសអ៊ុយក្រែនបានបង្កើតច្រករបៀងមនុស្សធម៌ចំនួន ៩ កាលពីថ្ងៃពុធ ដោយអនុញ្ញាតឱ្យជនស៊ីវិលចាកចេញពីតំបន់ជម្លោះ និងការផ្តល់ជំនួយមនុស្សធម៌។ លោក Vereshchuk បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយថា ច្រករបៀងមនុស្សធម៌ទាំងនោះត្រូវបានបង្កើតឡើងដើម្បីជម្លៀសជនស៊ីវិលពីទីក្រុងចំនួនបីនៅតំបន់ Zaporizhzhia ភាគខាងត្បូង និងភូមិចំនួនបួននៅភាគកណ្តាលទីក្រុងគៀវ។ លោក Vereshchuk បាននិយាយថា ក្រៅពីនេះ ប្រជាជននឹងត្រូវបានជម្លៀសចេញតាមរយៈផ្លូវមនុស្សធម៌ពីទីក្រុង Mariupol នៅភាគអាគ្នេយ៍ និងទីក្រុង Rubizhne នៅភាគខាងកើត៕(ប្រភព People’s Daily បកប្រែដោយលោក យា ចិន្តាខន្តី)។

ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី អ៊ុយក្រែន បង្ហោះឃ្លិប ក្រោយពាក្យចចាមអារ៉ាមថា លោកគេចខ្លួនចោលប្រជាជន

លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានបង្ហោះឃ្លីបមួយ នៅលើទំព័រអ្នកគាំទ្ររបស់លោក នៅវេលាម៉ោង ១១:៥៤ យប់ថ្ងៃសុក្រ។ ខណៈពេលដែល​លោក ​កំពុង​ឈរ​នៅ​ខាងក្រៅវិមានប្រធានាធិបតី ក្នុងទីក្រុងគៀវ រួមជាមួយនឹងក្រុមកងកម្លាំង បន្ទាប់​ពី​មាន​ពាក្យ​ចចាមអារ៉ាម​ ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋាភិបាល​រុស្ស៊ី​ថា​ លោក​បាន​ភៀស​ខ្លួន ​ពី​ទីក្រុង​គៀវទៅហើយ។ ក្នុងវីដេអូឃ្លីបនោះ លោក Zelensky បាននិយាយថា “យើងនៅទីនេះ ក្នុងទីក្រុងគៀវ​ យើង​កំពុងការពារអ៊ុយក្រែន។ គួរបញ្ចាក់ផងដែរថា ​ពីមុនលោក Zelensky បាន​ប្រកាស​តាម​រយៈ​ទូរទស្សន៍​ថា ​ប្រទេស​ផ្សេង​ៗ បានទុក​ឲ្យ​អ៊ុយក្រែនប្រយុទ្ធតែម្នាក់ឯង ប៉ុន្តែ​លោក និង​ក្រុម​គ្រួសារ​មិន​ទៅ​ណា​ទេ។ ជាពិសេស លោក​ត្រូវបានរុស្សី​ចាត់​ទុក​ជា​គោលដៅលេខមួយ និងបាន​អំពាវនាវ ​ឲ្យ​ប្រជាជន​ប្រយុទ្ធ​ ដើម្បី​ការពារ​ប្រទេសជាតិ។

ព័ត៌មានអន្តរជាតិ

តាំងពីព្រឹក មកដល់ម៉ោងនេះ ស្ថានការណ៍នៅ អ៊ុយក្រែន យ៉ាងណាហើយ?

ក្រោយពេល ​លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បញ្ជាទ័ពឱ្យវាយប្រហារ​អ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ម្សិលមិញ នាថ្ងៃសុក្រនេះ ស្ថានភាពប្រទេស អ៊ុយក្រែន កាន់តែតានតឹងថែមមួយកម្រិតទៀត ខណៈប្រទេសនេះក៏ត្រូវបានប្រកាសដាក់ក្នុងភាពអាសន្នផងដែរ។ នាព្រឹកព្រលឹមប្រហែលម៉ោង ៤ឬ៥ ទៀបភ្លឺ នៅថ្ងៃសុក្រនេះ យន្តហោះរុស្ស៊ី ត្រូវបានបាញ់ទម្លាក់ដោយកងកម្លាំងអ៊ុយក្រែន ពីលើទីក្រុងគៀវ ដែលបណ្តាលឲ្យកម្ទេចកម្ទីយន្តហោះធ្លាក់មកលើអគារផ្ទះល្វែង និងឆាបឆេះ ខណៈការបាញ់នេះកើតចេញពីប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនទៅលើយន្តហោះរុស្ស៊ី។ -នាថ្ងៃដដែលនេះ រថយន្តយោធាអ៊ុយក្រែនចំនួន ៤១គ្រឿង រថក្រោះ និងរថពាសដែកប្រយុទ្ធ ១៨គ្រឿង ប្រព័ន្ធរ៉ុកកែត ៧គ្រឿង និងទូកប្រយុទ្ធចំនួន ៥គ្រឿងត្រូវបានបំផ្លាញដោយកងកម្លាំងរុស្ស៊ី។ យោងតាមប្រភពពី Sputnik។ -ក្រោយរុស្ស៊ីនិងអ៊ុយក្រែនដណ្ដើមគ្នាគ្រប់គ្រងតំបន់នៃរោងចក្រថាមពលនុយក្លេអ៊ែរ Chernobyl ពេលនេះរុស្ស៊ីបានកាន់កាប់តំបន់នេះហើយ ដែលវាមានទីតាំងប្រហែល ១៣០គីឡូម៉ែត្រ ​ពីរដ្ឋធានីគៀវ របស់អ៊ុយក្រែន។ មិនតែប៉ុណ្ណោះ កងទ័ព​របស់​រុ​ស្សី​ ​បាន​ចាប់​បុគ្គលិក​បម្រើ​ការ​នៅ​ទីនោះ​ធ្វើ​ជា​ចំណាប់ខ្មាំងទៀតផង​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​អ៊ុយ​ក្រែ​ន​។ ប្រភពពីសារព័ត៌មាន BBC បានឱ្យដឹងថា ការគ្រប់គ្រងទីក្រុង Chernobyl ​​ភាគ​ខាងលិច​រដ្ឋធានី​ គៀវ ​អាច​ផ្តល់​ផ្លូវ​ចូល​ក្នុង​ទីក្រុង​សម្រាប់​កងទ័ព​​របស់​រុ​ស្ស៊ីយ៉ាងងាយស្រួល។ […]

ព័ត៌មានអន្តរជាតិ

កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងចាប់ផ្តើមនៅដើមសប្តាហ៍ក្រោយនេះហើយ

ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ចាប់ពីថ្ងៃទី១៥ ដល់ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ដើមសប្តាហ៍ក្រោយនេះ នៅរាជធានីភ្នំពេញ តាមទម្រង់ចូលរួមផ្ទាល់ និងតាមប្រព័ន្ធវីដេអូ ខណៈដែលមន្ត្រីជំនាញបានត្រៀមលក្ខណៈរួចរាល់ហើយក្នុងការរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់នេះឱ្យទទួល បានជោគជ័យ។ ឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំ ពាក់ព័ន្ធ បានប្រាប់អ្នកសារព័ត៌មានថា យើងបានត្រៀមលក្ខណៈរួចហើយទាំងការទទួលគណៈប្រតិភូ ទាំងសន្តិសុខ មន្ត្រីពិធីការ មន្ត្រី LO, SO និងផ្នែកឡូជីស្ទីក ក្បួនឡាន សាកល្បង ដោយ កំណត់យកសណ្ឋាគារ សូហ្វីតែល ជាកន្លែងប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាននេះ។ ឯកឧត្តមបន្តថា គិតត្រឹមថ្ងៃទី១១ ខែកុម្ភៈ កម្ពុជាទទួលបានការ បញ្ជាក់ពីរដ្ឋមន្ត្រីការបរទេសអាស៊ានចំនួន៦ហើយ ថានឹងបានចូលរួមប្រជុំដោយផ្ទាល់នៅរាជធានីភ្នំពេញ ក្នុងនោះមានរដ្ឋមន្រ្តីការបរទេសវៀតណាម ឡាវ សិង្ហបុរី ឥណ្ឌូនេស៊ី ហ្វីលីពីន និងម៉ាឡេស៊ី ។ ដោយឡែករដ្ឋមន្ត្រីដែលមិនទាន់បញ្ជាក់ប្រហែលជានឹងចូលរួមតាមវីដេអូ។ ឯកឧត្តម លុយ ដាវីត បញ្ជាក់បន្ថែមថា មុននឹងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏មានទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសពីរប្រទេសទៀតគឺ សិង្ហបុរី និង […]

ព័ត៌មានអន្តរជាតិ

លទ្ធផលបោះឆ្នោតបឋម​នៅក្នុងប្រទេសឥណ្ឌូនេស៊ី​បានបង្ហាញថាលោក​ប្រធានាធិបតី Joko Widodo ​នឹងអាចឈ្នះ​​នៅអាណត្តិទី២ជាបន្តទៀត

ប្រទេសឥណ្ឌូនេស៊ី​៖ នៅ​ថ្ងៃ​ពុធ​នេះលទ្ធផល​បោះ​ឆ្នោត​បឋម​មិន​ផ្លូវការ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​បាន​បង្ហាញ​​ថាលោក​ប្រធានាធិបតី Joko Widodo នឹង​អាច​ឈ្នះ​នៅ​អាណត្តិ​ទី២ជា​បន្ត​ទៀត។ការ​រាប់​សន្លឹក​ឆ្នោត​ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​អង្គការ​ស្ទង់​មតិ​ឯករាជ្យ​ចំនួន៥បាន​បង្ហាញ​ថា លោក Widodo បាន​នាំ​មុខ​គូ​ប្រជែង​របស់​លោក​គឺ​លោក​អតីត​ឧត្ដមសេនីយ៍ Prabowo Subianto ចំនួន​ប្រហែល ១០ ភាគរយ។គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​គ្រោង​នឹង​ប្រកាស​អំពី​លទ្ធផល​ផ្លូវការ​នៅ​ខែ​ក្រោយ។ពលរដ្ឋ​ឥណ្ឌូនេស៊ី​ប្រហែល ១៩៣ លាន​នាក់​មាន​សិទ្ធិ​បោះ​ឆ្នោត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ពុធ​នេះ ដែល​ការ​បោះ​ឆ្នោត​នេះ​មាន​ទាំង​ការ​បោះ​ឆ្នោត​ជ្រើសរើស​រដ្ឋសភា​ឥណ្ឌូនេស៊ី​ផង​ដែរ។ការ​ស្ទង់​មតិ​មុន​ការ​បោះ​ឆ្នោត​បាន​បង្ហាញ​ថា លោក Widodo នាំ​មុខ​រហូត​ដល់​ទៅ ២០ ភាគរយ។ យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក Widodo បាន​លើក​ឡើង​ពី​ដំណើរ​វិវត្ត​នៃ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​មិន​គ្រប់គ្រាន់​របស់​ប្រទេស​ឥណ្ឌូនេស៊ី​ដូចជា ​កំពង់ផែ​ថ្មី ផ្លូវ​បង់​លុយ​ថ្មី ប្រលាន​យន្តហោះ និង​ប្រព័ន្ធ​ធ្វើ​ដំណើរ​ផ្សេងៗ​ទៀត។ កាល​ពី​ខែ​មុន រថភ្លើង​ក្រោម​ដី​ថ្មី​របស់​ប្រទេស​ឥណ្ឌូនេស៊ី​បាន​បើក​សម្ពោធ​ឲ្យ​ប្រើប្រាស់ ដើម្បី​បញ្ចៀស​ចរាចរណ៍​កក​ស្ទះ។ចំណែក​ឯ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក Subianto ដែល​ជា​អ្នក​ជាតិ​និយម​វិញ គឺ​ផ្ដោត​លើ​អ្វី​ដែល​លោក​យល់​ថា​ជា​ចំណុច​ខ្សោយ​របស់​ប្រទេស​ឥណ្ឌូនេស៊ី និង​ផ្ដោត​លើ​ហានិភ័យ​នៃ​ការ​កេង​ប្រវ័ញ្ច​ដោយ​មហា​អំណាច​បរទេស ឬ​ក៏​ការ​បែកបាក់​នៅ​ក្នុង​ប្រទេស៕