ព័ត៌មានជាតិ

ក្រុមហ៊ុនម៉ុងឬទ្ធី គ្រោងនាំផលិតផ​ល​​ស្វាយទៅទីផ្សារប្រទេសចិន នៅចុ​ង​​​ខែមេសាខាងមុខនេះ

ខេត្តស្ទឹងត្រែង ៖ ក្រុមហ៊ុនម៉ុងឬទ្ធីស្ទឹងត្រែង គ្រោងនាំយកផលិតផលស្វាយលើកទីមួយ ទៅកាន់ទីផ្សារប្រទេ​ស​​ចិន នៅចុងខែមេសាខាងមុខនេះ ខណៈក្រុមហ៊ុនបានផ្លាស់ប្តូរផ្ទៃដីពីការដាំកៅស៊ូ មកដាំដំណាំស្វាយ ទទួ​លបានផលល្អ ។

ក្នុងសកម្មភាពត្រួតពិនិត្យគុណភាពផ្លែស្វាយនៅក្រុមហ៊ុនម៉ុងឬទ្ធីស្ទឹងត្រែង  ស្ថិតនៅភូមិឬទ្ធីសែនជ័យ ឃុំ ស្រុ​ក​​​បុ​រូអូរស្វាយសែនជ័យ  ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៦មិនាឆ្នាំ​២០២០លោក គូជុងតំណាង ឲ្យជនជា​តិ​ចិ​ន​​​ទទួលផ្នែកបច្ចេកទេសដាំដុះនិងថែទាំដំណាំស្វាយបានបញ្ជាក់ថា៖នៅចុងខែមេសាខាងមុខនេះក្រុមហ៊ុននឹ​ង​ចាប់ផ្តើមប្រមូ​ល​​ផលនាំចេញទៅកាន់ទីផ្សារប្រទេសចិន។ ទិន្នផលស្វាយនាំចេញនេះមានចំនួន២ប្រភេទមុ​ន​គេទីមួយពូជ(យូវីន)ព៌ណក្រហមនិងទី២ពូជ(យូវិន)ព៌ណសត្រូវនាំចេញមុ​ន​គេ​ ហើយទីផ្សារតម្រូវជ្រើ​ស​រើស​យ​​​កតែផ្លែខ្នាតលេខ១ ក្នុងស្វាយមួយផ្លែមានទម្ងន់ចាប់ពី ០.៥០គីឡូក្រាមឡើង ទៅដល់ ១ស្មើនឹង ២​គី​ឡូក្រា​ម​ ​ទើបយកទៅកាន់ទីផ្សារ ចំ​ណែ​​​កក្រៅពីនោះ ទុកធ្វើចរាចរណ៍លក់ដូរនៅក្នុងស្រុក ។

លោក មិល ពិសី នាយកប្រតិបត្តិក្រុមហ៊ុនបានបញ្ជាក់ថា ៖ នៅឆ្នាំ២០២០នេះ ក្រុមហ៊ុនដាំស្វាយ ៤០០០​ហិ​ក​តា​​​​​បន្ថែមទៀត ហើយកម្មករក៏នៅតែបម្រើការងារនៅក្នុងក្រុ​ម​​ហ៊ុនជាធម្មតា គ្រាន់តែមិនទាន់បានជ្រើស​រើ​ស​ចូលថ្មីទេ ព្រោះយើងកំពុងអនុវត្តការបង្ការជម្ងឺឆ្លងកូវីដ១៩ ។

លោក ឡុង ធី តំណាងឲ្យកម្មករធ្វើការនៅក្រុមហ៊ុននេះបានលើកឡើងថា អ្នកធ្វើការនៅក្រុមហ៊ុននេះទទួល​បា​ន​បានប្រាក់ខែសមរម្យ មានផ្ទះស្នាក់នៅ មានទឹក-ភ្លើងប្រើប្រា​ស់​គ្រប់គ្រាន់ ហើយនៅពេលឈឺស្កាត់ម្តងៗ ក៏​មានពេទ្យមកជួយព្យាបាលផងដែរ ។

សូមបញ្ជាក់ថា៖ ក្រុមហ៊ុនម៉ុងឬទ្ធីស្ទឹងត្រែង បានទទួលសិទ្ធិវិនិយោគដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាល ទំ​ហំ​ ៩០០០ហិចតា នៅឆ្នាំ២០០១សម្រាប់ដាំដំណាំកៅស៊ូ ប៉ុ​ន្តែ​ដោយសារផ្ទៃដីនេះមិនអំណោយផល ទើបចាប់ពីឆ្នាំ​២០១៥មក បានប្តូរទៅដំណាំដាំស្វាយវិញ ។  ក្នុងនោះគិតមកដល់ដំណាច់ឆ្នាំ២០២០ ដាំដើមស្វាយបានជាង ៥​​០​​ម៉ឺ​​​​​នដើម នៅលើផ្ទៃដីទំហំ ១២០០ហិចតា ហើយនៅឆ្នាំ២០២០នេះ គ្រោងដាំបន្ថែមចំនួន ៤០០០ហិចតាទៀ​ត​ ​ស្មើនឹងមួយលានម្ភៃម៉ឺនដើម ក្នុងពូជស្វាយចំ​នួ​ន​​​១០​ប្រភេ​ទ ​៕

Leave a Reply

Your email address will not be published. Required fields are marked *