ព័ត៌មានជាតិ

កម្លាំងនគរបាលឃាត់ខ្លួន នារីស្រស់សោភាម្នាក់ ពាក់ព័ន្ធករណីចែ​ក​ចា​យ​​​គ្រឿងញៀន នៅខណ្ឌទួលគោក

ក្រុងភ្នំពេញ ៖ មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ដឹកជ​ញ្ជូ​​​​​ន​ ជួញដូរគ្រឿងញៀនមួយករណី នៅចំណុ​ចទ​ល់​​​​​​មុខផ្សារដើមគរ ផ្លូវម៉ៅសេងទុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំ​​​​​ពេញ ដកហូតបានថ្នាំញៀនជាងកន្លះគីឡូក្រាម ។

ប្រភពពីមន្ដ្រីជាន់ខ្ពស់ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានឲ្យដឹងនៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០នេះថា ប្រតិបត្តិការនេះធ្វើ​ឡើ​ងដោយកម្លាំងក៧ ដឹកនាំដោយលោក ស្រី សុ​វ​​​ណ្ណ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន ក្រោយទទួលបានបញ្ជាពី នាយឧត្តម​សេ​នីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកម​ន្ទី​​​​​រ​ប្រឆាំងគ្រឿងញៀន ព្រមទាំ​ង​​​មានការសម្របសម្រួលពី លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង ។

ប្រភពព័ត៌មានដដែលបានបញ្ជាក់ទៀតថា ជនសង្ស័យដែលកម្លាំងជំនាញឃាត់ខ្លួន ឈ្មោះ ឃន ស្រីនាង អាយុ២៥ឆ្នាំ ជនជាតិខ្មែរ និងដកហូតបានសារធាតុញៀន ប្រភេទមេ​តំ​ហ្វេតាមីន (ICE) ទម្ងន់សុទ្ធ៥៩៨.៨១ក្រាម ។ ខណៈកម្លាំងកំពុងតស៊ូជាមួយមុ​ខ​សញ្ញាដែលចាប់បាន សួររកមេក្លោង បក្ខពួក និងប្រភពគ្រឿងញៀន ៕

Leave a Reply

Your email address will not be published. Required fields are marked *