ព័ត៌មានជាតិ

ឯកឧត្តម កែ គឹមយ៉ាន គូសបញ្ជាក់ ថា សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿ ង​ញៀនចំនួន៩,៨០៦ករណី ឃាត់ខ្លួ ន​ជនសង្ស័យ ចំនួន ២០,៤៩០នាក់ និ​ងចាប់យកគ្រឿងញៀន ចំនួន ៧​៥​​​០​គីឡូក្រាម

រាជធានីភ្នំពេញ ៖  ឯកឧត្តម  នាយឧត្តមសេនីយ៍  កែ  គឹមយ៉ាន  ឧបនាយករដ្ឋមន្ដ្រី  ប្រធានអាជ្ញាធរជាតិប្រយុទ្ធ​ប្រឆាំងគ្រឿង​ញៀ​​​​​​ន បានគូសបញ្ជា​ក់ថា ក្នុងឆ្នាំ២០១៩កន្លងទៅ សមត្ថកិច្ចបង្ក្រាបបទល្មើស​គ្រឿងញៀនចំនួន៩,៨០៦ករណី  ឃាត់ខ្លួនជនស​ង្ស័យ ចំនួន ២០,៤៩០នាក់  និងចា​ប់​​យក​គ្រឿងញៀន  ចំនួន ៧៥០គីឡូក្រាម ។  នេះយោងតាមការផ្សាយរបស់ក្រសួងមហាផ្ទៃ ។

ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៩  និងទិសដៅការងារឆ្នាំ២០២០ និងកិច្ចប្រជុំបូកសរុបល​ទ្ធ​ផល  នៃការអនុវត្តផែនការយុទ្ធនា​ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៤ កាលពីព្រឹកថ្ងៃទី១៦  ខែមីនា ឆ្នាំ២០២០ នៅទីស្ដីការក្រ​សួងមហាផ្ទៃ ឯកឧត្តម ឧបនាយករដ្ឋមន្រ្ដី កែ គឹមយ៉ាន បានលើកឡើងថា ក្នុងឆ្នាំ២០១៩ កន្លងមកនេះ សមត្ថកិច្ចអនុវត្តន៍ច្បាប់បង្ក្រាបបទល្មើសគ្រឿងញៀន បានចំនួន​៩.៨០៦ករណី គឺកើនឡើងប្រមាណ ២២,៥៤ភាគរយ ឃាត់ខ្លួនជនសង្ស័យបានចំនួន ២០,៤៩០នាក់ កើនឡើងប្រមាណ២៤,៥៤ភាគរយ  ចាប់យកគ្រឿងញៀនគ្រប់​ប្រភេទបាន​ចំនួ​ន ៧៥០គីឡូក្រាម កើនឡើងប្រមាណ៣៩,៩៦ភាគរយ ។ ឯកឧត្តម ឧប​នា​យករដ្ឋ​មន្រ្ដី​បានបន្ដថា  សមត្ថកិច្ចក៏បានបង្កកនិង  ​រឹ​ប​អូសនូវអចលនៈ និងចលនវត្ថុជាសម្ភារ  និងថវិកា​ពាក់​ព័ន្ធមួយចំនួនទៀត  ក្នុងនោះ បង្ក្រា​ប​បានករណីធំៗចំនួន៦១ករណី ដែ​លមានជនសង្ស័យ​ចំនួន១៤០នាក់ ជនបរទេស៥៤នាក់ មេក្លោងចំនួន២៧នាក់ និងបក្សពួកពាកព័ន្ធ១១៣នា​ក់ ។ ឯកឧ​ត្ត​មឧបនាយករដ្ឋមន្រ្ដីបានបន្ថែមទៀតថា តាមរយៈប្រតិបត្តិការ​ដ៏ម៉ឹងម៉ាត់របស់​សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក៏បានទប់ស្កាត់ និ​ងលុបបំបាត់ការជួញដូរ និងប្រើប្រាស់គ្រឿង​ញៀន​នៅតាមក្លឹបកម្សាន្ដ និងទីតាំងសប្បាយដ្ឋាននានា ទូទាំងប្រទេស កាលពីចុ​ងឆ្នាំ២០១៩ កន្លងទៅនេះ​ ។ បើយោងតាមរបាយការណ៍របស់ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខា​ធិការ អាជ្ញាធរ​ជាតិប្រយុទ្ធប្រឆាំងគ្រៀងញៀន បានឱ្យដឹងថា  ក្រុមឧក្រិដ្ឋជននៅ​តែប្រើប្រាស់​កម្ពុជា  ធ្វើជាទីកន្លែងឆ្លងកាត់គ្រឿងញៀន ពិ​សេ​សបណ្ដាខេត្តជាប់ព្រំដែនជា​មួយប្រទេស​ជិតខាង ហើយ​បច្ចុប្បន្ន​​​ចរន្ដហូរចូលគ្រឿងញៀនមកកម្ពុជា  ក្រៅពីទិសនៅ​ភាគឦ​សាន ក៏មានការហូរចូលតាមព្រំដែនកម្ពុជា-ថៃ  និងមានការ​លួច​នាំចេញតាមច្រកព្រំដែន  កម្ពុជា-វៀតណាម ជាករណី​បទល្មើ ស​គ្រឿងញៀនធំៗផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *