ព័ត៌មានជាតិ

អគ្គលេខាធិការព្រឹទ្ធសភា អំពាវនាវប្រជាពលរដ្ឋបន្តលើកកម្ពស់ការផ្ដល់​ឈាមជាបន្តទៀត ដើម្បីជួយសង្រ្គោះជីវិតជនរងគ្រោះដែលកំពុងត្រូវការ​ឈា​មបានទាន់ពេលវេលា

ភ្នំពេញ ៖ អគ្គលេខាធិការព្រឹទ្ធសភា អំពាវនាវប្រជាពលរដ្ឋ  បន្តលើកកម្ពស់ការផ្ដល់ឈាម  ឲ្យកាន់តែក្លៀវក្លាជាបន្តទៀត ដើ​ម្បី​​​​​​ជួ​យ​សង្រ្គោះជីវិតជនរងគ្រោះដែលកំពុងត្រូវការឈាមបានទាន់ពេលវេលា។
ថ្លែងក្នុងពីធីបរិច្ចាគឈាម និងផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃការផ្តល់ឈាម នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា មានប្រសាសន៍ថា ក្នុងបរិការណ៍ដែលកម្ពុជាកំពុងមានសន្តិភាពពេញលេញ និងការអភិវឌ្ឍឥ​ត​ឈប់ឈរកម្ពុជាក៏ត្រូវប្រឈមនឹងបញ្ហារួមមាន គ្រោះថ្នាក់ចរាចរណ៍ ជំងឺអាសន្នរោគកាចសាហាវផ្សេងៗ ដែលបង្កគ្រោះថ្នាក់ដ​ល់​សុខុមា​ល​ភា​ពរបស់ប្រជាជនកម្ពុជា ដែលទាមទារឲ្យមានការប្រើប្រាស់ឈាមសម្រាប់ការជួយសង្រ្គោះអាយុជីវិតមនុស្ស។
ឯ​កឧត្តមបានបញ្ជាក់ថា ការលើកកម្ពស់ការផ្ដល់ឈាមនេះ ដោយសារទំហំនៃការបរិច្ចាគឈាមនៅកម្ពុជាបច្ចុប្បន្ន នៅមិនទាន់មានភាពទូលំទូលាយ ដែលមិនអាចផ្តល់ស្តុកឈាមគ្រប់គ្រាន់ សម្រាប់សង្រ្គោះជីវិតជនរងគ្រោះនៅឡើយទេ ។
ឯ​ក​ឧ​ត្ត​ម សុខ ប៉ូ ប្រធានមជ្ឍមណ្ឌលជាតិផ្តល់ឈាម បានបង្ហាញថា ប្រមាណជាង៧០ភាគរយនៃឈាមដែលបានប្រើប្រាស់ ត្រូវ​បា​នបរិច្ចាគ ដោយក្រុមគ្រួសាររបស់ជនរងគ្រោះ ឬអ្នកជំងឺ ពោលគឺមិនមែនបានមកពីធនាគារឈាមនោះទេ។ ទោះបីជា ពីមួ​យ​ឆ្នាំទៅមួយឆ្នាំ ចំនួនអ្នកបរិច្ចាគឈាមមានការកើនឡើងក៏ពិតមែន ប៉ុន្តែកំណើននេះនៅមានភាពយឺតជាងកំណើននៃត​ម្រូ​វ​កា​រជាក់ស្តែង ៕

Leave a Reply

Your email address will not be published. Required fields are marked *