ព័ត៌មានជាតិ

រដ្ឋាភិបាលចិន បានត្រៀមនាវាចំ​នួ​ន​៧គ្រឿង ដើម្បីដឹកវត្ថុធាតុដើម ម​ក​ផ្គត់ផ្គង់ដល់រោងចក្រនៅកម្ពុជា ស្រ​​​​​បពេលមានវិបត្តិកូវីត១៩

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា រដ្ឋាភិបាលចិន បានត្រៀមនាវាចំនួន៧គ្រឿង ដើម្បី​ដឹ​ក​វត្ថុធាតុដើម មកផ្គត់ផ្គង់ដល់រោងចក្រនៅកម្ពុជា ស្របពេលមានវិបត្តិកូវីត១៩ ដែលបណ្តាលឱ្យរោងចក្រមួយចំនួនក្នុងប្រ​ទេ​ស​​​នេះ បង្ខំចិត្តផ្អាកការងារដោយសារខ្វះវត្ថុធាតុដើម ។

ការផ្តល់ដំណោះស្រាយរបស់រដ្ឋាភិបាលចិន  នឹងជួយទប់ស្កាត់ដល់ការផ្អាកសកម្មភាពរបស់រោងចក្រនៅកម្ពុជា  និងជំរុញឱ្យរោង​ច​ក្រមួយចំនួនដែលបានផ្អាកសកម្មភាពរួចហើយនោះ អាចមានដំណើរការឡើងវិញ  ធ្វើឱ្យកម្មករដែលបាត់បង់ការងារ ឬ​ប​ម្រុ​ង​នឹងបាត់បង់ការងារអាចមានលទ្ធភាពបន្តការងាររបស់ខ្លួនតទៅទៀត។

ថ្លែងក្នុងពិធីសម្ពោធផ្លូវជាតិលេខ៥៥ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែ​ន បានអះអាងថា ជើងទី១របស់នាវាចិន  ដែលដឹកសម្ភារៈវត្ថុធាតុដើមពីប្រទេសចិនមកកាន់កម្ពុជា  នឹងមកដល់កំពង់ផែ​ក​ម្ពុជា នៅថ្ងៃនេះ ហើយជើងទី២ នឹងមកដល់នៅថ្ងៃស្អែក ហើយនឹងមានមកដល់បន្តបន្ទាប់ទៀត។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «សូមជូនជាព័ត៌មានដ៏រីករាយ សម្រាប់កម្មករ កម្មការិនីរបស់កម្ពុជា មិត្តចិនបានរៀ​ប​ចំ​​​នាវាចំនួន៧គ្រឿង សម្រាប់ដឹកវត្ថុធាតុដើមផ្គត់ផ្គង់ឱ្យរោងចក្ រ ថ្ងៃនេះចាប់ផ្តើមចូលជើងទី១  ស្អែកចូលជើងទី២  (៧គ្រឿងនេះ​ ៥គ្រឿងចូលនៅកំពង់សោម ២គ្រឿងចូលនៅហូជីមីង  ហេតុអ្វីត្រូវចូលនៅហូជីមីង  ដោយសារតែអ្នកដែលត្រូវផលិតនៅស្វា​យ​រៀង​ ដឹកពីហូជីមីងមកវាជិតជាង»។

បើតាមការផ្តល់ព័ត៌មានរបស់មិត្តចិន នាវា៧គ្រឿងនេះ មិនមែនដឹកវត្ថុធាតុដើមមកផ្តល់ជូនកម្ពុជា តែត្រឹមខែមីនា ឆ្នាំ​២០​២​០​នោះទេ គឺបន្តដឹករហូតដល់ខែឧសភា  ហើយរហូតដល់សភាពការណ៍ធូរស្រាលជាប្រក្រតដីឡើងវិញ ។ នេះបើតាមការបញ្ជាក់រប​ស់​សម្តេចតេជោ។

ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន  ក៏បានអំពាវនាវដល់រោងចក្រ  សហគ្រាស  កុំឆ្លៀតឱកាសព្យួរការងារ ហើ​យ​លុ​ប​ចោ​លកិច្ចសន្យាការងារជាមួយកម្មករ។ សម្តេចបញ្ជាក់ថា ចំណុចនេះដាច់ខាតមិនត្រូវធ្វើរឿងនេះ  ក្នុងពេលវេលាដែលក​ម្មក​រ​ជួ​ប​ការលំបាកឡើយហើយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានចេញប្រកាសរួចហើយដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *