ព័ត៌មានជាតិ

ប្រធានគ្រប់គ្រងបាល់ទាត់ពិពភលោក FIFA មិនពន្យារពេលការប្រកួតព្រឹត្តិការណ៍ Euro 2020, World Cup 2022 នោះទេ បើទោះបីជា Covid-19 ផ្ទុះខ្លាំងក៏ដោយ

បរទេស ៖ លោក Gianni Infantino ដែលជាប្រធានគ្រប់គ្រងបាល់ទាត់ពិពភលោក FIFA បានលើកឡើងថា  មិនបដិសេធ  ឬព​ន្យា​រពេលការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិ ប្រកួតជម្រុះជើងឯកអឺរ៉ុប Euro 2020, World Cup 2022 និងកីឡាអូឡាំពិករ​ដូ​វក្តៅ នៅទីក្រុងតូក្យូ ឆ្នាំ២០២០ នោះទេ បើទោះបីជាកំពុងមានការរីករាលដាលជំងឺវីរុស COVID-19 នាពេលបច្ចុប្បន្នក៏ដោយ។

បើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ លោក Infantino បានធ្វើការប្រកាលថា សម្រាប់ការប្រកួតបា​ល់ទាត់ Euro 2020 មិនមានការពន្យារពេលនោះទេ ខណៈក្រុមអង់គ្លេស  ក៏ត្រូវប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិវ៉េល ហើ​យការប្រកួតវគ្គជម្រុះរបស់ក្រុម ស្កុតឡេន អៀរឡង់ខាងជើង និងសាធារណរដ្ឋអៀរឡង់ ត្រូវលេងវគ្គជម្រុះ Euro 2020 ផងដែរ ។

ប្រធាន FIFA ខាងលើក៏បានទទួលស្គាល់ថា  «បញ្ហាសុខភាព  គឺមានលក្ខណៈសំខាន់ជាងការប្រកួតណាៗទាំងអស់ ។ តែលោកអំ​ពា​វនាវដល់កីឡាករទាំងអស់ធ្វើការជាក្រុម  ដោយកុំមានការភ័យខ្លាច  បើទោះបីជាស្ថិតក្នុងការប្រកួតដែលមានហានិភ័យខ្ពស់ក៏ដោយ» ។

ជុំវិញការភ័យខ្លាចអំពី COVID-19 ថ្មីៗនេះ  ការប្រកួតលីគកំពូលនិងលីគទី២ នៅប្រទេសស្វីស  ត្រូវបានបញ្ចប់  (លុបចោល),  កី​ឡា​​ករ Heung min-son ត្រូវបានដាក់នៅដាច់ដោយឡែកពីគេរយៈពេល  ១៤ថ្ងៃ ក្រោយត្រឡប់ពីការវះកាត់ដៃពីប្រទេសកូរ៉េខាងត្បូង និងកីឡាកររវាងក្លឹប Newcastle និង West Ham ត្រូវបានដាក់បម្រាមមិនឲ្យចាប់ដៃគ្នានៅទីលានហ្វឹកហាត់ទៀតផង ៕

Leave a Reply

Your email address will not be published. Required fields are marked *