ព័ត៌មានជាតិ

ឯកឧត្តម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញបាន ណែនាំឱ្យកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរខណ្ឌទាំង១៤

ឯកឧត្តម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញបាន ណែនាំឱ្យកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរទាំងអស់ចំណុះឱ្យគណៈ បញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ ត្រូវអនុវត្តន៍ឱ្យបានជោគជ័យនូវយុទ្ធសាស្ត្របញ្ច កោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

​ឯកឧត្តមបានជំរុញបែបនេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលរាជ ធានីភ្នំពេញ ដែលមានការចូលរួមពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនៃ អគ្គស្នងការដ្ឋាននគរបាលជាតិ និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និង អភិបាលខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។​

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូង កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣កន្លងមកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ជាកម្មវិធីនយោបាយសម្រាប់ការ កសាង និងការពារមាតុភូមិឆ្នាំ២០២៣-២០២៨។ យុទ្ធសាស្ត្របញ្ចកោណនេះ ត្រូវបានផ្តោត យកចិត្តទុកដាក់ទៅលើការអភិវឌ្ឍមូលធនមនុស្ស, ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើន ភាពប្រកួតប្រជែង, ការអភិវឌ្ឍវិស័យឯកជន និងការងារ, ការអភិវឌ្ឍប្រកបដោយភាពធន់, ចីរភាព និងបរិយាប័ន្ន និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។​​ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា ការបើកកិច្ចគណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានីភ្នំពេញនាពេលនេះ គឺដើម្បីជំរុញឱ្យកងកម្លាំងមានសមត្ថកិច្ចទាំងអស់អាជ្ញាធរខណ្ឌ ទាំង១៤ និងមន្ទីរចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ អនុវត្តន៍យុទ្ធសាស្ត្របញ្ចកោណដំណាក់ កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីឱ្យទទួលបានជោគជ័យ។

ក្នុងយុទ្ធសាស្ត្របញ្ចកោណនេះ គឺបាន គិតគូរ ពីសុខុមាលភាពប្រជាពលរដ្ឋ ការជំរុការបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈចំពោះប្រជា ពលរដ្ឋក្រីក្រមិនមានលទ្ធភាពសិក្សារៀនសូត្រ ការផ្តល់ជំនួយសង្គមដោយមិនទុកឱ្យប្រជា ពលរដ្ឋស្លាប់ដោយអត់បាយ។ ការអនុវត្តវិធានការធ្វើយ៉ាងណាឱ្យភូមិ សង្កាត់ មានសុវត្ថិភាព ការខិតខំដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងសំណង់មិនមានច្បាប់ជាដើម។

​ឯកឧត្តម ឃួង ស្រេង ក៏បានជំរុញឱ្យកងកម្លាំងមានសមត្ថកិច្ច និងគណៈបញ្ជាការ ឯកភាពខណ្ឌទាំង១៤ ត្រូវសំលៀងកាំបិតឱ្យមុត ដើម្បីបង្ក្រាបល្បែងស៊ីសង និងគ្រឿងញៀន នៅក្នុងមូលដ្ឋានរបស់ខ្លួន ជាមួយនឹងការតៀមកម្លាំងដើម្បីដោះស្រាយការកកស្ទះចរាចរណ៍ ការត្រៀមលក្ខណៈសម្រាប់ពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌនិងកឋិនទាន។ ឯកឧត្តម ឃួង ស្រេង ក៏បានណែនាំឱ្យមន្ត្រីទាំងអស់ សូមសិក្សាឈ្វេងយល់ឱ្យបាន ច្បាស់លាស់ពីយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នេះ ហើយបើមិនយល់ត្រូវពិគ្រោះ ឬសួរទៅថ្នាក់លើបន្ថែម ដើម្បីយកមកអនុវត្តន៍ឱ្យបាន ត្រឹមត្រូវ និងទទួលបានជោគជ័យ។

Leave a Reply

Your email address will not be published. Required fields are marked *