ព័ត៌មានជាតិ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអនុញ្ញាតឱ្យ ឯកឧត្តម កាវ ជាន

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអនុញ្ញាតឱ្យ ឯកឧត្តម កាវ ជាន (Mr. Gao Jian) ប្រធានក្រុមប្រឹក្សាភិបាល សមាគមកម្ពុជា-ចិន ជួបពិភាក្សា ដើម្បីសិក្សាត្រៀមបង្កើត សាកលវិទ្យាល័យបច្ចេកទេសមួយ ផ្នែកវិទ្យាសាស្ត្រ នៅព្រះរាជាណាចក្រកម្ពុជា។​ក្នុងជំនួបនេះដែរ គឺមានគោលបំណង ដើម្បីផ្លាស់ប្តូរការអប់រំ និងពិភាក្សាការងារ ទំនាក់ទំនង រវាងកម្ពុជា-ចិន ខ្សែសូត្រដ៏វែងឆ្ងាយទៅថ្ងៃអនាគត ជំនួបនេះ បានប្រព្រឹត្ដិទៅ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃចន្ទ ៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។​ ឯកឧត្តម កាវ ជាន បានថ្លែងកោតសរសើរ ចំពោះការអភិវឌ្ឍឆាប់រហ័សរបស់ព្រះរាជា ណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ និងពាំនាំនូវការសាកសួរសុខទុក្ខ ពីសំណាក់បក្ស និងរដ្ឋាភិបាលចិន ជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ដោយសេចក្តីនឹករលឹក។​ឯកឧត្តម កាវ ជាន បានបង្ហាញអំពីបំណងរបស់លោក ក្នុងការបង្កើតសាកលវិទ្យា ល័យបច្ចេកទេសមួយ ផ្នែកវិទ្យាសាស្ត្រ នៅព្រះរាជាណាចក្រកម្ពុជា ដែលមានការទទួល ស្គាល់ពីរដ្ឋាភិបាលកម្ពុជា-ចិន។ សាកលវិទ្យាល័យនេះនឹងផ្តល់ឱកាសប្រទេសទាំងពីរបាន ឈ្វេងយល់កាន់តែច្បាស់លើវិស័យសិក្សាធិការ និងវិស័យវិទ្យាសាស្ត្រ និងបានបង្កើននូវ បច្ចេកទេសក្នុងការសិក្សាស្រាវជ្រាវបានថែមមួយកម្រិតទៀត។​

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា ចំណងមិត្តភាព កម្ពុជា-ចិន គឺជាមិត្តដែកថែប ប្រទេសទាំងពីរបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹង និងជំរុញ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរកម្ពុជា-ចិន រួមទាំងគំនិតផ្តួចផ្តើម លើគោលការណ៍ ផ្លូវ និងខ្សែរក្រវាត់របស់ឯកឧត្តម ស៊ី ជិនពីង ឱ្យទទួលបានជោគជ័យ ឡើងដល់បំណុចកំពូលថ្មីៗជានិច្ច។​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា ចំពោះគម្រោងបង្កើតសកល វិទ្យាល័យបច្ចេកទេស គឺសម្តេចមានការគាំទ្រយ៉ាងពេញទំហំ ចំពោះគំនិតផ្តួចផ្តើមនេះ។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានជម្រាបជូន ឯកឧត្តម កាវ ជាន ត្រូវធ្វើសំណើទៅកាន់ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ និងយុវជននិងកីឡា ដើម្បីពិភាក្សាលើគម្រោងនេះឱ្យបានស៊ីជម្រៅបន្ថែមទៀត។

Leave a Reply

Your email address will not be published. Required fields are marked *