ព័ត៌មានជាតិ

ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់បែក  ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ  ខេត្តកំពង់ធំ…

នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់បែក  ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ  ខេត្តកំពង់ធំ បានរៀបចំពិធីបំពាក់គ្រឿងឥស្សរិយយសការងារថ្នាក់សំរឹទ្ធ របស់រាជរដ្ឋាភិ បាលកម្ពុជា ជូនយោធិនចំនួន៩៦រូបថ្មីទៀត ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិនាពេលកន្លងមក  ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។ លោកវរសេនីយ៍ទោ នូ វុទ្ធា នាយការិយាល័យទី១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានអនុក្រឹត្យរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ស្ដីពី ការប្រគល់គ្រឿងឥស្សរ៍យយសការងារថ្នាក់សំរឹទ្ធ ជូននាយទាហាន នាយទាហានរងនិងពលទាហានចំនួន៩៦នាក់ របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិនាពេលកន្លងមក។

នៅក្នុងពិធីនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានឡើងបំពាក់គ្រឿងឥស្សរិយយសការងារថ្នាក់សំរឹទ្ធ និងប្រគល់ប្រកាសនីយបត្រជូនដល់យោធិនទាំង ៩៦រូប ដែលមានកិត្តិយសទទួលបានគ្រឿងឥស្សរិយយសពីរាជរដ្ឋាភិ បាលកម្ពុជានៅពេលនេះ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ដែលបានសម្រេចផ្ដល់ជូនគ្រឿងឥស្សរិយយសការងារថ្នាក់សំរឹទ្ធ ជូនដល់នាយទាហាន នាយទាហានរងនិងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានថ្លែងនូវការអបអរសាទរ ចំពោះយោធិនទាំង៩៦រូប ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិនាពេលកន្លងមក ហើយក៏បានអំពាវនាវដល់យោធិនទាំងអស់ ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវបន្តអនុវត្តឱ្យបានល្អបន្ថែមទៀត តាមភារកិច្ចដែលថ្នាក់លើបានប្រគល់ជូន ដើម្បីបន្តទទួលបាននូវទំនុកចិត្តពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្នុងការដំឡើងឋានន្តរ សក្កិ មុខតំណែង និងគ្រឿងឥស្សរិយយសជាថ្មីទៀត។ នៅក្នុងឱកាសនេះផងដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសូមអបអរសាទរយ៉ាងក្លៀវក្លាជាទីបំផុត ចំពោះឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើង គោក ដែលត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា តែងតាំងឋានន្តរសក្តិថ្នាក់នាយឧត្តមសេនីយ៍ នៃកងយោធធពលខេមរភូមិន្ទ និងសូមគោរពជូនពរឯកឧត្តមមេបញ្ជាការ និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ។

Leave a Reply

Your email address will not be published. Required fields are marked *