ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា…

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យមន្ត្រីរបស់ គណបក្សប្រជាជនកម្ពុជា រៀនវិបស្សនា ឆ្លុះកញ្ចក់ ដុសក្អែលមើលខ្លួនឯងឱ្យបានល្អ ដើម្បី បម្រើផលប្រយោជន៍ប្រជាពលរដ្ឋ បើប្រជាពលរដ្ឋគោរពស្រឡាញ់យើង នោះពួកគាត់នឹង បោះឆ្នោតជូនគណបក្សប្រជាជន ឱ្យបម្រើពួកគាត់បន្តទៀតហើយ។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន ចំពោះតេលេក្រាម ដែលបានបន្លំប្រើប្រាស់ឈ្មោះ និងរូបរបស់លោក ក្នុងគោលដៅ បោកប្រាស់ ឬគោលបំណងអាក្រក់ផ្សេងៗទៀត។ ឯកឧត្តមបានអំពាវនាវបែបនេះ ក្នុងពិធី សម្ពោធសមិទ្ធផលនានា និងស្រោចស្រពសុគន្ធារី នៅវត្តធម្មវិបស្សនារាម ស្ថិតក្នុង សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។

ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថា កន្លងមកនេះ មានករណីជនបោក ប្រាស់បានបង្កើតគណនីតេលេក្រាមដោយបន្លំប្រើប្រាស់រូបភាព និងឈ្មោះឯកឧត្តមបណ្ឌិត ដើម្បីផ្ញើសារក្នុងគោលដៅបោកប្រាស់ ឬក្នុងគោលបំណងផ្សេងៗ។ ដូចនេះ សូមបងប្អូន ពូមីង តាយាយមេត្តាជ្រាប និងប្រុងប្រយ័ត្នខ្ពស់បំផុត និងកុំចាញ់តាមការបោកប្រាស់ របស់ក្រុមទាំងនេះ នាំឱ្យមានការខាតបង់ផលប្រយោជន៍ ឬទ្រព្យសម្បត្តិជាដើម។ ឯកឧត្តមបណ្ឌិតបានបន្តថា ក្នុងខណ្ឌកំបូលនេះពីមុនជាវាលស្រែ ដែលទា ហានអាចលោតឆត្រយោងបាន តែពេលនេះ មានការអភិវឌ្ឍរីកចម្រើនខ្លាំង ទាំងអាណាចក្រ និងពុទ្ធចក្រ។ ជាក់ស្តែងនៅពេលនេះ នៅវត្តធម្មវិបស្សនារាម( ហៅវត្ដតាភេមនេះ )មានការអភិវឌ្ឍរីកចម្រើន តាមរយៈការកសាងសមិទ្ធផលជាច្រើន ដែលកើតចេញពី សទ្ធាជ្រះថ្លា ពីសប្បុរសជននានា ដែលបានរួមគ្នា។ នេះជាវប្បធម៌ចែករំលែក ក្រោមដំបូល សន្តិភាព។ បើគ្មានសន្តិភាព បើគ្មានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បានល្អទេ យើងមិនអាចឈរនៅទីនេះ ជួបគ្នានៅទីនេះបាននោះទេ។ នេះគឺបានមកពីការ ដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើង ពីប្រវត្តិនៃការកកើតវត្តធម្មវិបស្សនារាម ដែលវត្តនេះមានអាយុកាលចំនួន១៩៣ឆ្នាំមកហើយ ដោយឆ្លងកាត់ព្រះចៅអធិការវត្តចំនួន ១៣អង្គ។ ចំពោះសមិទ្ធផលនានាដែលត្រូវ សម្ពោធដាក់ឱ្យប្រើប្រាស់នៅពេលនេះ មានដូចជាកុដិ សាលា បុណ្យ ផ្លូវបេតុង បង្គោលភ្លើង បន្ទប់ទឹក និងសមិទ្ធផលផ្សេងៗជាច្រើនទៀត ដែលសរុបថវិកាអស់ចំនួន ១ ០៤៨ ០០០ ដុល្លារអាម៉េរិក ដើម្បីទុកជាប្រយោជន៍ក្នុងវិស័យព្រះពុទ្ធសាសនា។ ឯកឧត្តម ឃួង ស្រេង បានបន្តទៀតថា សមិទ្ធផលទាំងនេះពិតជាបានកើតឡើងពី ប្រទេសជាតិមានសន្តិភាពពេញលេញ ដែលរកបានមកដោយលំបាករបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយៈគោល នយោបាយឈ្នះឈ្នះ។ សន្តិភាព មានតម្លៃមិនអាខកាត់ថ្លៃបាន។

ឯកឧត្តមបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសមានការអភិវឌ្ឍរីក ចម្រើនរហូតមកដល់បច្ចុប្បន្ននេះ។ ឯកឧត្តម បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី និងគាំទ្រយ៉ាងពេញ ទំហឹងផងដែរ ចំពោះឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាព នាយករដ្ឋមន្ត្រី ព្រះរាជាណាចក្រកម្ពុជា។

Leave a Reply

Your email address will not be published. Required fields are marked *