ព័ត៌មានអន្តរជាតិ

កម្ពុជា-កូរ៉េ សន្យាថា នឹងបន្តពង្រឹង និ​ង​ព​​ង្រី​កកិច្ចសហប្រតិបត្តិការនានា តា​ម​រ​​យៈការផ្តល់ ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ

ភ្នំពេញ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣–កម្ពុជា-កូរ៉េ សន្យាថា នឹងបន្តពង្រឹង និ​ង​ព​​ង្រី​កកិច្ចសហប្រតិបត្តិការនានា តា​ម​រ​​យៈការផ្តល់ ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ ក្នុង​ក្រ​ប​ខ័​ណ្ឌ​​ឥណទានសម្បទាន ដើម្បីរួម​ចំ​ណែ​ក​លើ​កស្ទួយសកម្មភាពអភិវឌ្ឍន៍សង្គម-សេ​ដ្ឋកិ​ច្ចក​ម្ពុ​ជា​​​ឱ្យកាន់តែមានភាពរីកចម្រើន និង​អ​ភិ​វឌ្ឍន៍បន្ថែមទៀត ស្រ​បតា​មយុ​ទ្ធសា​ស្ត្រ​រ​ប​ស់​រា​ជ​រ​ដ្ឋា​​ភិបាលកម្ពុជា ជាពិសេស ការសិក្សា​ទៅ​លើគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធំៗនានា (L​a​r​ge Scale Infratructure) សម្រា​ប់ទុ​ក​ជា​​ប្រវត្តិសាស្រ្ត (Landmark)​នៃទំនាក់​ទំ​នង​មិត្ត​ភា​ព​រ​វា​ង​ប្រ​​ទេសទាំងពីរ​។ ការសន្យាទ្វេភាគីនេះ ធ្វើឡើងក្នុងជំនួបរវាងសម្តែងការគួរសម និង ពិភាក្សាការងារ រ​វា​ង ឯ​ក​ឧ​ត្ត​ម​អគ្គ​បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ​សួង​សេ​ដ្ឋ​កិ​ច្ច​ និ​ង​​ហិ​​រ​ញ្ញ​វ​ត្ថុ និងលោកជំទាវ KIM Kyung Hee អ​គ្គ​នាយកនៃក្រសួងសេដ្ឋកិច្ច និង​ហិ​រ​ញ្ញ​វ​ត្ថុ​នៃ​​សាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង​ហិ​រ​ញ្ញ​វត្ថុ ក្នុងឱកាសដែល លោកជំទាវ បា​ន​ដឹ​កនាំ​គណៈ​ប្រតិ​ភូម​កចូ​លរួ​ម​កិ​ច្ច​ប្រ​ជុំ​ពិគ្រោះ​យោ​ប​ល់​គោ​លនយោបាយ ស្តីពីផែនការផ្ត​ល់​ហិរញ្ញប្បទានគម្រោងអភិវឌ្ឍន៍ រវា​ងក្រ​សួ​ង​សេដ្ឋកិច្ច និ​ង​​ហិ​រញ្ញវត្ថុ ទាំងពីរ​។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ​ ឧបនាយករដ្ឋមន្ត្រី បា​នអ​នុញ្ញា​ត​ឱ្យ​លោកជំទាវ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និង​ពិភាក្សាអំពីកិច្ចស​ហប្រតិ​ប​ត្តិ​កា​រហិរញ្ញប្បទានទ្វេភាគី កម្ពុជា-កូរ៉េ និងអំពីកិច្ចពិគ្រោះយោបល់គោល​នយោបាយ​ស្តីពី​ផែ​ន​កា​រផ្តល់ហិរញ្ញប្បទានគម្រោងអភិវឌ្ឍន៍ពីសាធារណរដ្ឋ កូរ៉េ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ​ ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវកា​រស្វា​គម​ន៍​យ៉ា​ង​ក​ក់​ក្តៅ ចំពោះវត្តមាន លោកជំទាវ KIM Kyung Hee តំណាងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ និង​គ​​ណៈប្រតិភូដែលបានអញ្ជើញមកបំពេញការងារនៅព្រះរាជាណាចក្រកម្ពុជាសារជាថ្មីម្តងទៀត ដើ​​ម្បីធ្វើជាសហប្រធានជាមួយឯកឧត្តម ហែម វណ្ណឌី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិ​រ​ញ្ញ​វត្ថុ ដឹកនាំកិច្ចពិគ្រោះយោបល់គោលនយោបាយ​ ដែលនឹងរៀបចំ​ឡើងនៅទីស្តី​ការ​ក្រសួ​ង​សេ​ដ្ឋកិច្ច និងហិរញ្ញវត្ថុ នារសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ ២០២៣ ។ ភាគីទាំងពីរនឹងធ្វើការពិនិត្យ និង​ពិភាក្សារួមគ្នាលើគោលនយោបាយ, យុទ្ធសាស្ត្រភាពជាដៃគូ, ​និង​បេក្ខ​ភាព​គម្រោ​ង​អ​ភិ​វ​ឌ្ឍ​ន៍ជា អាទិភាព ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌឆ្នាំ ២០២២-២០២៦ ដោ​យធ្វើការ​ផ្លាស់​ប្តូ​រ​យោ​បល់, ទស្សនទាន, ចក្ខុវិស័យ និងគោលនយោបាយអាទិភាពនានា ក្នុង​យន្តកា​រភា​ពជា​ដៃ​គូ​​លើកិ​ច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (Official Development Assistance-ODA) រប​ស់​សា​ធា​រណរដ្ឋកូរ៉េ ក្នុងក្របខ័ណ្ឌឥណទានសម្បទានរបស់មូលនិធិស​ហប្រតិបត្តិការ​សម្រាប់ការ​អភិ​វ​ឌ្ឍ​សេដ្ឋកិច្ច (Economic Development Cooperation Fund – EDCF/ Korea Eximbank) ដើ​ម្បី​ស​ម្រេ​ចនូវការឯកភាពគ្នាជាគោលការណ៍ ដោយត្រូវចុះហត្ថលេខារួមគ្នាលើឯកសារកំណត់ហេតុ (Ai​d​e Memoire of 2023 EDCF Policy Dialogue) រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាល នៃ​សា​ធារណរដ្ឋកូរ៉េ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បា​នថ្លែងអំណរគុណចំ​ពោះរដ្ឋាភិ​បា​ល​នៃសាធារណរដ្ឋកូរ៉េ ដែល​បានសម្រេចផ្តល់នូវការសន្យាស្តីពីកា​រផ្តល់​ឥណ​ទា​ន​ស​ម្ប​ទា​ន តាមរយៈកិច្ចព្រមព្រៀងក្របខ័ណ្ឌឆ្នាំ ២០២២-២០២៦ ដែលមានទំហំទឹកប្រាក់ចំនួន ១ ៥០​០​ លាន ដុល្លារអាម៉េរិក ដែលត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី០៩ខែធ្នូ ឆ្នាំ២០២២ ក្រោម​អ​ធិ​​បតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៅវិមានសន្តិភាព ជាមួយ​នឹង​កិ​ច្ច​ព្រ​​មព្រៀងឥណទានសម្បទានសម្រាប់គម្រោងសាងសង់ស្ពានមិត្តភាព កម្ពុជា-សា​ធារណ​រដ្ឋ​​កូរ៉េ ក្នុងទឹកប្រាក់ចំនួន២៤៥ ៩០៩ ០០០ លានដុល្លារអាម៉េរិក ដែលជាចំណ​ងដៃដ៏​ថ្លៃ​ថ្លា​​របស់ភាគីមិត្ត និងជាការរឹតចំណងមិត្តភាពឱ្យកាន់តែរឹងមាំរវាងប្រទេសទាំងពីរ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនភាគីមិត្តផងដែរថា ផ្អែ​ក​​​តាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី, ក្រសួងសេដ្ឋកិច្ច និ​ង​ហិ​រ​ញ្ញ​វ​ត្ថុ គាំទ្រឱ្យមានការសិក្សាគម្រោងគមនាគមន៍នានា ដែលជាការតភ្ជាប់ជាមួយគម្រោ​ងសា​ង​ស​ង់​​ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ នៅប៉ែកខាងកើតរាជធានីភ្នំពេញផងដែរ។

ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូម​សម្តែ​ង​នូ​​​វ​មោទនភាព ចំពោះប្រទេសកម្ពុជាជាប្រទេសឈនៅលំដាប់ទី២ ក្នុងចំណោ​ម​ប្រ​ទេ​ស​ទាំ​ង ១០ដែលជាដៃគូកិច្ចសហប្រតិបត្តិការ​ជាមួយEDCF។គិតចាប់ពីឆ្នាំ២០០១ម​ក​ដ​ល់​ដំណា​ច់​ឆ្នាំ២០២២, ភាគីកូរ៉េបានសន្យាផ្តល់ ឥណទានសម្បទាន មាន​ទឹក​ប្រាក់​សរុ​ប​ប្រ​មា​ណ​ជា ១​ ៨០​០​លានដុល្លារអាម៉េរិក។ ផ្តើមចេញពីការសន្យានេះ, កិច្ចព្រមព្រៀងឥណទាន​ស​ម្ប​ទាន រវាង​ក្រ​សួ​​ងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា និង EDCF ចំនួន៣២ ត្រូ​វ​បា​ន​ចុះ​ហ​ត្ថ​លេ​ខា ដែ​ល​មា​ន​ទឹ​ក​​ប្រាក់សរុបប្រមាណ ១​ ៦០០ លាន ដុល្លារអាម៉េរិក សម្រា​ប់​ហិ​រ​ញ្ញ​ប្ប​ទា​ន​ដ​ល់​គម្រោង​អ​ភិ​វ​ឌ្ឍ​ន៍​ចំនួន ២៨ និង១​ កម្មវិធី ទៅតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់​ព្រះរា​ជាណា​ច​ក្រ​​កម្ពុជា ផ្អែកតាម វិ​ស័​យអាទិភាពសំខាន់ៗ រួមមាន៖ វិស័យគមនាគមន៍ (ផ្លូវថ្នល់ និងស្ពាន), អ​ប់​រំ,សុខាភិបាល, ថា​មពល,ធារាសាស្រ្ត, ទឹកស្អាត និងប្រព័ន្ធចម្រោះទឹកកខ្វក់ ជាដើម។

ជាទីបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ជូនពរ​ឱ្យកិ​ច្ចប្រជុំ​ពិគ្រោះ​យោប​ល់គោលនយោបាយ (EDCF Policy Dialogue) នារសៀលថ្ងៃដដែល រវាងក្រសួ​ង​សេ​ដ្ឋ​កិ​ច្ច និងហិរញ្ញវត្ថុ ទាំងពីរ ទទួលបានផ្លែផ្កា និងសម្រេចបាននូវបញ្ជីបេក្ខភាព​គម្រោង​អ​ភិ​វ​ឌ្ឍ​ន៍​​រួមគ្នាមួយ ដែលស្របនឹងទៅនឹងគោល-នយោបាយអភិវឌ្ឍន៍ជាតិ ក៏​ដូ​ចជាយុ​ទ្ធសា​ស្រ្ត​អ​ភិ​វ​ឌ្ឍ​​ន៍នានារបស់កម្ពុជា ជាពិសេស ភាពប្រទាក់ក្រឡាទៅនឹង​ចក្ខុ​វិស័យនៃ​យុទ្ធសា​ស្រ្តប​ញ្ច​កោ​ណសម្រាប់អាណត្តិថ្មី របស់រាជរដ្ឋាភិបាលកម្ពុជា ដែលនឹងត្រៀមដាក់ចេញ ឆាប់ៗខាងមុខ ព្រ​​ម​ទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវ KIM Kyung Hee និង គ​ណៈប្រតិភូ ដែលបានខិតខំប្រឹងប្រែង ក្នុងការបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា តំ​ណា​ងឱ្យរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ។

Leave a Reply

Your email address will not be published. Required fields are marked *