ព័ត៌មានជាតិ

ឯកឧត្ដម ហេង រតនា មានប្រសាសន៍ថា ផ្តោតទៅលើកិច្ចសហការនៃសង្វាក់ផលិតកម្ម ក្នុងការផលិតស្រូវសាលីដែលនឹងត្រូវកែច្នៃដោយក្រុមហ៊ុនអ្នកជំនាញជប៉ុន

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ និងលោក Nishida Seibaku ជាប្រធាន និងនាយកប្រតិបត្តិនៃក្រុមហ៊ុន Nishida Baley Processing Co., Ltd មានមូលដ្ឋាននៅប្រទេសជប៉ុន បានជួបពិភាក្សានេះ កាលពីល្ងាចថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣នេះ នាខេត្ដសៀមរាប។ នៅក្នុងកិច្ចពិភាក្សានេះ ឯកឧត្ដម ហេង រតនា មានប្រសាសន៍ថា ផ្តោតទៅលើកិច្ចសហការនៃសង្វាក់ផលិតកម្ម ក្នុងការផលិតស្រូវសាលីដែលនឹងត្រូវកែច្នៃដោយក្រុមហ៊ុនអ្នកជំនាញជប៉ុន Nishida Baley Processing Co., Ltd ដើម្បីផលិតជាផលិតផលសម្រេចក្នុងការនាំចេញ។ ឯកឧត្ដម បានបន្តថា ក្រោមនយោបាយឈ្នះឈ្នះរបស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជណាចក្រកម្ពុជា ការធ្វើកសិកម្មសំខាន់បំផុត ព្រោះប្រជាជនខ្មែរភាគច្រើនការធ្វើស្រែចំការ។ ឯកឧត្ដមបន្ថែមថា ផែនការនៃការដាំដុះស្រូវសាលីនេះគ្រោងនឹងយកទៅអនុវត្តដាំដុះនៅមណ្ឌលអភិវឌ្ឍន៍មរតកតេជោ (CDC) ដែលក្រុមអ្នកបច្ចេកទេសជប៉ុនបានចុះទៅពិនិត្យ និងសិក្សាពីភូមិសាស្រ្ត ដើម្បីវាយតម្លៃពីសក្តានុពលនៃមណ្ឌលមុននឹងឈានទៅដល់ការអនុវត្តន៍គម្រោងនេះ។

លោក Nishida Seibaku នាយកប្រតិបត្តិនៃតំណាងក្រុមហ៊ុន Nishida Baley Processing Co., Ltd បានធ្វើបទបង្ហាញថា ស្រូវសាលីគឺជាគ្រឿងផ្សំម្ហូបធម្មជាតិ ដែលប្រើប្រាស់បច្ចេកទេសដើម្បីចម្រាញ់យកគ្រាប់ស្រូវសាលី សម្រាប់ការបង្កើតផលិតផល ដែលសមស្របទៅតាមតម្រូវការអតិថិជនដោយក្រុមហ៊ុននោះ។ ការផលិត និងលក់ស្រូវសាលីដែលចម្រាញ់រួចសម្រាប់ធ្វើបាយ និងផលិតផលក្រាណូឡា។ក្រៅពីនេះពួកគេនឹងធ្វើការទៅលើការអភិវឌ្ឍន៍ផលិតផល ដើម្បីបំពេញចិត្តអតិថិជន និងអនុញ្ញាតឲ្យមនុស្សកាន់តែច្រើនយល់ដឹងនូវគុណសម្បត្តិនៃស្រូវសាលី ដែលនឹងស្ថាបនានៅខ្សែសង្វាក់តម្លៃស្រូវសាលីក្នុងតំបន់ដោះមីន ដើម្បីបង្កើតយន្តការសម្រាប់ប្រើប្រាស់ធនធានមនុស្ស និងដើម្បីលុបបំបាត់ភាពក្រីក្រ និងផ្ដល់នូវនិរន្តរភាពការអភិវឌ្ឍតាមទីជនបទនៃខ្សែសង្វាក់ស្រូវសាលី។ លោកថា អ្នកផ្គត់ផ្គង់បច្ចុប្បន្ន គឺនៅប្រទេសមីយ៉ាន់ម៉ា ដែលជាកន្លែងមានបទពិសោធន៍ និងចំណេះដឹង ដើម្បីសាងសង់ខ្សែសង្វាក់ដំណើរកសិកម្ម នៅក្នុងប្រទេសនៃគម្រោងក្នុងការអភិវឌ្ឍអាជីវកម្ម ដែលប្រទេសកម្ពុជាត្រូវពឹងផ្អែកលើបទពិសោធន៍ និងចំណេះដឹងនៃប្រទេសមីយ៉ាន់ម៉ាផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *