ក្នុងដំណើរចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយប្រជាពលរដ្ឋ៣ទីទាំង នៅក្នុងឃុំបានៀវ ឃុំក្រាំងស្បូវ និងឃុំដូនយ៉យ ស្រុកឈូក ខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានលើកឡើងថា ប្រជាពលរដ្ឋកម្ពុជាពិតជាមានសំណាងណាស់ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ធ្វើជាប្រមុខដឹកនាំប្រទេស ធ្វើឲ្យប្រទេសមានការរីកមច្រើនគួរជាទីមោទនៈ។ ឯកឧត្តមបញ្ជាក់ថា ប្រសិនបើគ្មានរូបសម្តេចតេជោផ្តល់កំណើតទី២ទេ បងប្អូនប្រជាពលរដ្ឋក៏គ្មានជីវិតដែរ ហើយបើអត់មានសុខសន្តិភាពដែលសម្តេចយកជីវិតទៅប្តូរទេ ប្រជាពលរដ្ឋក៏គ្មានឱកាសជួបគ្នាញញឹមដាក់គ្នាដូចថ្ងៃនេះដែរ ហើយសមិទ្ធផលនានាទូទាំងប្រទេសក៏គ្មាន ពិសេសថ្មីៗកន្លងទៅនេះ បើអត់សម្តេចតេជោ យើងគ្រប់គ្នាក៏គ្មានវ៉ាក់សាំងចាក់ការពារជំងឺកូវីដ១៩ដែរ។ ឯកឧត្តមបានបញ្ជាក់ថា ក្នុងករណីដែលបងប្អូនប្រជាពលរដ្ឋថ្នាំងថ្នាក់ ឬខឹងនឹងបុគ្គលមានតួនាទីណាម្នាក់ហើយបម្រើបងប្អូនមិនបានល្អ សូមស្អប់កុំភ្លេចគុណបំណាច់របស់សម្តេច។ ឯកឧត្តមក៏បានឆៀងទៅចូលរួមអបអរ និងជូនពរចងដៃកូនកំលោះកូនក្រមុំ ក្នុងពីធីអាពាហ៍ពិពាហ៍ផងដែរ។
