នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ គណបក្សប្រជាជនកម្ពុជា អញ្ជើញចូលជួបប្រជុំទ្វេភាគី ជាមួយ ឯកឧត្តម ង្វៀន ភូជុង អគ្គលេខាធិការ នៃបក្សកុម្មុយនិស្តវៀតណាម។
