ព័ត៌មានអន្តរជាតិ

រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចតេជោ នាយករដ្ឋមន្រ្តី ពាក់ព័ន្ធនឹងការផ្តល់ជំនួយសប្បុរសធម៌ដល់ប្រទេសតួកគី

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ប្រកាសច្រានចោលនូវរាល់ព័ត៌មានអវិជ្ជមាន ដែលបន្ទោសបង្អាក់ទឹកចិត្តមនុស្សធម៌របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចតេជោ នាយករដ្ឋមន្រ្តី ពាក់ព័ន្ធនឹងការផ្តល់ជំនួយសប្បុរសធម៌ដល់ប្រទេសតួកគី។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា នៅថ្ងៃនេះមានអង្គការមិនមែនរដ្ឋាភិបាល និងអ្នកសារព័ត៌មានមួយចំនួន បានតាំងសំណួរពាក់ព័ន្ធទៅនឹងព័ត៌មានរបស់រាជរដ្ឋាភិបាល ផ្ដល់ជំនួយមនុស្សធម៌ដល់សាធារណរដ្ឋតួកគី ដែលប្រជាពលរដ្ឋនៅខេត្តភាគអាគ្នេយ៍ នៃប្រទេសនេះបានជួបគ្រោះមហន្តរាយធម្មជាតិរញ្ជួយដីកម្រិត ៧,៨វ៉ិចទ័រ កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយបានសង្កត់ធ្ងន់ថា ការចូលរួមរំលែកទុក្ខនាគ្រាលំបាកដ៏ធំធេងមួយនេះ របស់សាធារណរដ្ឋតួកគី គឺឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជាតំណាងឱ្យកាយវិការមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា។

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានពន្យល់ថា ត្បិតស្ថានភាពជាក់ស្ដែង សម្ដេចតេជោ នាយករដ្ឋមន្ត្រី កំពុងស្ថិតនៅក្នុងការកាន់មរណទុក្ខ ចំពោះការបាត់បង់សមាជិកគ្រួសាររបស់សម្តេច ហើយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាឥស្សជនជាន់ខ្ពស់មួយរូប ក្នុងជួរកងយោធពលខេមរភូមិន្ទ ដែលត្រូវបានជ្រើសរើស និងគាំទ្រជាបេក្ខភាពនាយករដ្ឋមន្ត្រី ដោយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា គណបក្សគ្រប់គ្រងអំណាចរដ្ឋ ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើជាតំណាង ជាពិសេសរបស់រាជរដ្ឋាភិបាលកម្ពុជា។ម៉្យាងទៀត ការបរិច្ចាគកញ្ចប់ថវិកាជាអំណោយមនុស្សធម៌ដល់សាធារណរដ្ឋតួកគី ជាមោទកភាពកម្ពុជា នៃសម័យកាលថ្មី ជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងប្រជាជាតិទាំងពីរ ហើយក៏ជាសមត្ថភាព និងលទ្ធភាពរបស់កម្ពុជាក្នុងការចូលរួមសកម្មភាពមនុស្សធម៌អន្តរជាតិផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *