ព័ត៌មានជាតិ របាយកាណ៍ទូទៅ

ឯកឧត្តម សុខ ឥសាន អ្នក នាំពាក្យគណបក្សប្រជាជនកម្ពុជា លើកឡើងថា ការណ៍ដែលគណបក្សដឹកនាំរាជរដ្ឋា ភិបាល បន្តឈ្នះឆ្នោតសម្រាប់អាណត្តិ៥ឆ្នាំខាងមុខទៀតនេះ គឺដោយសារគណបក្សមាន កម្មវិធីនយោបាយត្រឹមត្រូវផ្សារភ្ជាប់ជាមួយប្រជាជន

ឯកឧត្តម សុខ ឥសាន អ្នក នាំពាក្យគណបក្សប្រជាជនកម្ពុជា លើកឡើងថា ការណ៍ដែលគណបក្សដឹកនាំរាជរដ្ឋា ភិបាល បន្តឈ្នះឆ្នោតសម្រាប់អាណត្តិ៥ឆ្នាំខាងមុខទៀតនេះ គឺដោយសារគណបក្សមាន កម្មវិធីនយោបាយត្រឹមត្រូវផ្សារភ្ជាប់ជាមួយប្រជាជន។ ឯកឧត្តម មានប្រសាសន៍ថា មូលហេតុដែលប្រជាជននៅ តែបន្តគាំទ្រគណបក្សប្រជា ជនកម្ពុជា គឺដោយសារទី១. គណបក្សប្រជាជនកម្ពុជាមានកម្មវិធីនយោបាយត្រឹម ត្រូវ ដែលផ្សារភ្ជាប់នឹងឧត្តម គតិ ឧត្តមប្រយោជន៍របស់ប្រទេស និងផលប្រយោជន៍របស់ប្រជាជន, ទី២. គណ បក្សមានមន្ត្រីដែលដាក់ខ្លួនដាក់កាយធ្វើការងារបម្រើ ប្រជាជនដោយស្មោះត្រង់, និងទី៣. ដោយសារប្រជាជនមានទំនុកចិត្ត និងមើលឃើញជាក់ស្តែងពីការអភិវឌ្ឍប្រទេសជាតិ និងមូលដ្ឋាន របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយគណបក្ស ប្រជាជនកម្ពុជា។ អំណះអំណាងនេះ ខណៈលទ្ធផលបឋមនៃការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កាលពីថ្ងៃទី៥ ខែមិថុនា បង្ហាញថា គណ បក្សប្រជាជនកម្ពុជា អាចគ្រប់ គ្រងក្នុងតំណែងជាមេឃុំចៅ សង្កាត់ស្ទើរតែទាំងអស់។

Leave a Reply

Your email address will not be published. Required fields are marked *