ព័ត៌មានជាតិ

បង្ក្រាបបទល្មើសជលផលចំនួន ៣ករណី បំផ្លាញចោលនូវឧបករណ៍ខុសច្បាប់ និងប្រលែងកូនត្រីចូលទៅក្នុងបឹងធម្មជាតិវិញ

ខេត្តកំពង់ចាម ៖ នាព្រឹកថ្ងៃទី២៦  ខែធ្នូ  ឆ្នាំ២០១៩នេះ  នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម  សហការជាមួយអាជ្ញាធរស្រុ​ក​ព្រៃឈរ  កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមៀន  សហគមន៍នេសាទសាមគ្គីឃុំមៀន  និងសហគមន៍នេសាទវិហារធំ  បានចុះប​ង្រ្កា​ប​បទល្មើសជលផលបានចំនួន ០៣ករណី  ព្រមទាំងបានបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់ និ​ង​​ប្រលែងកូនត្រីចូលទៅក្នុងបឹ​ង​ធម្មជាតិវិញផងដែរ ។

លោក អ៊ុក  ណារិន  នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម  បានឲ្យដឹងថា ការចុះបង្ក្រាបនេះកម្លាំងសមត្ថកិច្ច ចម្រុះបានធ្វើ​ការ ករណីទី០១ រឹបអូសបានលូស្បៃមុងចំនួន ១៥មាត់  របាំងស្បៃមុងប្រវែង ៧៥០ម៉ែត្រ  និងបង្គោលចម្រឹងឬស្សីចំនួន ២​២៥​ដើ​ម  ព្រមទាំងចាក់លែងត្រីចម្រុះទម្ងន់ ១០គីឡូក្រាម ចូលក្នុងបឹងធម្មជាតិវិញ  នៅចំណុចជ្រោយអណ្តូង  ឃុំមៀន  ស្រុកព្រៃ​ឈ​រ​  ខេ​ត្តកំពង់ចាម ។

ករណីទី០២ រឹបអូសបាន លូស្បៃមុងចំនួន ១២មាត់  របាំងស្បៃមុងប្រវែង ៦០០ម៉ែត្រ  និងបង្គោលចម្រឹងឬស្សីចំនួន ១៨០ដើម  ព្រមទាំងចាក់ប្រលែងត្រីចម្រុះទម្ងន់ ០៨គីឡូក្រាម ចូលក្នុងបឹងធម្មជាតិវិញ នៅចំណុចបាំងដៃ  ឃុំមៀន  ស្រុកព្រៃឈរ ខេត្តកំ​ព​ង់​ចាម ។

និងករណីទី០៣  រឹបអូសបានលូស្បៃមុងចំនួន ០៨មាត់  របាំងស្បៃមុងប្រវែង ៤០០ម៉ែត្រ  និង បង្គោលចម្រឹងឬស្សីចំនួន ១២​៥​ដើ​ម  ព្រមទាំង ចាក់ប្រលែងត្រីចម្រុះទម្ងន់ ០៥គីឡូក្រាម ចូលក្នុងបឹងធម្មជាតិវិញ  នៅចំណុចខ្ទមលោកយាយ  ឃុំមៀន  ស្រុកព្រៃ​ឈរ ខេត្តកំពង់ចាម  ។

លោកនាយខណ្ឌបានបញ្ជាក់ថា ដោយមានការអនុញ្ញាតពីលោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម ឧ​ប​ក​រ​ណ៍​ល្មើសច្បាប់ខាងលើត្រូវបានបង្កើតគណៈកម្មការដុតបំផ្លាញចោលនៅហ្នឹងកន្លែងផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *