ព័ត៌មានជាតិ

បង្រ្កាប​សង្វៀន​ជល់មាន់​ តើ​​ ​លោក​ ​ពេជ្រ​ ​កែវ​មុនី​ ធ្វើល្អតែភ្នែកទេ ដឹង? ​ ​

ភ្នំពេញ​៖​ ​ថ្ងៃទី 21 ខែវិច្ឆិកា ឆ្នាំ2019 ​បានបិទ​ទីតាំង​សង្វៀន​ជល់មាន់​ខុសច្បាប់​ ​ដុះស្លែ​មួយ​កន្លែង​ ​ស្ថិតនៅ​ផ្ទះលេខ២១៩​ ​ផ្លូវ​ជាប់មាត់​ប្រឡាយ​ទឹក​ស្អុយ​ ​ចូល​តាម​ស្ពាន​ទី២​(​មុខ​មន្ទីរពេទ្យ​រុស្សី​)​ ​ស្ថិត​ក្នុង​ក្រុម​ទី២​ ​ភូមិ​ភ្នា​ត​ ​សង្កាត់​ស្ទឹងមានជ័យ​ទី២​ ​ខណ្ឌមានជ័យ​ ​រាជធានី​ភ្នំពេញ​។​
​អាជ្ញាធរ​ខណ្ឌ​ ​ក៏បាន​តម្រូវ​ឱ្យ​ម្ចាស់​ទីតាំង​ធ្វើ​កិច្ចសន្យា​ ​បញ្ឈប់​ការ​ជល់មាន់​នៅ​ទីតាំង​នេះ​ ​ដែល​កិច្ចសន្យា​លើក​ចុងក្រោយ​ផង​ដែរ​ ​ហើយ​ប្រសិនបើ​ផ្គើន​ ​ឬ​ហ៊ាន​បើក​លេង​ទៀត​ ​នឹង​ត្រូវ​ប្រឈមមុខ​ចំពោះមុខ​ច្បាប់​ ​ដោយ​មិន​អាច​លើកលែង​បាន​ឡើយ​ ​។​ ​ ​

​ប្រភព​ព័ត៌មាន​ពី​អ្នកភូមិ​រស់នៅ​ជុំវិញ​ទីនោះ​ ​បានឱ្យ​ដឹង​ថា​ ​រាល់ពេល​ចូលក្នុង​ទីតាំង​ជល់មាន់​ ​បៀរ​ ​និង​អាប៉ោង​ដុះស្លែ​នេះ​ ​អ្នកលេង​ទាំងអស់​ ​ត្រូវ​ចូលលេង​ដោ​យស្ងា​ត់ៗ​ ​ទោះជា​ពេល​ចាប់គូ​ ​តថ្លៃ​ភាគរយ​ ​ក៏​មិន​ត្រូវ​ស្រែក​ឡូឡា​ឡើយ​ ​ត្រូវ​រក្សា​ភាព​ស្ងៀមស្ងាត់​ជានិច្ច​ ​កុំឱ្យ​រំខាន​ដល់​ការរស់នៅ​របស់​ពលរដ្ឋ​នៅ​ជិត​នោះ​ ​ហើយ​ពេល​ចេញ​មកវិញ​ ​ក៏​ត្រូវតែ​ស្ងាត់​ដែរ​ ​ទាំង​អ្នក​ចាញ់​ ​អ្នកឈ្នះ​ ​ត្រូវតែ​ធ្វើបែប​នេះ​ទាំងអស់គ្នា​ ​ទើប​អាច​លេង​បាន​យូរ​។​ ​ ​ទោះ​យ៉ាងណាក៏ដោយ​ ​ចំពោះ​ការ​ឆ្មក់​ចូល​ទីតាំង​ខាងលើ​នេះ​ ​មិនបាន​ដកហូត​សម្ភារៈ​អ្វី​ឡើយ​ ​គ្រាន់តែ​ដាក់​លក្ខខណ្ឌ​ ​មិន​ឱ្យ​មានការ​លួច​បើក​លេងល្បែង​អ្វី​ទៀត​ឡើយ​ ​ប្រសិនបើ​មាន​ ​លោកម្ចាស់​ទីតាំង​ ​នឹង​ប្រឈមមុខ​ចំពោះ​ច្បាប់​ ​មិន​អាច​លើកលែង​បាន​ឡើយ​ ​ដោយ​យោង​តាម​កិច្ចសន្យា​ចុងក្រោយ​ ​រួម​ជាមួយ​ស្នាម​ផ្ដិតមេដៃ​ផង​ដែរ​៕

Leave a Reply

Your email address will not be published. Required fields are marked *