អាជ្ញាធរខេត្តត្បូងឃ្មុំ ចុះពិនិត្យប៉ុស្ដិ៍ត្រួតពិនិត្យតាមគោលដៅ ដើម្បីទប់ស្កាត់ការ​រីករាលដាលជំងឺកូវីដ-១៩

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងថ្នាក់ ដឹកនាំមន្ទីរ-អង្គភាព​ជុំវិញខេត្ត អញ្ជើញចុះពិនិត្យប៉ុស្ដិ៍ត្រួតពិនិត្យ និងនាំយកនូវគ្រឿងឩបភោគបរិភោគ ជូនដល់មន្រ្តីដែល​ប្រចាំ​ការ​នៅតាមគោលដៅក្នុងការអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបិទការធ្វើដំណើរឆ្លង​ខេត្តជា​បណ្តោះអាសន្ន រយៈពេល០២សប្ដាហ៍ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១។