ព័ត៌មានជាតិ

ឯកឧត្ដម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល អញ្ជើញចុះត្រួតពិនិត្យ មណ្ឌលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ

ខេត្តកណ្តាល ៖ នៅថ្ងៃទី០៦ ខែ មេសា ឆ្នាំ ២០២១ ឯកឧត្ដម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល និងអាជ្ញាធរស្រុកកៀនស្វាយ បានអញ្ជើញចុះត្រួតពិនិត្យ មណ្ឌលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រស្រុកកៀនស្វាយ ខេត្តកណ្តាល។

ឯកឧត្ដម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល និងអាជ្ញាធរស្រុក បានធ្វើការណែនាំ ដល់គ្រូពេទ្យឱ្យយកចិត្តទុកដាក់ខ្ពស់លើការងារនេះ។ ជាពិសេសត្រូវពិនិត្យឱ្យបានល្អិតល្អន់លើសុខភាពប្រជាពលរដ្ឋដែលមកចាក់ ហើយត្រូវមានក្រមសីលធម៌វិជ្ជាជីវះ ។

ឯកឧត្តម ក៏បានណែនាំដល់ក្រុមការងារខិតខំ សម្របសម្រួល ដល់បងប្អូន ដែល​បាន​មកទទួល ចាក់​វ៉ាក់សាំង ដោយស្ម័គ្រចិត្ត នាពេលនេះ ត្រូវអនុវត្ត​តាម​ការ​ណែនាំ ៣​កុំ ៣​ការពារ របស់​រាជរដ្ឋាភិបាល ក៏ដូចជា វិធានការ​ការពារ​រ​បស់ ក្រសួងសុខាភិបាល ដោយ​រក្សា​គម្លាត និង​លាងដៃ​ជាមួយ អាល់កុល ឬ សាប៊ូ ឲ្យ​បាន​ញឹកញាប់​ ។

Leave a Reply

Your email address will not be published. Required fields are marked *