ព័ត៌មានជាតិ

ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល បានអញ្ជើញចុះត្រួតពិនិត្យ មណ្ឌលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកស្រុកអង្គស្នួល ជូនបងប្អូនប្រជាពលរដ្ឋ

ខេត្តកណ្តាល ៖ នៅថ្ងៃទី០១ ខែ មេសា ឆ្នាំ ២០២១ ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល បានអញ្ជើញចុះត្រួតពិនិត្យ មណ្ឌលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកស្រុកអង្គស្នួល ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។

ការបើកយុទ្ធនាការនាថ្ងៃនេះ ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្តាល និងសហការី បានធ្វើការណែនាំ ដល់គ្រូពេទ្យឱ្យយកចិត្តទុកដាក់ខ្ពស់លើការងារនេះ។ ជាពិសេសត្រូវពិនិត្យឱ្យបានល្អិតល្អន់លើសុខភាពប្រជាពលរដ្ឋដែលមកចាក់ ហើយត្រូវមានក្រមសីលធម៌វិជ្ជាជីវះ ។

ក្នុង​ការចុះពិនិត្យ​នេះ ឯកឧត្ដមអភិបាលរងខេត្តកណ្ដាល ក៏បានណែនាំដល់ក្រុមការងារខិតខំ សម្របសម្រួល ដល់បងប្អូន ដែល​បាន​មកទទួល ចាក់​វ៉ាក់សាំង ដោយស្ម័គ្រចិត្ត នាពេលនេះ ត្រូវអនុវត្ត​តាម​ការ​ណែនាំ ៣​កុំ ៣​ការពារ របស់​រាជរដ្ឋាភិបាល ក៏ដូចជា វិធានការ​ការពារ​រ​បស់ ក្រសួងសុខាភិបាល ដោយ​រក្សា​គម្លាត និង​លាងដៃ​ជាមួយ អាល់កុល ឬ សាប៊ូ ឲ្យ​បាន​ញឹកញាប់​ ។

Leave a Reply

Your email address will not be published. Required fields are marked *