ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានដឹកនាំ ឯកឧត្តម លោកជំទាវ លោកមេបញ្ជាការកងកម្លាំងទាំងបី និងលោកប្រធានមន្ទីរសុខាភិបាលខេត្ត ចូលរួមកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានដឹកនាំ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី និងលោកប្រធានមន្ទីរសុខាភិបាលខេត្ត ចូលរួមកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ស្តីពីការ​រៀបចំ​គ្រប់គ្រងការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ករណីមានការឆ្លងរាតត្បាតទ្រង់ទ្រាយធំ ចូល​ក្នុងសហគមន៍ ក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជា​ប្រធាន​គណៈ​កម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមប្រព័ន្ធ Video Conference (Zoom Platform)។