សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តរតនគិរី ចុះសួរសុខទុក្ខ និងបានផ្តល់នូវសម្ភារជូនដល់ប្រជាពលរដ្ឋ ដែលបានធ្វើចត្តាឡីស័ក

ខេត្តរតនគិរី ៖ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តរតនគិរី សហការណ៍ជាមួយសសយកសាខាមន្ទីរសង្គមកិច្ចខេត្ត តំណាំងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ថង សាវុនប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តរតនគិរី បានចុះសួសុខទុក្ខ និងបានផ្តល់នូវសម្ភារ ជូនដល់ប្រជាពលរដ្ឋ ស្រីមេម៉ាយ និងកុមារ ដែលបានធ្វើចត្តាឡីស័ក នៅនឹងផ្ទះរបស់ខ្លួន ចំនួន៤គ្រួសារ ស្ថិតក្នុងស្រុកកូនមុំ ខេត្តរតនគិរី ។

អំណោយដែលបានផ្តល់នូវពេលនេះក្នុងមួយគ្រួសារទទួលបាន៖

អង្ករ ២៥ គីឡូក្រាម មីជាតិ១កេះ ទឹក ស៊ីអី១ដប ត្រីខ ១២កំប៉ុង សាប៊ូ ២ដុំ ជែលលាងដៃ១ដប ទឹកបរិសុទ្ឋ១យួរ ម៉ាស់១ប្រអប់ ភួយ១ មុង១ និងផ្ទាំងបែនណ័ចំនួន៤ផ្ទាំង ចងនៅខាងមុខផ្ទ្ទះប្រជាពលរដ្ឋដែលបានធ្វើចត្តាឡីស័ក។

ក្នុងពិធីសំណេះសំណាលជាមួយក្រុមគ្រួសារក្រុមការងារ បានជម្រាបជូនដល់ប្រជាពលរដ្ឋ និងអាជ្ញាធរ ថា៖ អំណោយចែកជូននាពេលនេះ គឺបានការឧបត្ថម្ភ និងយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាថ្នាក់កណ្តាល។ បន្ទាប់មកក្រុមការងារសូមស្នើសុំដល់បងប្អូនដែលបានធ្វើ ចត្តាឡីស័ក រយ:ពេល១៤ថ្ងៃនេះ សូមចូលរួមអនុវត្តអនាម័យជាប្រចាំ និងសូមតាមដានស្ថានភាពសុខភាពរបស់ខ្លួន បើមានអ្វីប្រែប្រួលសូមរាយការណ៍ ជូនដល់សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ជាពិសេសត្រូវចូលរួមអនុវត្តវិធានសុវត្តិភាព3 ការពារ 3កុំ ដែលប្រមុខរដ្ឋាភិបាលបានអំពាវនាវ។

ក្នុងនោះផងដែរ ប្រធាន និងអនុប្រធានសសយក ស្រុកបរកែវ បានចុះសួរសុខទុក្ខ និងនាំយកអំណោយគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់បុរសស្ត្រីចំនួន៧នាក់ កំពុងធ្វើចត្តាឡីសក័នៅមណ្ឌលចត្តាឡីសក័អនុវិទ្យាលយ័បរកែវ ក្នុងឱកាសនោះដែរក៏បានឧបត្ថម្ភថវិកាចំនួន ២០០,០០០រៀល ដល់កម្លាំងនគរបាល២នាក់ ដែលប្រចាំការការពារនៅមណ្ឌល ចត្តាឡីស័ក និងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាសង្កាត់ឡាបានសៀក បានរៀបចំពិធីផ្សព្វផ្សាយការយល់ដឹងពីវិធានការបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺ covid 19 ព្រមទាំងចែកម៉ាសនឹងសាប៊ូជូនដល់ប្រជាពលរដ្ឋនៅក្នុងកម្មវិធីផ្សព្វផ្សាយនោះដែរ។

សូមបញ្ជាក់ថា ម៉ាស់ដែលចែកជូននាឱកាសនោះគឺមានចំនួន 3400 ម៉ាស សាប៊ូលាងដៃចំនួន 400ដុំ ដោយក្នុងម្នាក់ៗទទួលបានម៉ាស់ចំនួន 10 និងសាប៊ូចំនួន1ដុំ។