
អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យដំណើរការស្ថាបនាផ្លូវឲ្យទៅជាផ្លូវកៅស៊ូ ២ខ្សែព្រមគ្នា នៅសង្កាត់ភ្នៀត និងសង្កាត់កោះពងសត្វ
ថ្ងៃចេញផ្សាយៈ March 25, 2021
ក្នុងពេលនៃដំណើរការស្ថាបនាផ្លូវនេះ ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យមើល ដើម្បីណែនាំបន្ថែមឲ្យការស្ថាបនាមានគុណភាពកាន់តែល្អ ឲ្យប្រជាពលរដ្ឋប្រើប្រាស់ បានទៅមុខយូរអង្វែង។
ផ្លូវចំនួន២ខ្សែនេះគឺ ខ្សែទី១ ពីសង្កាត់ព្រះពន្លា ទៅកាន់ចុងភូមិនៃសង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ក្រោមគម្រោងថវិកាអភិវឌ្ឍន៍ខេត្តប្រវែងប្រមាណ ១៣ ០០០ម៉ែត្រ និង ខ្សែទី២ តភ្ជាប់ពីឃុំឬស្សីក្រោក ស្រុកមង្គលបូរី មកកាន់សង្កាត់កោះពងសត្វ បន្តឆ្ពោះទៅកាន់ទីប្រជុំជនក្រុងសិរីសោភ័ណ ជាគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ប្រវែងប្រមាណ ៤០០០ ម៉ែត្រ បាននឹងកំពុងចាប់ផ្តើមដំណើរការស្ថាបនា ទៅជាផ្លូវក្រាលកៅស៊ូDBST៕