ព័ត៌មានជាតិ

ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អ៊ុំភឿន គុណវុឌ្ឍ អភិបាលរងខេត្ត អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី២១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម

ខេត្តកំពង់ចាម ៖ នាថ្ងៃព្រហស្បតិ៍ ០៧រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃ០៤ ខែកុម្ភះ ឆ្នាំ២០២១នេះ នៅសាលាខេត្តកំពង់ចាម ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អ៊ុំភឿន គុណវុឌ្ឍ អភិបាលរងខេត្ត តំណាង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី២១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សា លោក លោកស្រីប្រធាន អនុប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត លោកនាយក នាយករងរដ្ឋបាល និងលោក លោកស្រី នាយក នាយរង ទីចាត់ការ អង្គភាព និងមន្ត្រីពាក់ព័ន្ធចំណុះទីចាត់ការសាលាខេត្ត ជាច្រើនរូបទៀត ។

របៀបវារៈនៃកិច្ចប្រជុំ

១.ពិនិត្យ និងអនុម័ត សេចក្ដីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី២០ អាណត្តិទី៣ របស់ក្រុមប្រឹក្សា ។

២.ពិនិត្យ និងពិភាក្សាសេចក្ដីព្រាងរបាយការណ៍បូកសរុបការងារប្រចាំខែមករា និងទិសដៅ ខែកុម្ភៈ ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត ។

៣.ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំវិសាមញ្ញលើកទី០៧ អាណត្តិទី ៣ របស់ក្រុមប្រឹក្សា ។

៤.បញ្ហាផ្សេងៗ

-ប្រកាសតែងតាំង និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការ ក្នុងរចនាសម្ព័ន្ធសាលាខេត្ត តាមដីកាលេខ០០៤/២១ដក.តត របស់រដ្ឋបាលខេត្ត។

Leave a Reply

Your email address will not be published. Required fields are marked *