ព័ត៌មានជាតិ

ឯកឧត្តម សោម ពិសិដ្ឋ អញ្ជើញសួរសុខទុក្ខសមាជិកាក្រុមការងារយុវជនគណបក្សខេត្តកែប ដែលបានជួបឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍

ខេត្តកែប ៖ នារសៀលថ្ងៃអង្គារ ៥រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីបានទទួលដំណឹងថាមានសមាជិកាក្រុមការងារយុវជនគណបក្សខេត្តម្នាក់បានជួបឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរ ឯកឧត្តម សោម ពិសិដ្ឋ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តកែប បានដឹកនាំលោក លោកស្រីអនុប្រធាន និងសមាជិក សមាជិកាក្រុមការងារយុវជនគណបក្សខេត្តទៅសួរសុខទុក្ខដល់គេហដ្ឋានដែលជនរងគ្រោះដែលកំពុងសម្រាកព្យាបាល។ នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមបានផ្តល់អនុសាសន៍ណែនាំមួយចំនួនដល់ជនរងគ្រោះ ក៏ដូចជាយុវជនផ្សេងៗត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងពេលធ្វើដំណើតាមដងផ្លូវ ដោយត្រូវចូលរួមអនុវត្ត និងគោរពច្បាប់ចរាចរឱ្យបានត្រឹមត្រូវ មានការអនុគ្រោះគ្នាទៅវិញទៅមកនៅតាមដងផ្លូវ ជាពិសេសត្រូវពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវគ្រប់ពេលដែលធ្វើដំណើរដោយទោចក្រយានយន្ត ។

ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានពាំនាំនូវថវិការលើកទឹកចិត្ត និងគ្រឿងឧបភោគ បរិភោគមួយចំនួនជូនដល់ជនរងគ្រោះសម្រាប់សម្រួលដល់ការចំណាយថ្លៃព្យាបាល៕

Leave a Reply

Your email address will not be published. Required fields are marked *