ព័ត៌មានជាតិ

ឯកឧត្តម ភុន សារពេជ្រ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត អញ្ជើញចូលរួមក្នុងពិធីចែកជូនផ្ទះដល់គ្រួសារក្រីក្រ នៅភូមិបរក្នុង ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត

ខេត្តកំពត៖ ព្រឹកថ្ងៃច័ន្ទ ៤រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០២១ ឯកឧត្តម ភុន សារពេជ្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលនិងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត តំណាងឯកឧត្តម ជាវ តាយ ប្រធានគណបក្ស បានទៅចូលរួមក្នុងពិធីចែកជូនផ្ទះដល់គ្រួសារក្រីក្រ នៅភូមិបរក្នុង ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត ។

ឯកឧត្តម ហៀកម៉ា អនុប្រធានក្រុមការងារយុវជនខេត្ត និងជាប្រធានក្រុមការងារចុះជួយយុវជនស្រុក និងសហការី ព្រមទាំង លោក នង ស៊ីម ប្រធានគណបក្សស្រុក បានលើកឡើងក្នុងឱកាសនោះថា ផ្ទះនេះមានបណ្តោយ៧ម ទទឹង៥ម ព្រមទាំងសម្ភារៈគ្រឿងឧបភោគ បរិភោគជាច្រើនជូនលោកយាយ ហំ ឈូក អាយុ៧៦ឆ្នាំ និងជូន៥គ្រួសារទៀតនៅជិតគ្នាដែលខ្វះខាតជីវភាពក្រលំបាក។

ឯកឧត្តម ហៀក ម៉ា បានឯកភាពគ្នាក្នុងក្រុមការងារស្រុក ទើបការកសាងផ្ទះនេះសម្រេចបានលទ្ឋផលល្អប្រសើរ។

ឯកឧត្តម ភុន សារពេជ្របានកោត សរសើរ លើកទឹកចិត្ត ដល់ក្រុមការងារយុវជនគ្រប់ផ្នែកគ្រប់ថ្នាក់ ដែលបានលះបង់ថវិការស្មារតីស្រុះគ្នា ចលនាសប្បុរសជនធ្វើបានចេញជាលទ្ឋផលក្នុងកាជួយដោះការលំបាកជាមួយយុបជននិងប្រជាជនយើង។ នេះជាទង្វើល្អរបស់យុវជនគណបក្ស ជាការចែករំលែកក្នុង ការរួមសុខរួមទុក្ខជាមួយគ្នា៕

Leave a Reply

Your email address will not be published. Required fields are marked *