ព័ត៌មានជាតិ

ឯកឧត្តម​ ជាម ច័ន្ទសោភ័ណ្ឌ​ អភិបាលខេត្តត្បូងឃ្មុំ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ពិសេសប្អូនសិស្សានុសិស្ស ត្រូវចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩

រដ្ឋបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ បានសហការជាមួយអង្គការ GIZ រៀបចំទិវាលាងសម្អាតដៃនៅតាមគ្រឹះ ស្ថាន
សិក្សាឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ មានប្រសាសន៍លើកឡើងថា ការប្រារព្វទិវានេះពិតជាមានសារៈសំខាន់ណាស់ ព្រោះវាបានជួយជំរុញ និងលើកទឹកចិត្តបន្ថែមដល់បងប្អូនប្រជាពលរដ្ឋ និងប្អូនសិស្សានុសិស្សឱ្យចូលរួមរស់នៅមានអនាម័យជានិច្ច ដើម្បីសុខភាពល្អទាំងអស់គ្នា ។

ការរស់នៅមានអនាម័យ និងលាងសម្អាតដៃជាមួយសាប៊ូ គឺជាមធ្យោបាយដ៏មានប្រសិទ្ធ ភាព និងមិនត្រូវការចំណាយច្រើន ក្នុងការបង្ការ និងទប់ស្កាត់ជំងឺផ្សេងៗ ពិសេសក្នុងពេលថ្មីៗនេះ គឺជំងឺកូវីដ១៩ ពោលគឺ <

ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវផងដែរដល់ប្រជាពលរដ្ឋទាំងអស់ ពិសេសប្អូនសិស្សានុសិស្សត្រូវចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ឱ្យបានដាច់ខាតព្រោះវាកំពុងធ្វើឱ្យប៉ះពាល់ដល់សង្គមជាតិ និងប្រជាជនយ៉ាងខ្លាំង។

ឯកឧត្តមបញ្ជាក់ថា ក្រោមការដឹកនាំ និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតក្នុងកាលៈទេសៈបែបនេះ បានខិតខំយកចិត្តទុកដាក់សម្រួលសព្វបែបយ៉ាងដោយជួយឧបត្ថម្ភទាំងថវិកា និងការប្រកបរបរនានារបស់ប្រជាពលរដ្ឋ ធ្វើឱ្យកម្រិតជីវភាព នៅតែល្អប្រសើរជាធម្មតា។ ដូចអ្វីដែលសម្តេចបានលើកឡើងនោះគឺ សម្តេចមិនដែលរត់ចោលប្រជាពលរដ្ឋក្នុងគ្រាលំបាកនោះឡើយ ពោលគឺនៅពេលប្រជាពលរដ្ឋមានទុក្ខលំបាក សម្តេចលំបាកជាងយើងទៅទៀត ក្នុងនាមជាមេគ្រួសារប្រជាជនកម្ពុជាទាំងមូល៕

Leave a Reply

Your email address will not be published. Required fields are marked *