កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់​លេខ ១ លើ​ពិភពលោក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​និង​ការ​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​រឹង -១៩ ដែល​មាន​ពិន្ទុ ១/១

រាជធានីភ្នំពេញ ៖ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១នេះ ក្រសួងទេសចរណ៍ បានឲ្យដឹង​ថា ​កាលពី​ខែវិច្ឆិកា​ ឆ្នាំ២០២០កន្លងទៅ  ការិយាល័យ​សេដ្ឋកិច្ច​សេណេហ្គាល់ ​បាន​ចុះផ្សាយ​របាយការណ៍​ ស្តី​ពី ​ការ​ផ្តល់​ចំណាត់ថ្នាក់​ដល់​ប្រទេស​ ដែល​គ្រប់គ្រង​កូ​វីដ-១៩ បាន​ល្អ​បំផុត​នៅ​លើ​ពិភពលោក​។

តាមសេចក្តីក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍ របាយការណ៍ខាងលើ ក្នុង​នោះ​ប្រទេស​កម្ពុជា​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ ៣ បន្ទាប់ពី Saint Kitts និង Nevis ដែល​ជា​រដ្ឋ​តូច​នៃ​តំបន់​កា​រ៉ា​អ៊ុ​ប​និង​ស៊ី​ស្ស​ល​។

ជាង​នេះ​ទៅទៀត​កាលពី​ថ្ងៃទី២០ ខែធ្នូ ​ឆ្នាំ២០២០ កន្លងទៅ​ថ្មីៗនេះ ​ការិយាល័យ​សេដ្ឋកិច្ច​សេណេហ្គាល់​ដដែល​ បាន​ចុះផ្សាយ​របាយការណ៍​របស់​ខ្លួន​ជា​ថ្មី​ថា​“ កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់​លេខ ១ លើ​ពិភពលោក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​និង​ការ​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​រឹង -១៩ “ដែល​មាន​ពិន្ទុ ១/១ (១ ជា​ពិន្ទុ​ខ្ពស់​បំផុត​នៃ​ការ​ធ្វើ​ចំណាត់ថ្នាក់​) ក្នុងចំណោម ១៦៦ ប្រទេស​ជុំវិញ​ពិភពលោក​ បន្ទាប់មក​គឺ​ប្រទេស​ស៊ូដង់​ខាងត្បូង ​និង​ប្រទេស​ប៊្រុ​យ​ណេ​ ដែល​មាន​ពិន្ទុ ០,៩៩ ។

ក្រសួងទេសចរណ៍ បានលើកឡងថា ដោយ​មាន​ការគ្រប់គ្រង​យ៉ាង​ល្អ ​និង​ម៉ឺងម៉ាត់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ-១៩ ប្រទេស​កម្ពុជា​ បាន​ក្លាយជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស ​ដែល​មាន​សុវត្ថិភាព​បំផុត​ក្នុង​ការ​មក​ទស្សនា ​ទោះបី​នៅ​ក្នុងអំឡុងពេល​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ-១៩ ។

ក្រសួងបានបញ្ជាក់ថា ចំណាត់ថ្នាក់​នេះ​ជា​មោទនភាព​ជាតិ​មួយ​ផ្សេងទៀត​ របស់​ប្រទេស​កម្ពុជា ​និង​ជា​ឱកាស​ដ៏​ល្អ​ក្នុង​ការ​ផ្សព្វផ្សាយ​” កម្ពុជា​-ព្រះរាជាណាចក្រ​អ​ច្ឆ​រិ​យៈ​ ផ្តល់​ភាព​កក់ក្តៅ​ជូន​ដល់​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​នៅ​គ្រប់​កាលៈទេសៈ​ទាំងអស់​។

ជាមួយគ្នានោះក្រសួងទេសចរណ៍​ បានចូលរួម​អបអរសាទរ​យ៉ាង​ក្លៀវក្លា ​ចំពោះ​ការ​ជាប់​ចំណាត់ថ្នាក់​លេខ ១ លើ​ពិភពលោក ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ-១៩ របស់​កម្ពុ​ជា និង​ស្នើសុំ​ការ​គាំទ្រ ​និង​កិច្ច​សហប្រតិបត្តិការ​ពី​គ្រប់​ភាគី​ស្ថាប័ន​ពាក់ព័ន្ធ​ប្រតិបត្តិ​ករ​ទេសចរណ៍​ ដែ​គូ​អភិវឌ្ឍន៍​សាធារណជន​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ​អន្តរជាតិ​ក្នុង​ការ​ផ្សព្វផ្សាយ​ដំណឹង​ដ៏​រីករាយ​នេះ​ ដល់​ដៃគូ​ពាក់ព័ន្ធ​ទេសចរ​ជាតិ​អន្តរជាតិ​ទាំងអស់​ នៅ​ជុំវិញ​ពិភពលោក​ថា​“ កម្ពុជា ​ជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស ​ដែល​មាន​សុវត្ថិភាព​បំផុត​ក្នុង​ការ​មក​ទស្សនា​ក្នុងអំឡុងពេល​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​”៕