ឯកឧត្តម ភុន សារពេជ្រ ដឹកនាំកិច្ចប្រជុំអចិន្រ្តៃយ៍ នៃយុវជនគណបក្សខេត្តកំពត ដើម្បីពិនិត្យពិភាក្សា និង ឯកភាពលើការងារសំខាន់ៗមួយចំនួន របស់ក្រុមការងារយុវជនគណបក្សខេត្តកំពត

ខេត្តកំពត ៖ ព្រឹកថ្ងៃអាទិត្យ ១២រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ នៅមន្ទីរគណបក្សខេត្តកំពត ឯកឧត្តម ភុន សារពេជ្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានដឹកនាំកិច្ចប្រជុំអចិន្រ្តៃយ៍ នៃយុវជនគណបក្សខេត្តកំពត ដើម្បីពិនិត្យ ពិភាក្សា និងឯកភាព លើការងារសំខាន់ៗមួយចំនួន របស់ក្រុមការងារយុវជនគណបក្សខេត្តកំពត។
កិច្ចប្រជុំនេះ ឯកឧត្តម លោក ឧកញ្ញ៉ា លោកជំទាវ អស់លោក លោកស្រី ដែលជាថ្នាក់ដឹកនាំគ្រប់ថ្នាក់ បណ្តាក្រុង ស្រុក មានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការអនុវត្តគោលការណ៏គណបក្ស។