លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល អញ្ជើញជាអធិបតីភាពក្នុងពិធីបើកបវេសនកាស ឆ្នាំសិក្សាថ្មី ២០២០-២០២១ នៅវិទ្យាល័យហ៊ុនសែនស្អាង

ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាអ​ធិ​ប​តីភាពក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២០-២០២១ នៅវិទ្យាល័យ ហ៊ុន សែន ស្អាង ។

ក្នុងពិធីបើកបវេសនកាសឆ្នាំសិក្សាថ្មីនេះ លោកជំទាវ អភិបាលរងខេត្ត បានអានសាររបស់សម្ដេចអគ្គមហាសេនាបតី​តេ​​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២០-២០២១ ជូន​សិ​ស្សា​នុសិស្ស លោកគ្រូ អ្នកគ្រូ។

លោកជំទាវអភិបាលរងខេត្ត ក៏បានផ្ដាំផ្ញើដល់ប្អូនៗ សិស្សានុសិស្ស ទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់បន្ថែម ក្នុងការសិក្សាឆ្នាំថ្មីនេះ ដើម្បីបង្កើននូវចំណេះដឹងល្អៗ ដើម្បីអភិវឌ្ឍខ្លួនយើង អោយមានសមត្ថភាពល្អ រួមចំណែកការអភិវឌ្ឍន៍ប្រទេសជាតិ ។

លោកជំទាវអភិបាលរងខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ត្រូវបន្តការពារ និងទប់ស្កា​ត់​​​​ជម្ងឺកូវិដ-១៩ និងត្រូវបន្តរក្សាអនាម័យដោយលាងសម្អាតដៃនឹងសាប៊ូ អាល់កុល ឬជែលលាង អោយបានជាប្រចាំ រា​ល់​​​ពេលចេញពីផ្ទះ និងនៅទីប្រជុំជនត្រូវពាក់មាស់ និងរក្សាគម្លាតសុវត្តិភាពផងដែរ ។

សូមបញ្ជក់ថា ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២០-២០២១ នៅវិទ្យាល័យ ហ៊ុន សែន ស្អាង នាពេលនេះ លោកជំ​ទា​​​វអភិបាលរងខេត្ត ក៏បានឧបម្ថត្ភកង់ចំនួន ៥គ្រឿង ជូនដល់សិស្ស ៥នាក់ ដែលមានជីវភាពក្រីក្រ និងជូនរង្វាន់ដ​ល់​សិស្សឆ្នើមប្រចាំវិទ្យាល័យ ហ៊ុន សែន ស្អាង ចំនួន ១០នាក់ រួមនឹងថវិកាចំនួន ៥ម៉ឺនរៀលផងដែរ ។