លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល អញ្ជើញជាអធិបតីក្នុងពិធី សម្ភោធសាខាទី១៦ របស់ក្រុមហ៊ុន ខេ០១ រៀលអ៊ីស្ទែត អិលធីឌី សាខាខេត្តកណ្ដាល

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល អញ្ជើញជាអធិបតីក្នុងពិធី សម្ភោធសាខាទី១៦ របស់ក្រុមហ៊ុន ខេ០១ រៀល អ៉ីស្ទែត អិលធីឌី សាខាខេត្តកណ្ដាល ស្ថិតនៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

មានប្រសាសន៍នាឱកាសនោះដែរ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល ក៏បានសំដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះក្រុមហ៊ុន ខេ០១ រៀល អ៉ីស្ទែត អិលធីឌី ដែលបានបង្កើតសាខានៅក្នុងខេត្តកណ្ដាល។ ជាងនេះទៅទៀតលោកជំទាវក៏បានអំពាវនាវដល់បណ្ដា ក្រុមហ៊ុន អាជីវករ គ្រប់ប្រភេទដែលមានបំណងមកវិនិយោគក្នុងភូមិសាស្ត្រខេត្តកណ្ដាល អញ្ជើញមកដាក់ពាក្យធ្វើការវិនិយោគ ហើយអាជ្ញាធរក្រុង-ស្រុក និងអ្នកពាក់ព័ន្ធទាំងអស់សូមស្វាគមន៍ ព្រោះថាខេត្តកណ្ដាលកំពុងតែមានការអភិវឌ្ឍលើគ្រប់វិស័យ និងបន្ថែមសក្ដនុពលក្នុងការអភិវឌ្ឍ និងរីកចម្រើនក្នុងខេត្តបន្ថែមទៀត។

ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវអភិបាលរងខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តចូលរួម បង្ការ និងទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដោយលាងដៃឲ្យបានញឹកញាប់ជាមួយនឹងសាប៊ូ អាល់កុល ឬជែល ពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព។