ឯកឧត្តម សោម ពិសិដ្ឋ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកែប អញ្ជើញជាធិបតីប្រកាសសមាសភាពសេចក្តីសម្រេចក្រុមការងារយុវជនគណបក្សខេត្តកែប

ខេត្តកែប៖  នៅព្រឹកថ្ងៃសៅរ៍ ១១រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកែប បានរៀបចំពិធីប្រកាសសេចក្តីសម្រេចលេខ ០០១/២០ សសរ.​គប​.ខ​ក​​ ចុះ​ថ្ងៃអង្គារ ៧រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ របស់គណៈកម្មាធិការគណបក្សខេត្តកែប ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពក្រុមការងារយុវជនគណបក្សខេត្ត ក្រោមអធិបតីភាព ឯកឧត្តម សោម ពិសិដ្ឋ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកែប ។

អង្គពិធីប្រកបដោយកិត្តិយស នាឱកាសនេះផងដែរ ត្រូវបានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញាដែលជាអនុប្រធាន សមាជិកអចិន្រ្តៃយ៍ សមាជិក សមាជិកា ១២៣រូប ស្រី ១៧រូប ។

នៅក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្តម សោម ពិសិដ្ឋ បានណែនាំដល់សមាជិក សមាជិកាទាំងអស់ត្រូវចូលរួមបំពេញ បេសកកម្មក្នុងនាមជាយុវជនគណបក្សប្រកបដោយឆន្ទ: មនស្សការ និងណែនាំដល់ប្រធានក្រុមការងារយុវជនគណបក្សក្រុង ស្រុក ត្រូវរៀបចំកែសម្រួល និងបំពេញបន្ថែមនូវសមាសភាពក្រុមការងារយុវជនគណបក្សក្រុង ស្រុក ឃុំ សង្កាត់ និងសកម្មជនយុវជនគណបក្សភូមិឲ្យបានសមស្រប និងទាន់ពេលវេលាស្របតាមការណែនាំផងដែរ ។