រដ្ឋបាលស្រុកបន្ទាយស្រី កំពុងកែប្រែប្រជាការធ្វើកសិកម្មបែបធម្មជាតិ មកជាកសិទេសចរណ៍ ដើម្បីជាការទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរទៅកម្សាន្តទីនោះឱ្យបានកាន់តែច្រើន

ខេត្តសៀមរាប ៖ រដ្ឋបាលស្រុកបន្ទាយស្រីកំពុងកែប្រែប្រជា ពលរដ្ឋតាមមូលដ្ឋាន ពីការធ្វើកសិកម្មបែបធម្មជាតិ មកជាកសិទេស ចរណ៍ ដើម្បីជាការទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរទៅកម្សាន្តទីនោះឱ្យបានកាន់តែច្រើននិងដើម្បីរួម ចំណែកបង្កើនប្រាក់ ចំណូល ។

លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឱ្យដឹងថា បន្ទាយស្រីជាស្រុកមួយដែលមានសក្តានុពលទាំងវិស័យកសិកម្មផង រួមទាំងវិស័យទេសចរណ៍ផង ដូច្នេះរដ្ឋបាលស្រុកកំពុងជំរុញបងប្អូនប្រជាកសិករឱ្យប្រែក្លា យពីការធ្វើកសិកម្មបែបធម្ម ជាតិ មកជាកសិទេសចរណ៍ដោយកសិករអាចទទួលបាន ផលប្រយោជន៍ជាច្រើនទាំងការលក់ផលិតផលកសិកម្មរបស់ខ្លួន រួមទាំងទទួលបានចំណូលពីការចូលទស្សនាឬការស្នាក់នៅរបស់អ្នកទេសចរ ។

លោកបញ្ជាក់ថា ដើម្បីសម្រេចបានគោលដៅនេះ ប្រជាកសិករ ត្រូវបើកចិត្តទទួលយកបទពិសោធថ្មីៗ ព្រមទាំងការរៀបចំទីតាំងឱ្យមានភាពទាក់ទាញ។

លោកបន្តថា ជាផ្នែកមួយនៃយុទ្ធសាស្ត្រប្រែក្លាយកសិកម្មនៅក្នុងស្រុកបន្ទាយស្រីឱ្យទៅជាដែនដីកសិទេសចរណ៍ដ៏គួរឱ្យទាក់ទាញ ជាគម្រោងសាក ល្បងមួយ ស្ថិតនៅក្នុងចង្កោមនៃគំនិតផ្តួចផ្តើមជាច្រើនទៀតដែលរដ្ឋបាលស្រុកបានសហ ការជាមួយអង្គការដៃគូ និងអ្នកបច្ចេកទេសកសិកម្ម ដើម្បីតម្រង់ទិស និងផ្តល់ជំនួយគាំ ទ្រទាំងផ្នែកបច្ចេកទេស និងផ្នែកទីផ្សារ សំដៅធ្វើយ៉ាងណាឱ្យសហគមន៍កសិករនៅក្នុងស្រុកមានភាពជឿជាក់និងអាចឈោងចាប់យកសក្តានុពលនៃការធ្វើកសិកម្មសម្រាប់បម្រើឱ្យវិស័យទេសចរណ៍បាន ។

រដ្ឋបាលស្រុកបានធ្វើការទម្រង់ទិស ដើម្បីឱ្យប្រជាពលរដ្ឋងាកមកដាំដំណំាមួយចំនួនដែលអ្នកទេសចរចូលចិត្ត ដូចជាផ្លែឪឡឹក សាវ ម៉ាវ ធុរេន ត្រសក់ផ្អែម ដោយ សារដំណាំប្រភេទនេះត្រូវជាមួយអ្នកទេសចរ ជាជាងការទាល់តែធ្វើស្រែ ឬដំឡូងមី ឬកៅស៊ូ ឬស្វាយចន្ទី ដែលជាប្រភេទកសិកម្មបែបឧស្សាហ កម្មដើម្បីរៀបចំការងារនេះឱ្យបានល្អទាមទារឱ្យអ្នកដែលធ្វើនេះរៀបចំកន្លែងរបស់គាត់ឱ្យមានភាពទាកទាញផង ព្រោះថាកសិទេសចរណ៍ផ្តោតខ្លាំងទៅលើការលក់រាយទេ មិន មែនដូចកសិឧស្សាហកម្មដែ លផ្តោតលើការងារបោះដុំ ដល់ពេលភ្ញៀវទេសចរមក លេងអាចដកស្រង់បទពិសោ ធន៍ ស្នាក់នៅក្នុងចម្ការ គេអាចទិញរបស់ហ្នឹងពេលគេមក លេង នេះជាជ្រុងមួយនៃកសិទេសចរណ៍ដែលយើងជំរុញ» ។

លោកអភិបាលស្រុកបន្ទាយ ស្រី បានបញ្ជាក់ដែរថា កន្លង មក គំនិតផ្តួចផ្តើមជាច្រើនត្រូវបានបង្កើតឡើងក្នុងគោលបំ ណងជំរុញ និងផ្សព្វផ្សាយពីចក្ខុវិស័យកសិទេសចរណ៍ និងបង្កើតឱ្យមានផ្លែឈើតំបន់ និងម្ហូបអាហារតំបន់ ដូចជាការចែក និងដាំដើមឈើហូបផ្លែ មាន ត្រសក់ ផ្អែម ទុរេន សាវម៉ាវ ឪឡឹកពូជ ក្រូចតៃវ៉ាន់ តាង៉ែន ល្ហុងហូល្លង់ ខ្នុរការ៉ុត ការដាំបន្លែធម្មជាតិ និងការចិញ្ចឹមសត្វជាដើម។

គួរជម្រាបផងដែរថា ស្រុកបន្ទាយស្រីមានចម្ងាយប្រមា ណជាង១០គីឡូម៉ែត្រ ពីក្រុងសៀមរាប ទីនោះមានប្រាសាទបុរា​ណ និងទីកន្លែងកម្សាន្តជាច្រើនទៀត ដែលអាចទាក់ ទាញចំណាប់ភ្ញៀវទេសចរទៅកម្សាន្តជាហូរហែ៕