ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាល ខេត្តក្រចេះ បានឱ្យដឹងថា ក្រោយថ្ងៃជ័យជម្នះ ៧មករា ១៩៧៩ ខេត្តក្រចេះក៏ដូចជា រាជធានី ខេត្តដទៃទៀតដែរ មានការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសលើហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យជាដើម

ខេត្តក្រចេះ ៖ ឯកឧត្តម  វ៉ា ថន អភិបាលនៃគណៈអភិបាល ខេត្តក្រចេះ បានឱ្យដឹងថា  ក្រោយថ្ងៃជ័យជម្នះ ៧មករា ១៩៧៩ ខេត្តក្រចេះក៏ដូចជា រាជធានី ខេត្តដទៃទៀតដែរ មានការអភិវឌ្ឍលើគ្រប់វិស័យ  ពិសេសលើហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យជាដើម។

ឯកឧត្តម  វ៉ា ថន បានប្រាប់វិទ្យុជាតិកម្ពុជាថា ការរីកចម្រើនលើគ្រប់វិស័យនេះដោយសារតែរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយរក្សាបានសុខសន្តិភាព ពេញលេញ និងផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគមកកម្ពុជា និងធ្វើឱ្យកម្ពុជាអាចមានឱកាសបង្កើនធនធានមនុស្សយ៉ាងរឹងមាំ។

«៧មករាក៏បាននាំមកការនូវការអភិវឌ្ឍលើគ្រប់វិស័យ ៧ មករា ១៩៧៩ គឺយើងមានអ្វីៗទាំងអស់គ្នានៅថ្ងៃនេះដោយគ្មានជនណាឬកម្លាំងណាអាចបំភ្លេចបានឡើយ នេះជាសច្ចធម៌ប្រវត្តិ សាស្ត្រ ហើយការឆ្លងកាត់នេះ ក៏ដូចជាការបើកផ្លូវឈានទៅការអភិវឌ្ឍន៍នូវគោលនយោ បាយឈ្នះឈ្នះក្នុងការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាបញ្ចប់បាននៅសង្រ្គាមទាំងស្រុងដោយគ្មានការបង្ហូរឈាមសូម្បីតែចំណាយគ្រាប់កាំភ្លើងតែមួយគ្រាប់ក៏យើងមិនចំណាយដែរ។សន្តិភាពនេះជាសន្តិភាពមានអត្ថន័យជាប្រវត្តិសាស្រ្តធំធេងណាស់ សមដូចគេថាមានសន្តិភាពមានការអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាពនិងផ្លែផ្កា”។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ខេត្តក្រចេះ បាននិងកំពុងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ  ហើយក៏ជាខេត្តគោលដៅនៃតំបន់ទេសចរណ៍ និងការវិនិយោគប្រកបដោយភាពទាក់ទាញផងដែរ៕