ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បន្តការចុះពិនិត្យស្ថានភាពគម្រោងសាងសង់ផ្លូវជាតិលេខ៣ ចំណុចស្ពានលេខ៣ (ស្ពាន៧មករា) ក្នុងខេត្តកណ្តាល

ខេត្តកណ្តាល ៖ នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមការងារបច្ចេកទេស បន្តចុះពិនិត្យស្ថានភាពគម្រោងសាងសង់ផ្លូវជាតិលេខ៣ ត្រង់ចំណុចស្ពានលេខ៣ (ស្ពាន៧មករា) នៅក្នុង​ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដើម្បីទទួលបាននូវគុណភាពតាមស្តង់ដារបច្ចេកទេស ដែលអាចប្រើប្រាស់​យូរអង្វែង ។