ពិធីបុណ្យឆ្លងឆ្នាំសកលថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២០ ឈានចូលឆ្នាំ២០២១នេះ ភ្ញៀវទេសចរ​ប្រមាណ​៥ម៉ឺននាក់ មកកម្សាន្ដនៅខេត្តព្រះសីហនុ

ខេត្ត​ព្រះសីហនុ​៖​ លោក​ តាំង​​ សុចិត្រគ្រឹស្នា​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​ បាន​ឱ្យ​ដឹង​ថា​ ភ្ញៀវទេសចរ ដែលមកកម្សាន្ដនៅខេត្តព្រះ​សី​ហនុ ក្នុងពិធីបុណ្យឆ្លងឆ្នាំសកលថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២០ ឈានចូលឆ្នាំ២០២១នេះ​ មាន​ប្រមាណ​៥ម៉ឺននាក់ ដែលក្នុងនោះ ភ្ញៀវទេសចរសរុ​បចំនួន៣៦,៨៤៨នាក់កើនឡើង២៣,៧៣% ធៀបនឹងឆ្នាំ ២០១៩​ ។ ក្នុង​នោះភ្ញៀវជាតិ៣៥,២៧៨នាក់កើនឡើង៥៦,៧៩%ធៀបនឹងឆ្នាំ ២​០​១​៩ ភ្ញៀវបរទេស ១,៥៧០នាក់ ថយចុះ៧៨,៤៣% ធៀបនឹងឆ្នាំ២០១៩ ។​ លោក​បន្តថា​ ភ្ញៀវចូលតាមព្រលានយន្ត ហោះអន្តរជាតិក្រុងព្រះសីហ​នុ​ ​០១ជើង មានសរុប ២៣នាក់ ( ចិនទាំងអស់) ។

​លោក​ តាំង​​ សុចិត្រគ្រឹស្នា​ បាន​ឱ្យ​ដឹង​ទៀត​ថា​ ភ្ញៀវទេសចរទៅកម្សាន្តតាម កោះនានាមានចំនួនសរុប ២,១៣៣នាក់ ថយចុះ២០,៧៣% ធៀ​​​​បនឹងឆ្នាំ២០១៩ ភ្ញៀវជាតិ១,៨៥០នាក់ កើនឡើង៥,៧១% ធៀបនឹងឆ្នាំ២០១៩ ភ្ញៀវបរទេស២៨៣នាក់ ថយចុះ៦៩,៩២ ធៀបឆ្នាំ២០១៩
​ ភ្ញៀ​វ​ទៅកម្សាន្តតាមបណ្តាឆ្នេរ និង រមណីយដ្ឋាននានាសរុប ៣០,៦២៣នាក់ កើនឡើង១៣០,៨៥% ធៀបនឹងឆ្នាំ២០១៩​ ។ ភ្ញៀវជាតិ ២៩,២​៧​៨​នាក់ កើនឡើង១២៨,៤៦% ធៀបនឹងឆ្នាំ២០១៩ភ្ញៀវបរទេស១,៣៤៥នាក់ កើនឡើង១៩៨,៨៨% ធៀបនឹងឆ្នាំ២០១៩៕