ព័ត៌មានជាតិ

ជាមួយកិច្ចខិតខំប្រឹងប្រែងជារួម សូមបងប្អូនទាំងអស់គ្នាត្រូវមានជំនឿយ៉ាងមុតមាំថា យើងនឹងទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ហើយយើងនឹងងើបឡើងវិញយ៉ាងរឹងមាំជាមួយគ្នា!

រាជធានីភ្នំពេញ ៖ នាថ្ងៃសៅរ៍ ៥រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ១៩ ក្រោមការដឹកនាំផ្ទាល់របស់ឯកឧត្តមហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) សហការជាមួយសាលារាជធានីភ្នំពេញ អាជ្ញាធរខណ្ឌច្បារអំពៅ បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយអប់រំសុខភាព ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងពីសុខភាពរស់នៅប្រចាំថ្ងៃនូវវិធានការណ៍ការពារជំងឺកូវីដ ១៩ ការពាក់ម៉ាស់ បាញ់អាកុល លាងដៃនឹងសាប៊ូអោយបានញឹកញាប់ ការធ្វើចត្តាឡីស័ក និងគំលាតសុវត្ថិភាពអោយបានត្រឹមត្រូវ ដល់សហគមន៍បឹងឈូក ១-២ ស្ថិតក្នុងភូមិបឹងឈូក សង្កាត់នរោធ ចំនួន ១១១គ្រួសារ និង ភូមិវាលស្បូវ សង្កាត់វាលស្បូវ ចំនួន ៣៥១ តាមខ្នងផ្ទះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕

Leave a Reply

Your email address will not be published. Required fields are marked *