ព័ត៌មានជាតិ

លោក ង៉ូវ សេងកាក់ ដឹកនាំក្រុមការងារចម្រុះខេត្តសៀមរាប ចុះត្រួតពិនិត្យ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងវិស័យទេសចរណ៍ នៅខេត្តសៀមរាប

ខេត្តសៀមរាប ៖ នាយប់​ថ្ងៃ​១០​រោច ខែ​ក​ត្ដិក ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​អង្គារ ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ លោក ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បានដឹកនាំក្រុមការងារ​ចម្រុះ​ខេត្តសៀមរាប ​ចុះ​ត្រួតពិនិត្យ និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​វិស័យ​ទេសចរណ៍ នៅ​ខេត្តសៀមរាប​។

​នៅ​ឱ​កាលនោះ​លោក ង៉ូ​វ សេង​កាក់ បាន​ថ្លែងអំណរគុណ​ដល់​បណ្តា ម្ចាស់​អាជីវកម្ម KTV ក្លឹប​កម្សាន្ត (​ខារ៉ាអូខេ រង្គសាល ឌី​ស្កូ​តែ​ក បៀរហ្គាឌិន​) នៅក្នុង​ភូមិសាស្ត្រ​ក្រុង​សៀមរាប ទាំងអស់ ដែល​បាន​ចូលរួម​សហការ ផ្អាក​អាជីវកម្ម​ជា​បណ្តោះអាសន្ន តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល ក្រសួងទេសចរណ៍ និង​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្តសៀមរាប​។​

​ក្រុមការងារ​ចម្រុះ​នឹង​បន្ត​ចុះ​ត្រួតពិនិត្យ​ជាប្រចាំ នៅតាម​មណ្ឌល​កម្សាន្ត​ទេសចរណ៍​មនុស្សពេញវ័យ ក្នុង​មូលដ្ឋាន​ខេត្តសៀមរាប​។​ ការចូលរួមរ​បស់បង​ប្អូន បានបង្ហាញ​ពី​ឆន្ទៈ​ចូលរួម​បង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ កុំឱ្យ​ឆ្លង​ចូល​សហគមន៍​យើង និង​បាន​ចូលរួម​គិតគូរ​អំពី​សុវត្ថិភាព​សង្គម ដោយ​ភាព​ទទួលខុសត្រូវ​ផងដែរ​៕​

Leave a Reply

Your email address will not be published. Required fields are marked *