ព័ត៌មានជាតិ របាយកាណ៍ទូទៅ

លោក​ ទី ប៊ុន​ឡង់មេគ​យច្រកទ្វារ​អន្តរជាតិព្រំប្រព្រឹត្តអំពើពុករលួយ ​ឃុបឃិតឲ្យឈ្មួញធំ​ៗ​នាំចូល ទំនិ​ញគេច​​ពន្ធទំនិញ​បង់ពន្ធមិ​នគ្រប់ ​យ៉ាងច្រើនសន្ធឹកសន្ធាប់

ខេត្ត​ប៉ៃលិនៈ ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ​ ខេត្ត​ប៉ៃលិន បាន​បង្ហើប​ឲ្យ​ដឹងថា ចាប់តាំងពី​លោក ទី ប៊ុន​ឡង់ ទទួល បាន​តំណែង​ជា​ប្រធានការិយាល័យ​ គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ រួចមក​គឺ​លោក ទី ប៊ុន​ឡង់ ប្រើ​តួនា ទី​និង​អំណា ច​របស់ខ្លួន ​ប្រព្រឹត្ត​អំពើពុករលួយ​តាមច្រើន​រូបភាព​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មួយរយៈ​ពេល​ចុង​ក្រោយនេះ​លោក ទី ប៊ុន​ឡង់ ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​ដោយមាន​ការសម្របសម្រួល​ពី​សំណាក់​ក្រុម​គយ​ចល័ត​នៅក្នុង​ខេត្ត​ប៉ៃលិន​ទៀតផង​។

បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​ករណី​លោក ទី ប៊ុន​ឡង់ មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។

មន្ត្រី​គយ​នៅក្នុង​ខេត្ត​ប៉ៃលិន មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា មកដល់ពេលនេះ​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ លោក ទី ប៊ុន​ឡង់ ដែលមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក សំ សុវណ្ណារិទ្ធ ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​តាមច្រើន​រូបភាព​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន​ទំនិញ​ដែល​ឈ្មួញ​ធំៗ​នាំចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំ បង់ពន្ធ​ត្រឹម​៣៥​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ ក្រៅពីនេះ​គឺ​ឈ្មួញ​ឃុបឃិត​បែងចែក​ផលប្រយោជន៍​លើ​តុ​ក្រោម​តុ​ជាមួយ​លោក ទី ប៊ុន​ឡង់ យ៉ាង​សុខ​ស្រួល​តែម្តង​។ ផ្ទុយទៅវិញ​លោក ទី ប៊ុន​ឡង់ និង​បក្ខពួក​បានធ្វើការ​គាបសង្កត់​យ៉ាងខ្លាំង​ក្លា​ទៅលើ​ឈ្មួញ​និង​អាជីវករ​តូចតាច ក៏ដូចជា​ពលរដ្ឋ​ដែល​នាំចូល​ទំនិញ​បន្តិចបន្តួច​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំ ដើម្បី​បាន​ប្រាក់ចំណូល​ចិញ្ចឹមជីវិត​ដោយ​ពុំមាន​ការយោគយល់​ឡើយ​។

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ទី ប៊ុន​ឡង់ បាន​ឲ្យ​ដឹងថា​លោក ទី ប៊ុន​ឡង់ មាន​ខ្នងបង្អែក​ដែលមាន​ឥទ្ធិពល​ខ្លាំងក្លា​ជាង​លោក គុណ ញឹម ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ទៅទៀត​ដូច្នេះហើយ​ទើប​លោក ទី ប៊ុន​ឡង់ ហ៊ាន​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ក្រអឺតក្រទម​។ ជាក់ស្ដែង​ទោះបី​លោក ទី ប៊ុន​ឡង់ ប្រើ​អំណាច​និង​តួនាទី​របស់ខ្លួន​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​ក៏ដោយ ក៏​លោក គុណ ញឹម ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់ ហើយ​សូម្បីតែ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ដែរ​។ ទន្ទឹមនឹងនេះ​លោក សំ សុវណ្ណារិទ្ធ ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន គឺជា​អ្នកសម្របសម្រួល​ឲ្យ​លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត​របស់ខ្លួន ហើយ​មានការ​បែងចែក​ផលប្រយោជន៍​យ៉ាង​ត្រជាក់ចិត្ត​។

 

Leave a Reply

Your email address will not be published. Required fields are marked *