ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះ​វិហារ នាំយកអំណោយមនុស្សធ​ម៌​ទៅផ្តល់ជូនប្រជាពលរដ្ឋមានជីវ​ភា​ពខ្វះខាត សរុបចំនួន១​​០៨គ្រួ​សា​រ​ ក្នុងស្រុកឆែប

ខេត្តព្រះវិហារ ៖ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ១៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ ឯ​ក​ឧត្តម មាស សុភា ទេសរដ្ឋ​មន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានកិត្តិ​យ​សសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ អមដំណើរដោយឯកឧត្តមប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការ សា​ខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ និងក្រុមការងារ បាននាំយកអំណោយមនុស្ស​​​ធម៌ទៅផ្តល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង អ្នករស់នៅជា​មួយមេរោគអេដស៍ កុមារកំព្រា សរុបចំនួន១០៨គ្រួ​សារ នៅឃុំម្លូព្រៃមួយ, ឃុំម្លូព្រៃពីរ, ឃុំសង្កែពីរ ដែលស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ។

នាឱកាសនោះ ឯកឧត្តមប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជានិ​ច្ច “ពោលគឺទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។

ឯកឧត្តម ក៏បានណែនាំឲ្យថែរក្សាសុខភាព ត្រូវមានអនាម័យ និងលាងសម្អាតដៃជាមួយសាប៊ូឱ្យបានជាប់ជាប្រចាំ ចូលរួមការពារ ទប់ស្កាត់មេរោគកូវីដ-១៩ តាមការណែ​នាំ​រ​ប​ស់ក្រសួងសុខាភិបាល។

អំណោយដែលផ្តល់ជូននាឱកាសនោះ ដោយក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកស៊ីអ៉ីវ១យួរ និងថវិកាចំនួន ២០,០០០រៀល។ ក្នុ​ង​នោះគ្រួសារអាទិភាពចំនួន១០គ្រួសារទទួលបានបន្ថែមនូវ៖ សារុង១, ភួយ១, ក្រមា១, មុង១ និងថវិកា ២០០,០០០រៀល និងប្រគេនព្រះសង្ឃ៖ អង្ករ២បេ, មី២កេស, ត្រី​​​​​​​ខ២យួរ, ទឹកសុទ្ធ២កេះ, ទឹកផ្លែឈើ២កេះ, ថវិកា ២០០,០០០រៀល និងយាយជីតាជី០៤នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២០,០០០រៀល៕ ប្រភពពី មន្ទីរព័ត៌មានខេត្តព្រះ​វិហារ

Leave a Reply

Your email address will not be published. Required fields are marked *