ព័ត៌មានជាតិ

ប្រជាពលរដ្ឋអំពាវនាវឲ្យលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ចា​ត់​វិធានការទប់ស្កាត់ករណីឈ្មួញចា​ក់​​​​​ដីលុបបឹងចំនួន៧នៅឃុំពុកប្ញស្សី ស្រុកខ្សាច់កណ្តាល ធ្វើជាកម្មសិទ្ធិ

ខេត្តកណ្តាល ៖ ប្រភពពីប្រជាពលរដ្ឋនៅភូមិពុកប្ញស្សីលើ ភូមិពុកប្ញស្សីកណ្តាល និង ភូមិពុកប្ញស្សីក្រោម​ ឃុំពុកប្ញស្សី ស្រុកខ្សាច់​ក​​​​​ណ្តា​ល បាន​ឲ្យដឹងថា បឹងចំនួន៧​ក​ន្លែ​ង​ក្នុងមូលដ្ឋានពួកគាត់ ត្រូវឈ្មួញជីកអាចម៍ដីនៅតំបន់មេទឹកដឹកជញ្ជូនមកចា​ក់​លុ​ប​​​យកធ្វើជាកម្មសិទ្ធិយ៉ាងអនាធិបតេយ្យ។ ក្នុងនោះមានទាំងក្រុមហ៊ុនដែលមានថៅកែជាជនជាតិកូរ៉េ កំពុងធ្វើសកម្មភាពលើ​ក​​ទំ​​​ន​ប់ចាក់លុបដីបឹង យកធ្វើជាកម្មសិទ្ធិឯកជនយ៉ាងស្រួលៗ ព្រោះមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីអាជ្ញាធរថា្នក់ឃុំ និ​ង​​ថា្ន​​​​​​​​ក់ស្រុ​ក​។

ប្រភពពីលោក អាង លីឡេង មេឃុំពុកប្ញស្សី បានឲ្យដឹងថា ករណីគ្រឿងចក្រជីកយកអាចម៍ដីពីតំបន់មេទឹកប្រមូលខ្លា គឺលោ​ក​មិ​​​​​​ន​ហ៊ានអនុញ្ញា​ត​​​​នោះទេ ប៉ុន្តែលោក ប៊ុន ផេ​​​​​​ង អភិបាលស្រុកខ្សាច់កណ្តាល ជាអ្នកអនុញ្ញាតឲ្យឈ្មួញជីកដីទំហំ៦ហិកតាដើម្បី​ចា​ក់ធ្វើផ្លូវក្នុងមូ​ល​ដ្ឋាន។ ក៏ប៉ុន្តែជាក់ស្តែងឈ្មួញមិនបានដឹកជញ្ជូនអាចម៍ដីធ្វើផ្លូវនោះទេ​ ហើយបែរជាដឹកជញ្ជូនអាចម៍ដីពីតំ​ប​ន់​មេទឹកយកទៅចាក់លុបបឹង៧កន្លែ​ងក្នុងភូមិចំនួន៣នៃឃុំពុករប្ញស្សី ទៅវិញ។ ប្រភពខ្លះបានលើកឡើងថា លោក អាង លី​ឡេ​ង មេ​ឃុំពុកប្ញស្សី កំពុងដោះសាយករួចខ្លួនព្រោះទា​ល់​តែមានការឃុបឃិតពីមេឃុំ និងអភិបាលស្រុកទើបឈ្មួញហ៊ានធ្វើអ្វីៗ​តា​មអំពើចិត្ត។

ប្រជាពលរដ្ឋបានឲ្យដឹងថា បឹងចំនួន៧កន្លែងដែលឈ្មួញចាក់ដីលុបនោះ គឺជាតំបន់ដែលអ្នកភូមិប្រកបរបរនេសាទនិងដាំដំ​ណាំ​កសិកម្មផ្សេងៗក៏ដូចជាធ្វើស្រែប្រាំងផងដែរ ហើយឥឡូវនេះមានក្រុមហ៊ុនកូរ៉េកំពុងដឹកដីចាក់លុបបឹងយ៉ាងរលូន។

ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ក៏ដូចជាក្រសួងនិងស្ថាប័នពាក់ព័ន្ធចា​ត់​​វិ​ធានការទប់ស្កាត់ប្រកបដោយប្រសិទ្ធ​ភា​​​​ពមុនពេលបឹងចំនួន៧ក្នុងឃុំពុកប្ញស្សី ធ្លាក់ក្នុងកណ្តាប់ដៃឈ្មួញនិងក្រុមហ៊ុន។ ជានេះ​​​​​ទៅទៀតលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល មិនគួរបណ្តោយឲ្យមន្ត្រី​អា​ជ្ញា​ធរថ្នាក់ឃុំថ្នាក់ស្រុកឃុបឃិតគ្នាធ្វើអ្វីៗតា​ម​អំ​ពើចិត្តទៀតទេ ព្រោះលោក ប៊ុន ផេង ឃុបឃិតឲ្យឈ្មួញចាក់ដីលុបបឹងច្រើនកន្លែងមកហើយនៅស្រុ​កខ្សាច់កណ្តាល ៕

Leave a Reply

Your email address will not be published. Required fields are marked *