ព័ត៌មានជាតិ

លោកពិន តន បើកសង្វៀនបញ្ជល់​មា​ន់និងវង់អាប៉ោងយូគីជាយូរណា​ស់​​​ម​កហើយ ប៉ុន្តែសមត្ថកិច្ចក្រុងបា​ន​លុង ខេត្តរតនគិរី រក្សាទុកមិនប​ង្ក្រាប!!!

ខេត្តរតនគិរី ៖ ប្រភពពីប្រជាពលរដ្ឋក្នុងក្រុងបានលុង ខេត្តរតនគិរី បានឲ្យដឹងថា សង្វៀនបញ្ជល់មាន់ ក៏ដូចជាវង់អាប៉ោង និ​ង​យូគី ទ្រង់ទ្រាយធំនៅចំណុចចម្ការកៅស៊ូ ភ្នំ​អូ​រ​ត្រាវ ក្រុងបានលុង នៅតែដំណើរការយ៉ាងពេញបន្ទុក ព្រោះសមត្ថកិច្ចនិងម​ន្ត្រី​អា​ជ្ញាធរមិនចាត់វិធានការបង្ក្រាបឡើយ។ ប្រជាពលរដ្ឋបានឲ្យដឹងថា លោកឧត្តមសេនី​យ៍​ទោ​ យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី និងលោក ថង សាវុន អភិបាលខេត្តរតនគិរី កំពុងបណ្តោយឲ្យឈ្មោះ ពិន តន បើកល្បែងស៊ីសងខុសច្បាប់នៅចំ​ណុ​ចភ្នំ​អូ​​រត្រាវ យ៉ាងរលូន។ ប្រភពខ្លះបានឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីអាជ្ញាធរនិងសមត្ថកិ​ច្ច​ពុ​ក​​​​​រលួយទេនោះ គឺឈ្មោះ ពិន តន មិនអាចបើកស​ង្វៀ​នបញ្ជល់មាន់វង់អាប៉ោងយូគី នៅចំណុចភ្នំអូរត្រាវ តាមអំពើចិត្តបាន​ទេ​។​

តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា ក្នុងមួយថ្ងៃៗមានអ្នកជិះម៉ូតូរាប់រយគ្រឿង និងជិះរថយន្តទំនើបៗរាប់សិនគ្រឿង ចូលទៅលេងល្បែងបញ្ជល់មាន់អា​ប៉ោ​ង​និងយូគី នៅចំណុចភ្នំអូរត្រាវ ក្រុងបានលុង យ៉ាងពពាក់ពពូនគ្មានខ្លាចឆ្លងជំងឺ​កូ​​​វី​ដ-១៩ នោះទេ។ ចំណែក អធិការនគរបាលក្រុងបានលុង ក៏ដូចជាអភិបាលក្រុងបាន​លុ​​​​​ង និងលោក យិន ចំណាន ស្នងការ​ន​​​គ​​របាលខេត្តរតនគិរី បណ្តោយឲ្យឈ្មោះ ពិន តន បើកល្បែងស៊ីសងខុសច្បាប់យ៉ាងសុខស្រួល។ ដូច្នេះហើយទើបប្រជាពលរដ្ឋក្នុង​ក្រុ​ងបានលុង ខេត្តរតនគិរី អំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជា​​​តិ ចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ក្នុងក្រុងបានលុង ប្រកប​ដោ​យប្រសិទ្ធភាព។​

បើតាមការកត់សម្គាល់របស់ប្រជាពលរដ្ឋក្នុងក្រុងបានលុង ខេត្តរតនគិរី បានឲ្យដឹងថា ចាប់តាំងពីឈ្មោះ​ ពិន តន បើកសង្វៀ​ន​​​បញ្ជល់មាន់និងវង់អាប៉ោងយូគី នៅចំណុចភ្នំ​អូ​រត្រាវ យ៉ាងពេញបន្ទុករួចមក គឺអំពើចោរកម្មនិងបទល្មើសផ្សេងៗកំពុងកើត​ឡើ​​ងគួរឲ្យភ័យខ្លាច។ មានការសង្ស័យថា មន្ត្រីធំៗមួយចំនួនជាពិសេសសមត្ថកិច្ចក្នុងខេត្តរត​ន​គិរី ទទួលផលប្រយោជន៍ពីឈ្មោះ ពិ​​ន តន ជាប្រចាំ ទើបបណ្តោយឲ្យបុគ្គលម្នាក់នេះបើកល្បែងស៊ីសងខុសច្បាប់បំផ្លាញសន្តិសុខសង្គមតាមអំពើចិត្ត។ ប្រជាពល​រ​ដ្ឋ​បានលើកឡើងថា ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការនគរបាលជាតិ មិនគួរមើលរំ​ល​ងភាពអសកម្មរបស់លោក ថង សាវុន អភិបាលខេត្តរតនគិរី និងលោក យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី ដែលប​ណ្តោ​​​យឲ្យល្បែងស៊ីសងខុងច្បាប់កើតឡើងយ៉ាងរាលដាលនោះទេ ៕

Leave a Reply

Your email address will not be published. Required fields are marked *