ព័ត៌មានសុខភាព និងសម្រស់

ឈ្មួញនៅតែបន្តធ្វើសកម្មភាពដឹកជ​ញ្ជូនឈើពី ខេត្តព្រះវិហារយ៉ាងពេ​ញបន្ទុក ព្រោះមន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធ ចាត់ទុកក្រុ​ម​ឈ្មួ​​​ញទាំងនោះជាប្រភពចំណូលដ៏សំ​ខាន់របស់ពួកគេ

ខេត្តឧត្តរមានជ័យ ៖ ប្រភពពីប្រជាពលរដ្ឋក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ព្រៃឈើដែលនៅសេសសល់ក្នុងស្រុកត្រពាំងប្រាសាទ កំពុងរងការបំ​ផ្លាញយ៉ាងមហន្តរាយ ព្រោះមន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធមិនចាត់វិធានការបង្ក្រាបឡើយ។ ទន្ទឹមនឹងនេះឈ្មួញមួយចំនួនបានធ្វើសកម្មភាពដឹកជញ្ជូនឈើចេ​ញ​ពីខេត្តព្រះវិហារ ឆ្លងកាត់ស្រុកត្រពាំងប្រាសាទ យ៉ាងពេញបន្ទុកព្រោះមន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធ ចាត់ទុកក្រុមឈ្មួញទាំងនោះជាប្រភពចំណូលដ៏សំខាន់​រ​​ប​ស់ពួកគេ។

តាមការអះអាងរបស់មន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្តឧត្តរមានជ័យ បានឲ្យដឹងថា លោក អ៊ឹម សៅវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័​យ​ និងលោក សូត ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ គ្មានឆន្ទៈក្នុងការបង្ក្រាបបទល្មើសព្រៃឈើឡើយ។ ហេតុនេះហើយទើបក្រុមឈ្មួញកាប់ឈើអារច្រៀ​ក​ឈើដឹកជញ្ជូនចេញពីស្រុកត្រពាំងប្រាសាទ ទាំងថ្ងៃទាំងយប់ហើយព្រៃសហគមន៍ ព្រៃអភិរក្ស ក្នុងស្រុកត្រពាំងប្រាសាទ ត្រូវឈ្មួញឈូសឆាយទន្ទ្រានកាន់កាប់ជាបន្តបន្ទា​ប់​​​​​​​​​។ ប្រភពខ្លះបានឲ្យដឹងថា ក្រុមឈ្មួញប្រព្រឹត្តបទល្មើសព្រៃឈើក្នុងស្រុកត្រពាំងប្រាសាទជាប្រភពចំណូលដ៏ធំរបស់លោក អ៊ឹម សៅវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧ​ត្ត​រមានជ័យ ទើបលោក អ៊ឹម សៅវរិទ្ធ មិនចាត់វិធានការទប់ស្កាត់។

សមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកត្រពាំងប្រាសាទ បានឲ្យដឹងថា ក្រុមឈ្មួញបំផ្លាញព្រៃឈើក្នុងស្រុកត្រពាំងប្រាសាទ ក៏ដូចជាក្រុមឈ្មួញដឹកជញ្ជូនឈើពីខេត្តព្រះវិហារ​ ឆ្លងកាត់ស្រុកត្រពាំងប្រាសាទ អាចធ្វើអ្វីៗតាមអំពើចិត្ត គឺមានការឃុបឃិតពីលោក អ៊ឹម សៅវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យ និងមន្ត្រីក្រោមឱវាទ។ ទន្ទឹមនឹងនេះនៅក្នុងក្រុងសំរោង ស្រុកបន្ទាយអំពិល និងស្រុកអន្លង់វែង ក៏មានបទល្មើសព្រៃឈើកើតឡើងយ៉ាងរាលដាលដែរ ព្រោះលោក អ៊ឹម សៅវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យ មិនចាត់វិធានការទប់ស្កាត់ឡើយ។ ជាពិសេសឈ្មួញមួយចំនួនដែលជាមន្ត្រីយោធានិងមន្ត្រីនគរបាលក៏នៅតែបន្តសកម្មភាពប្រព្រឹត្តបទល្មើសព្រៃឈើនៅក្នុងក្រុងសំរោង ស្រុកបន្ទាយអំពិល ស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ យ៉ាងសុខស្រួលដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *